ឆ្លើយតបទៅនឹងការអប់រំសតវត្សទី២១ វ៉េស្ទឡាញន៍ដាក់ឱ្យដំណើរការប្រព័ន្ធ App ពង្រឹងគុណភាពអប់រំ

ភ្នំពេញ៖ ក្រុមហ៊ុនវ៉េស្ទឡាញន៍ អេឌ្យូខេសិនគ្រុប បានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រងការសិក្សា និង Mobile School App ក្នុងគោលបំណងលើកម្ពស់ការអប់រំសតវត្សទី២១ សម្រាប់សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍។ ពិធីនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ិច បូឡែន អគ្គនាយកបណ្ដាញគ្រឹះស្ថានអប់រំ និងបណ្ដុះបណ្ដាលវ៉េស្ទឡាញន៍ អេឌ្យូខេសិនគ្រុប ព្រមទាំងថ្នាក់​ដឹកនាំសាលា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។

លោក តែ ឡាយ ប្រធាននាយកអប់រំនៃវ៉េស្ទឡាញន៍ អេឌ្យូខេសិនគ្រុប មានប្រសាសន៍ថា វ៉េស្ទឡាញន៍ដាក់ដំណើរប្រព័ន្ធបច្ចេកវិទ្យាអប់រំទាំងបីនៅពេលនេះនឹងជួយសម្រួលដល់ដំណើរការគ្រប់គ្រងសាលា ដំណើរការបង្រៀននិងរៀន ទំនាក់ទំនងគ្នាបានល្អ និងកត់ត្រាទិន្នន័យមានប្រសិទ្ធភាពខ្ពស់ឆ្លើយតបនឹងការអប់រំសតវត្សទី២១។

ប្រធាននាយកអប់រំនៃវ៉េស្ទឡាញន៍ អេឌ្យូខេសិនគ្រុប បានបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងសាលារៀន (SMS) ផ្តល់ភាពងាយស្រួលក្នុងដំណើរការចុះឈ្មោះចូលរៀនរបស់សិស្ស ការសា​ក​សួរ​ព័ត៌មានមុនសម្រេចចិត្តតេស្តចូលរៀន​។ ប្រព័ន្ធវៃឆ្លាតនេះនឹងជួយសម្រួលដល់ប្រតិបត្តិផ្ញើសារសុំច្បាប់ ផ្តល់ព័ត៌មានទៅគ្រប់ភាគីពាក់ព័ន្ធ អាចដាក់កិច្ចការផ្ទះដល់សិស្ស បង់ថ្លៃសិក្សា មានប្រព័​ន្ធ​​តា​ម​​ដានសុវត្ថិភាពសិស្ស ហើយអាណាព្យាបាលក៏អាចផ្ញើព័ត៌មានផ្សេងៗទៅសាលារៀនវិញ។

ចំណែកប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) បានរៀបចំជាបណ្ណាល័យ​ធនធានសម្ភារៈសម្រាប់បង្រៀននិងរៀនជួយសម្រួលដល់កិច្ចការលោកគ្រូអ្នកគ្រូទាញយកសម្ភារៈសិក្សាទាំងនេះទៅបង្រៀនសិស្ស។ កម្មវិធីនេះមានវីដេអូមេរៀនជាច្រើន មានកម្មវិធីសម្រាប់តេស្តសមត្ថភាពសិស្ស អាចបង្កើតថ្នាក់រៀនអនឡាញជាមួយគ្រូនិងសិស្ស ងាយស្រួលផ្ដល់និងទទួលកិច្ចការសាលា និងផ្តល់ឯកសារសម្រាប់គាំទ្រដល់ការសិក្សា។

ដោយឡែកកម្មវិធី Mobile School App ផ្តល់អត្ថប្រយោជន៍សម្រាប់សាលារៀន បង្កើតគំនិតច្នៃប្រឌិតថ្មីៗ បង្កើនទំនាក់ទំនង ជួយសិស្សានុសិស្សក្នុងការសិក្សា និងផ្ដល់ឱ្យពួកគេនូវព័ត៌មាន និងបច្ចុប្បន្នភាព។ កម្មវិធី Mobile School App ជួយផ្ដល់ព័ត៌មានបច្ចុប្បន្នភាពជំរុញដល់ការសិក្សារបស់សិស្សានុសិស្ស និងជំរុញឱ្យមានការចូលរួមពីមាតាបិតា និងផ្ដល់ ធន​ធា​ន​ល្អៗសម្រាប់អភិវឌ្ឍភាពជាមាតាបិតា។

ទន្ទឹមគ្នានេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្ដាញគ្រឹះស្ថានអប់រំ និងបណ្ដុះបណ្ដាលនៃវ៉េស្ទឡាញន៍ អេឌ្យូខេសិនគ្រុប បានមានប្រសាន៍ថា តាមរយៈកម្មវិធីដែលវ៉េស្ទឡាញន៍​កំពុ​ង​ដាក់ឱ្យដំណើរការពេលនេះ សាលាមានទស្សនៈវិស័យវែងឆ្ងាយក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំដើម្បីឆ្លើយតបទៅនឹងការអប់រំសតវត្សទី២១ ក្រោមការតម្រង់ទិសពីក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសដាក់ឱ្យដំណើរកម្មវិធីឌីជីថលសម្រាប់ការអប់រំខាងលើ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការប្រើប្រាស់បច្ចេ​ក​វិទ្យានៅក្នុងវិស័យអប់រំដែលវ៉េស្ទឡាញន៍កំពុងអនុវត្ត ជាការទុនវិនិយោគដើម្បីពង្រឹងគុណភាពអប់រំ និងផ្ដល់ឱកាសអប់រំកាន់តែច្រើនដល់សិក្សានុសិស្សកម្ពុជា។ លើសពីនេះតាម​រយៈបច្ចេកវិទ្យានឹងជួយឱ្យមាតាបិតាសម្រេចចិត្តជ្រើសរើសសេវាអប់រំមួយល្អសមស្របទៅតាមចំណង់ចំណូលចិត្ត ដំណើរការទីផ្សារអប់រំ និងទីផ្សារការងារនៅកម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុនវ៉េស្ទឡាញន៍ អេឌ្យូខេសិនគ្រុប បានបង្កើតឡើងតាំងពីឆ្នាំ២០០៨ ចាប់ផ្ដើមពីសាលារៀនមានសិស្សចំនួន ៦០០នាក់ គ្រូបង្រៀននិងបុគ្គលិកអប់រំ ៧០នាក់ មកដល់ពេលនេះមានសិស្សជាង ១ម៉ឺននាក់ មានគ្រូនិងបុគ្គលិកអប់រំ ១២០០នាក់នៅក្នុងបុត្រសម្ព័ន្ធអប់រំនិងបណ្ដុះបណ្ដាលទាំង១៥ និង២១ទីតាំងនៅក្នុងឆ្នាំ២០២១៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។