បដិវត្តន៍ឧស្សាហកម្មប្រវត្តិនៃបដិវត្តន៍ឧស្សាហកម្ម និងការវិត្តរហូតមកដល់បច្ចុប្បន្នបដិវត្តន៍ឧស្សាហកម្ម

គិតមកដល់ពេលនេះពិភពលោកបានឆ្លងកាត់ដំណើរវិវត្តន៍ នៃបដិវត្តន៍ឧស្សាហកម្ម បួនដំណាក់កាលហើយ។

នៅក្នុងដំណាក់កាលនីមួយៗ មនុស្សបានរកឃើញបច្ចេកវិទ្យាថ្មីៗ ដែលបានធ្វើឱ្យពិភពលោកកាន់តែទំនើប និងមានភាពជឿនលឿន។ ការឈានចូលក្នុងផលិតកម្មបច្ចេកវិទ្យា គឺជាមូលដ្ឋានគ្រឹះនៃការផ្លាស់ប្ដូរនៃលក្ខខណ្ឌការងារ និងបែបផែនជីវិតរបស់មនុស្សក្នុងសម័យទំនើប។ម៉ាស៊ីនដើរដោយចំហាយទឹកឧស្សាហកម្ម ១.០ ការរកឃើញថាមពលអគ្គិសនីឧស្សាហកម្ម ២.០ ការរកឃើញកុំព្យូទ័រឧស្សាហកម្ម ៣.០ ប្រព័ន្ធផលិតកម្មរូបសាស្ត្រឧស្សាហកម្ម ៤.០

ឧស្សាហកម្ម ១.០ឧស្សាហកម្ម១.០ជាប់ទាក់ទងនឹងវិវត្តន៍ពីការផលិតដោយប្រើកម្លាំងមនុស្សឬហត្ថកម្មមកជាការប្រើម៉ាស៊ីនការបង្កើតនាវានិងរថភ្លើងដើរដោយចំហាយទឹក។វិស័យដែលទទួលឥទ្ធិពលខ្លាំងជាងគេ ពីឧស្សាហកម្ម ១.០ មានដូចជា ឧស្សាហកម្មកញ្ចក់ ការរុករករ៉ែ វិស័យកសិកម្ម វិស័យគមនាគន៍ និងឧស្សាហកម្មវាយនភ័ណ្ឌ។ ជាក់ស្ដែងមុនការកើតមានបដិវត្តន៍ឧស្សាហកម្មការផលិត
អំបោះត្រូវបានធ្វើឡើងដោយកង់រង្វិលដែលមានលក្ខណៈសាមញ្ញ។

Steam powerដំណើរការផលិតមានលក្ខណៈស្មុគស្មាញត្រូវការឧបករណ៍ច្រើនខណៈទទួលបានផលិតផលតិចប៉ុន្តែនៅពេលមានវត្តមានម៉ាស៊ីនគេអាចផលិតអំបោះបានលើសមុនចំនួន ៨ដងឯណោះ។ឧស្សាហកម្ម ១.០ម៉ាស៊ីនដើរដោយចំហាយទឹក(Steampower)គឺជារបកគំហើញដ៏អស្ចារ្យបំផុតរបស់មនុស្សនាពេលនោះ។ វាជួយបង្កើនផលិតភាពការងាររបស់មនុស្សនិងកាត់បន្ថយការចំណាយបានច្រើន។ ជាលទ្ធផល សហគ្រាសតូចៗជាច្រើន បានកើតឡើងបន្ទាប់មកបានវិវត្តន៍ទៅជារោងចក្រដែលផ្ដល់ការងារសន្ធឹកសន្ធាប់ដល់មនុស្ស។ជាងនេះទៅទៀតវិស័យគមនាគមន៍មានភាពជឿនលឿនជាងមុនខ្លាំង ដោយមនុស្សអាចធ្វើដំណើរបានឆ្ងាយ និងរហ័ស ទាំងតាមផ្លូវទឹក និងផ្លូវដែក។

