សម្តេចតេជោ ៖ ការសិក្សាមិន​មែន​បញ្ចប់​ត្រឹម​ថ្ងៃទទួល​យក​សញ្ញាបត្រ​នោះទេ គឺត្រូវ​បន្ត​រៀន​មួយ​ជីវិត

ភ្នំពេញ – សម្តេចតេជោក៏​បានបន្ត​អំពាវនាវ​ដល់និស្សិត​ជ័យលាភីទាំងអស់ខិតខំបន្ត​ទៀតនូវ​ការ​ពង្រឹងសមត្ថភាពរបស់ខ្លួន ដោយ​មិន​អាចនៅទ្រឹងត្រឹមតែការទទួលសញ្ញាបត្រ ឬចំណេះដឹងដែលយើងបានរៀនចេញពីសាកលវិទ្យាល័យនោះទេ។

បើតាមសម្តេចតេជោ ពេលនេះ សភាពការណ៍​លឿនណាស់ យើង​មិនអាចនៅទ្រឹងនោះទេ, ការ​នៅទ្រឹងណាមួយវាស្មើ​នឹងមានចរិត​ថយក្រោយ និង​អភិរក្សនិយម​ដែលបង្កើតជាឧបស័គ្គសម្រាប់ការអភិវឌ្ឍន៍ ឬក៏​រារាំងនូវដំណើរអ្នកជំនាន់ក្រោយ​ថែមទៀតផង។ ដូច្នេះយើង​ត្រូវ​បន្ត​ការ​លើក​កម្ពស់គុណភាព ដោយ​ធ្វើការ​រៀនសូត្រផ្ទាល់ ដែល​យើង​កំពុងជំរុញចលនារៀន​មួយជីវិត ព្រោះរៀន​គ្មានថ្ងៃបញ្ចប់នោះទេ។ ដូច្នេះហើយបានជាយើងឃើញថា មិន​មែនគ្រាន់តែតម្រូវ​ឱ្យនិស្សិត តម្រូវឱ្យ​ក្រុមយុវជន ឬក៏កុមារ យុវវ័យ សិក្សានោះទេ សូម្បីតែមន្រ្តីជាន់ខ្ពស់ ក៏​ត្រូវតែរៀនដែរ។

“កុំខ្លាច កុំខ្មាស់ កុំអៀន… រៀនទៅ សួរគេទៅ បង្ហាញគេទៅ សូម្បីតែសព្វថ្ងៃនេះ ខ្ញុំត្រូវតែរៀន ខ្ញុំដាក់ចេញនូវគោលការណ៍​មួយសម្រាប់មន្រ្តី… ដោយតម្រូវឱ្យមន្រ្តីចេះព័ត៌មានវិទ្យា…”

ស្របជាមួយ​គ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏​បានបន្ត​ធ្វើ​ការ​អំពាវនាវ​ដល់គ្រប់គ្រឹះស្ថានសិក្សា ឧត្តមសិក្សា ទាំងរដ្ឋ ក៏ដូចជាឯកជន ខិតខំប្រឹងប្រែង ដើម្បីជំរុញការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព យើង​មិន​អាចគ្រាន់តែបើក​ឱ្យ​មានការបណ្តុះបណ្តាលប៉ុន្តែគ្មានគុណភាព មានសញ្ញាបត្រ ប៉ុន្តែគ្មានចំណេះដឹងពិតប្រាកដនោះទេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...