ស.ស.យ.ក រាជធានីភ្នំពេញ ផ្តល់អាហារូបករណ៍ ៥កន្លែងសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលមានបំណងចង់សិក្សាលើជំនាញជាច្រើននៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ចំនួន០៥កន្លែង។

តាមរយៈសេចក្តីជូនដំណឹងរបស់ ស.ស.យ.ក រាជធានីភ្នំពេញបានបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ក្នុងការលើកកម្ពស់​វិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សា ២០២១-២០២២ នេះសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលា ប៊ែលធី អន្តរជាតិ សូមផ្តល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន ០៥កន្លែង ជូនដល់សិស្សានុសិស្ស និស្សិត និងយុវជន ដែលមានបំណងក្នុងការបន្តការសិក្សា និងអភិវឌ្ឍសមត្ថភាពបន្ថែម។

ឯកទេសដែលផ្តល់ជូនមានដូចជា គ្រប់គ្រងពាណិជ្ជកម្ម ធនាគារ សេដ្ឋកិច្ច ច្បាប់ ទំនាក់ទំនងអន្តរជាតិ អប់រំ សិល្បៈនិងមនុស្សសាស្ត្រ ទេសចរណ៍និងបដិសណ្ឋារកិច្ច ព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រ វិស្វកម្ម ស្ថាបត្យកម្ម និងអាកាសចរណ៍ស៊ីវិល។

សិស្សនិស្សិតដែលអាចដាក់ពាក្យបានត្រូវតែជាបេក្ខជនដែលមានជីវភាពខ្វះខាត មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារដែលមានតម្លៃស្មើ។ បេក្ខជនត្រូវឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើស ដែលរៀបចំដោយក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

បេក្ខជនត្រូវស្នើសុំ និងបំពេញទម្រង់បែបបទស្នើសុំអាហារូបករណ៍ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ ដោយភ្ជាប់មកជាមួយនឹងពាក្យសុំអាហារូបករណ៍ បង្កាន់ដៃទទួលពាក្យស្នើសុំអាហារូបករណ៍ ជីវប្រវត្តិសង្ខេបដែលមានបិតរូបថតថ្មី (៤x៦ស.ម) សញ្ញាបត្រមធ្យមសិក្សាទូតិយភូមិ ឬឯកសារបញ្ជាក់តម្លៃស្មើ។ បន្ថែមពីលើនេះបេក្ខជនក៏ត្រូវចម្លង(copy) អត្តសញ្ញាណបណ្ណ ឬលិខិតបញ្ជាក់កំណើតមួយច្បាប់ និងរូបថតក្នុងពេលថ្មីៗទំហំ ៤x៦ ស.ម គ្មានពាក់វ៉ែនតា និងមានផ្ទៃក្រោយពណ៌សចំនួន ០៣សន្លឹក។

សូមទាញយកឯកសារស្នើសុំអាហារូបករណ៍នៅទីនេះ៖​ https://qrgo.page.link/MrCxW

និងដាក់ពាក្យស្នើសុំនៅទីនេះ៖​ https://forms.gle/NuhRGp4DpDM8SvidA




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។