ឧស្សាហកម្ម ២.០ បានចាប់ផ្ដើមនៅចុងសតវត្សរ៍ទី១៩ (អំឡុងឆ្នាំ១៨៧០)ដោយបានកើតឡើងក្នុងប្រទេសអាល្លឺម៉ង់ប្រវត្តិ វិទូមួយចំនួនបានហៅដំណាក់កាលនេះថា «បដិវត្តន៍បច្ចេកវិទ្យា»វាជាដំណាក់កាលដែលមនុស្សរកឃើញអគ្គិសនីដើម្បីប្រើជាប្រភពថាមពលនិងបង្កើតឱ្យមានខ្សែសង្វាក់ផលិតកម្មតាមដំណាក់កាល(Assembly line) ។ឧស្សាហកម្ម ២.០បើប្រៀបធៀបនឹងរបកគំហើញដំណាក់កាលទី១ឧស្សាហកម្ម២.០មានចំណុចវិជ្ជមានច្រើនដូចជារោងចក្រអាចដំណើការបានដោយត្រូវកម្លាំងមនុស្សតិចកាត់បន្ថយថ្លៃចំណាយងាយស្រួលប្រតិបត្តិការនិងថែទាំព្រមទាំងផលិតបានផលិតផលគុណភាពខ្ពស់ ។ចំណុចវិជ្ជមាន

ទន្ទឹមនេះការប្រើប្រាស់ថាមពលអគ្គិសនីនិងដែកថែបនៅក្នុងរោងចក្រមានភាពសំខាន់ខ្លាំងសម្រាប់ផលិតកម្មក្នុងដំណាក់កាលទី២ថាមពលអគ្គិសនី និងខ្សែសង្វាក់ផលិតកម្មទំនើប(Assembly line)បានធ្វើឱ្យកម្មករក៏ទទួលបានលក្ខខណ្ឌការងារមួយដែល
មានលក្ខណៈស្ដង់ដានិងមានម៉ោងពេលត្រឹមត្រូវ។
Assembly lineលើសពីនេះថាមពលអគ្គិសនីបានធ្វើឱ្យវិស័យទូរគមនាគមន៍មានភាពទូលំទូលាយជាងមុន។ គេបានរកឃើញម៉ាស៊ីនទូរលេខ (Telegraph)ទូរស័ព្ទនិងពង្រីកបណ្ដាញផ្លូវដែកកាន់តែច្រើនឡើងដែលសម្រួលដល់ការដឹកជញ្ជូនការទំនាក់ទំនងនិងបញ្ជូន
ព័ត៌មានកាន់តែរហ័ស។
Telegraph

ឧស្សាហកម្ម ៣.០​ បានកើតឡើងនៅអំឡុងទសវត្សរ៍ទី៦០ ហើយវាជាដំណាក់កាលដែលភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យាជាន់ខ្ពស់បានចាប់ផ្ដើម។ជាក់ស្ដែង គេបានរកឃើញ បន្ទះឈីប (Integrated circuit) ត្រង់ស៊ីស្ទ័រ (Transistor) និងកម្មវិធីកុំព្យូទ័របញ្ជាបែបតក្កវិជ្ជា Programmable Logic Controller (PLC) ដែលបច្ចេកវិទ្យាទាំងនេះ គឺជាប្រភពនៃប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម​នៃម៉ាស៊ីន និងគ្រឿងអេឡិចត្រូនិចដែលត្រូវបានគេប្រើប្រាស់នៅក្នុងវិស័យផលិតកម្ម។ទសវត្សរ៍ទី៦០វាបានធ្វើឱ្យស្ដង់ដាផលិតកម្មកាន់តែលឿនរហ័សមានប្រសិទ្ធភាពចំណាយលុយតិចព្រមទាំងអាចធ្វើការជំនួសមនុស្សបានច្រើន។

ទសវត្សរ៍ទី៦០របកគំហើញសំខាន់ៗនៅក្នុងដំណាក់កាលនេះមានដូចជា បន្ទះឈីប ប្រព័ន្ធតក្កវិជ្ជាឌីជីថល និងត្រង់ស៊ីស្ទ័រ MOS ដែលបច្ចេកវិទ្យាទាំងនេះ បាននាំឱ្យមានការអភិវឌ្ឍ ប្រព័ន្ធអ៊ីនធឺណិត កុំព្យូទ័រ ទូរស័ព្ទចល័ត និងរ៉ូប៉ូត (Robot)ដំណើរការដោយមានការបញ្ជាពីមនុស្សតិចតួចការបង្កើតថ្មីទាំងនេះនាំឱ្យមានឌីជីថលូបនីយកម្មដែលបាននាំពិភពលោកឱ្យបោះជំហានចូលយុគ្គសម័យឌីជីថល។

Network connectionCyber-physical production systemដូច្នេះបដិវត្តឧស្សាហកម្មទី៤ បាននាំឱ្យប្រព័ន្ធបណ្ដាញទំនាក់ទំ​នងកុំព្យូទ័រកាន់តែមានភាពជឿនលឿន ដោយសារការអភិវឌ្ឍ និងអនុវត្តប្រព័ន្ធផលិតកម្មរូបសាស្ត្រ (Cyber-physical productionsystem)ការបង្កើតថ្មីនេះបាននាំឱ្យមានការអភិវឌ្ឍផលិតកម្មឆ្លាតវៃ (Smart manufacturing) ក្នុងរោងចក្រដោយដំណើរការផលិតបានដំណើរការដោយ
ស្វ័យប្រវត្តិតែម្ដង។
ឧស្សាហកម្ម៤.០គឺជាបដិវត្តឧស្សាហកម្មនៃពិភពលោកទំនើប ដែលយើងកំពុងរស់នៅឧស្សាហកម្ម៤.០គឺជាការអភិវឌ្ឍ
បច្ចេកវិទ្យានៃឧស្សាហកម្ម៣.០ឱ្យកាន់តែទំនើបការតភ្ជាប់បណ្ដាញ(Networkconnection)ត្រូវបានដាក់ ឱ្យដំណើរការដើម្បីពង្រីកប្រព័ន្ធផលិតកម្មដែលមានការរួមបញ្ចូលនូវប្រព័ន្ធស្វ័យប្រវត្តិកម្មនិងបច្ចេកវិទ្យាកុំព្យូទ័រ រួចទៅហើយ។
ឌីជីថលលូបនីយកម្មនៃបរិយាកាលផលិតកម្មបានផ្លាស់ប្ដូររបៀបផលិត ការចែកចាយទំនិញ និងសេវាកម្ម។
ជាពិសេសបានធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សកាន់តែមានភាពងាយស្រួល តាមរយៈការភ្ជាប់ខ្លួនទៅនឹងបច្ចេវិទ្យាឌីជីថល។

យោងតាមការស្រាវជាវរបស់ CDC (Cambodia Development Center)បានបង្ហាញថារបកគំហើញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបីប្រភេទដែលមានភាពសំខាន់បំផុតនៅក្នុងឧស្សាហកម្ម ៤.០ រួមមាន ប្រភេទរូបសាស្ត្រ (ការបោះពុម្ព 3D, បច្ចេកវិទ្យារ៉ូបូតទំនើប [Advance Robotic] និងរថយន្តគ្មានមនុស្សបើក) ប្រភេទឌីជីថល (អ៊ីនធឺណិតនៃវត្ថុ [Internet of thing ឬ I.O.T] និងឧបករណ៍ចាប់សញ្ញា[Sensor]) និងប្រភេទជីវសាស្ត្រ (បច្ចេកវិទ្យា Gene Sequencing និង Gene Editing) ដោយបច្ចេកវិទ្យានីមួយៗ មានទំនាក់ទំនង និងបំពេញឱ្យគ្នាទៅវិទៅមក៕CDC (Cambodia Development Center)

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាArticle
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាលោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។