កញ្ញា វាសនា សុជាតា ៖ ចង់ជួយសង្គម យុវជនត្រូវអភិវឌ្ឍខ្លួនឯងឱ្យមានសមត្ថភាពច្បាស់លាស់សិន

ភ្នំពេញ- ដើម្បីអាចជួយសង្គមបាន យុវជនខ្លួនឯងត្រូវមានសមត្ថភាព និងមានគោលដៅអភិវឌ្ឍខ្លួនឯងឱ្យបានច្បាស់លាស់មុននឹងចេញមកជួយការងារសង្គមប្រកបដោយចីរភាព ។ នេះជាការលើកឡើងរបស់កញ្ញា វាសនា សុជាតា និស្សិតអាហារូបករណ៍រដ្ឋាភិបាលចិន ថ្នាក់បរិញ្ញាបត្រ នៃសាកលវិទ្យាល័យ Northeast Normal University ។

កញ្ញា វាសនា សុជាតា ជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតខ្មែរ៨នាក់បានជាប់ឈ្មោះអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Northeast Normal University ជំនាញវិស្វកម្មព័ត៌មានអេឡិចត្រូនិច បានចែករំលែកបទពិសោធន៍ដើម្បីទទួលបានអាហារូបករណ៍សិក្សានៅប្រទេសចិនដើម្បីបំពេញក្ដីស្រមៃការសិក្សាជំនាញដែលខ្លួនស្រលាញ់ ។ កញ្ញា សុជាតា បានលើកឡើងថា ដើម្បីទទួលបានអាហារូបករណ៍សិក្សានៅប្រទេសចិននេះ កញ្ញាបានស្វែងរកព័ត៌មានអាហារូបករណ៍នេះតាមរយៈសមាគមសិស្ស និស្សិត អាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។

កញ្ញា សុជាតា បានបន្តថា នៅក្នុងការដាក់ពាក្យ និងស្វែងរកអាហារូបករណ៍នេះ និស្សិតត្រូវតាមដានព័ត៌មានអាហារូបករណ៍ជាពិសេសអាចជួបពិភាក្សាជាមួយសិស្សច្បងដែលសិក្សានៅប្រទេសចិនផ្ទាល់តាមរយៈសមាគមន៍និស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ឬហៅកាត់ថា ACSC ដើម្បីទទួលបាននូវបទពិសោធន៍ផ្ទាល់ពីសិស្សច្បង របៀបនៃជ្រើសរើសសាកលវិទ្យាល័យ របៀបដាក់ពាក្យស្នើរសុំអាហារូបករណ៍ និងការត្រៀមលក្ខណៈនានាដើម្បីឱ្យពាក្យស្នើរសុំកាន់តែមានទម្ងន់ និងឱកាសកាន់តែច្រើន ។

យុវតីមានស្រុកកំណើតខេត្តកំពង់ចាមរូបនេះបានបន្តថា មានពីរកត្តាដែលជម្រុញចិត្តឱ្យកញ្ញាសម្រេចចិត្តដាក់ពាក្យទៅសិក្សានៅប្រទេសចិន ដោយទី១ កញ្ញាមានទំនោរ និងនិស្ស័យផ្នែកអេឡិចត្រូនិច និងទី២ ការសង្កេតឃើញអំពីទំនាក់ទំនងរវាងរដ្ឋាភិបាលនៃប្រទេសកម្ពុជា-ចិនមានមិត្តភាពល្អដូចពាក្យថា មិត្តភាពដែកថែបកម្ពុជាចិន ដែលធ្វើឱ្យកញ្ញាមានភាពកក់ក្ដៅ នឹងផ្ញើទំនុកចិត្តក្នុងការរៀនសូត្រដែលអាចទទួលបានលទ្ធផលល្អប្រសើរនាថ្ងៃអនាគត ។

និស្សិតអាហារូបករណ៍រូបនេះបានលើកឡើងទៀតថា ក្រោយពេលបានទៅដល់ទឹកដីប្រទេសចិនកញ្ញា និងនិស្សិតឯទៀតមិនមានជួបបញ្ហាប្រឈមច្រើននោះទេដោយសារមានការណែនាំ និងសម្របសម្រួលពីលោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន(ACSC) និងបងៗក្រុមការងារ ACSCទាំងអស់ផងដែរ ។ លើសពីនេះ ការប្រើប្រាស់ភាសា ការទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួន ជាមួយលោកគ្រូ អ្នកគ្រូ កំពុងដំណើរការយ៉ាងល្អសម្រាប់កញ្ញា និងនិស្សិតផ្សេងៗទៀត ។

កញ្ញា វាសនា សុជាតា បានបន្ថែមថា អាហារូបករណ៍នេះជាផ្នែកមួយដែលបានបំពេញក្ដីស្រមៃការសិក្សានៅក្រៅប្រទេសដល់កញ្ញា ជាពិសេសបានសិក្សាជំនាញដែលខ្លួនស្រលាញ់ និងចូលចិត្តថែមទៀតផង ។ កញ្ញាបន្ថែមបន្តថា ក្រោយឱកាសសិក្សានេះបានបញ្ចប់កញ្ញានឹងយកចំណេះ ជំនាញដែលបានសិក្សានៅក្រៅប្រទេសនេះទៅជួយអភិវឌ្ឍសង្គម ដោយត្រឡប់មកបម្រើមាតុភូមិ  និងផ្សព្វផ្សាយចំណេះទៅដល់យុវជនជំនាន់ក្រោយឱ្យ​បានចេះដឹង ព្រោះថាអ្វីដែលកញ្ញាបានទៅសិក្សានៅប្រទេសចិននេះ ក៏ជាការផ្ដួចផ្ដើមនិងការជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ ។

“ខិតខំអភិវឌ្ឍខ្លួនឯងកាន់តែរីកខ្លាំង ដើម្បីត្រឡប់ទៅប្រទេសកម្ពុជាវិញ បម្រើជាតិមាតុភូមិ  និងផ្សព្វផ្សាយ ចំណេះដឹងទាំងអស់ដល់យុវជនជំនាន់ក្រោយឱ្យ​ពួកគាត់ បានស្គាល់ខាងផ្នែកអេឡិតត្រូនិតមួយនេះឱ្យ​កាន់តែច្បាស់ថែមទៀត  ដើម្បីជាកិច្ចអភិវឌ្ឍន៍ក្នុងប្រទេសយើង “

កញ្ញា វាសនា សុជាតា គួរបញ្ជាក់ដែរថា អាហារូបករណ៍ China scholarship council (CSC) ឬអាហារូបករណ៍រដ្ឋាភិបាលចិននេះ ជាការគាំទ្រពីរដ្ឋាភិបាលចិន និងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់បេក្ខជនដូចជា ការសិក្សាឥតគិតថ្លៃ កន្លែងស្នាក់នៅ និងប្រាក់ប្រចាំខែផងដែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...