វិទ្យាល័យចំនួន១០ ក្នុង​រាជធានីភ្នំពេញ ត្រូវ​បាន​កំណត់ធ្វើជាមណ្ឌលកំណែ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ

វិទ្យាល័យ​ចំនួន១០​ដែលមានទីតាំង​ស្ថិត​នៅក្នុង​រាជធានីភ្នំពេញ រួមមាន វិទ្យាល័យបាក់ទូក, វិទ្យាល័យព្រះស៊ីសុវត្ថិ, វិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ, វិទ្យាល័យជាស៊ីមសន្ធរម៉ុក, អនុវិទ្យាល័យចតុមុខ, វិទ្យាល័យជាស៊ីម បឹងកេងកង, វិទ្យាល័យបឹងត្របែក, វិទ្យាល័យជាស៊ីម សាមគ្គី, វិទ្យាល័យព្រះយុគន្ធរ និងវិទ្យាល័យទួលទំពូង ត្រូវ​បាន​ក្រសួងអប់រំ កំណត់យកធ្វើជា​មណ្ឌល​កំណែសម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ​មួយ​មណ្ឌល​កំណែ សម្រាប់​ការ​កែមួយ​មុខវិជ្ជា។

ក្នុង​កិច្ចប្រជុំណែនាំបច្ចេកទេសដល់ប្រធាន អនុប្រធានមណ្ឌលកំណែ កាលពីថ្ងៃម្សិលមិញ (៣១ សីហា) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានផ្ដល់ជាអនុសាសន៍ដល់ក្រុមការងារពាក់ព័ន្ធ ក្នុងគោលដៅធានាឱ្យបាននូវសុក្រឹតភាព យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងទទួលបានលទ្ធផល “អ្នកចេះគឺជាប់” គឺ ១) ពង្រឹងយន្តការកំណែតាមលំដាប់លំដោយឱ្យបានត្រឹមត្រូវពេញលេញ មិនអនុញ្ញាតឱ្យរំលងជំហានណាមួយឡើយ ២) ពង្រឹងវិន័យ និងប្រសិទ្ធភាពការងាររបស់ក្រុមមុខវិជ្ជា ៣) ពង្រឹងប្រព័ន្ធកែ២ដង ជាការផ្ទៀងផ្ទាត់ ពិនិត្យពីលើបន្ថែម ៤) បន្ថែមពីលើការណែនាំផ្ទាល់មាត់ ត្រូវតែមានការអនុវត្តសាកល្បងជាក់ស្តែង ដោយមានការណែនាំពីប្រធានមណ្ឌល ៥) សូមផ្តោតលើការកែឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់លើការរៀបចំលំហូរការងារ និងដុំសន្លឹកកិច្ចការបេក្ខជន។

ដោយឡែកដើម្បី​ឆ្លើយតបនឹងស្ថានភាពថ្មីៗ​ក្នុង​ការប្រឡងឆ្នាំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានដាក់ចេញវិធានការថ្មីមួយចំនួនពាក់ព័ន្ធ​នឹង​ការហាមឃាត់ដូចជា ៖ (១) ចំពោះបុគ្គលិកអប់រំ៖ ការយកចូល និងប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងមណ្ឌលកំណែ ត្រូវហាមឃាត់។ អ្នកដែលអ្នកប្រព្រឹត្តល្មើសគោលការណ៍ណែនាំណាមួយ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងមិនអនុញ្ញាតឱ្យចូលរួមក្នុងដំណើរការប្រឡងជារៀងរហូត។ សូមរៀបចំហឹបសុវត្ថិភាព ដើម្បីរក្សាទុកទូរស័ព្ទរបស់ក្រុមការងារកំណែ ហើយសម្រាប់អ្នកដែលមិនអាចទុកទូរស័ព្ទក្នុងហឹបសុវត្ថិភាពបានមុនចូលអនុវត្តការងារនៅក្នុងមណ្ឌលកំណែ ត្រូវលាលែងពីការងារកំណែភ្លាម។

(២) ហាមឃាត់ដាច់ខាតការថតទុក និងបង្ហោះសន្លឹកកិច្ចការសិស្ស, (៣) មិនត្រូវយកប្រធានវិញ្ញាសា និងអត្រាកំណែចេញពីប្រធានមណ្ឌល, (៤) ត្រូវប្រគល់ប្រធានវិញ្ញាសា និងអត្រាកំណែជូនគណៈកម្មការកណ្តាលនៃមណ្ឌលកំណែវិញជារៀងរាល់ថ្ងៃក្រោយពេលកែចប់។

(៥) សម្រាប់មហាជនទូទៅ៖ ហាមឃាត់ការថតចម្លង និងផ្សព្វផ្សាយប្រធានវិញ្ញាសាកំណែ មុនពេលចេញលទ្ធផលប្រឡង។ អ្នកប្រព្រឹត្តល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ការធ្វើបែបនេះ គឺដើម្បីរក្សាបាននូវប្រព័ន្ធប្រឡងដែលយុត្តិធម៌ សុក្រឹតភាព និងទុកចិត្តបាន ជាពិសេសដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ សំដៅពង្រឹងជំនឿចិត្តបេក្ខជនចំពោះប្រព័ន្ធប្រឡង។

(៦) ក្រសួងនឹងចេញប្រកាសគ្រប់គ្រងសាលាបង្រៀនគួរឯកជន ត្រៀមសម្រាប់ការប្រឡងទាំងអស់ ដើម្បីបង្កើនការទទួលខុសត្រូវ, (៧) ហាមបង្ហោះព័ត៌មានមិនច្បាស់ការ ​ដោយសង្កេតឃើញថាសាលាបង្រៀនគួរឯកជនមួយចំនួនចូលចិត្តបង្ហោះព័ត៌មាន​គ្មានប្រភពច្បាស់លាស់ ដើម្បីបង្កើនប្រជាប្រិយភាព, (៨) ក្រសួងនឹងថ្លឹងថ្លែងរវាងផលប្រយោជន៍រួមរបស់ប្រទេសជាតិដែលចាំបាច់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការត្រួតពិនិត្យផលប្រយោជន៍ឯកជន ដើម្បីបង្ការភាពអាណាធិបតេយ្យ និងង(៩) ក្រសួងនឹងផ្សព្វផ្សាយប្រធានវិញ្ញាសា និងអត្រាកំណែជាសាធារណៈ ក្រោយពេលប្រកាសលទ្ធផលប្រឡងជាផ្លូវការ។

បើយោង​តាមប្រតិទិនរបស់ក្រសួងអប់រំ​យុវជន និង​កីឡា ដំណើរការកំណែ នៃការប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា រហូត​ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥។ ហើយ​ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។

ដោយឡែកដំណើការបោះពុម្ពលទ្ធផលប្រឡង នឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ហើយ​ក្រសួងបានកំណត់ យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *