មានអារម្មណ៍​សោកសៅ​ថ្ងៃចន្ទ? វីធិសាស្ត្រ​យកឈ្នះ​អារម្មណ៍​នេះ និង​ចាប់ផ្ដើម​សប្ដាហ៍ថ្មី​ដោយ​ទំនុកចិត្ត

អារម្មណ៍សោកសៅថ្ងៃចន្ទ (Monday blue) សំដៅ​លើអារម្មណ៍​អវិជ្ជមាន ដែលមនុស្ស​មួយចំនួន​មាននៅ​ដើម ឬចុង​សប្ដាហ៍។ ការ​ត្រលប់​ទៅបំពេញ​ការងារ ឬការ​សិក្សា ជួនកាល​អាចធ្វើឱ្យ​មនុស្ស​មានអារម្មណ៍​មិន​សប្បាយចិត្ត។ បុគ្គល​ម្នាក់ៗ​អាចមាន​អារម្មណ៍​ថា មាន​ការពេញ​ចិត្តនឹង​ការងារ​ទាប និងភាព​តានតឹង​ដោយ​សារ​ការងារ​កាន់តែ​ច្រើន នៅ​ដើម​សប្ដាហ៍។

ទោះជា​យ៉ាងណា​ក៏ដោយ អារម្មណ៍​សោកសៅ​ថ្ងៃចន្ទ (Monday blue) នេះ មិនមែន​ជាជំងឺដែល​ទាមទារ​ការព្យាបាល​នោះទេ។ ពាក្យ​នេះ គ្មាន​និយមន័យ​ក្នុង​សៀវភៅ​ណែនាំ​រោគ​វិនិច្ឆ័យ និង​ស្ថិតិ​ជំងឺផ្លូវចិត្ត បោះពុម្ព​លើកទី ៥ទេ (the Diagnostic and Statistical Manual of Mental Disorders, 5th edition)។ ខណៈសៀវភៅ​នេះ ជាសៀវភៅ​ណែនាំ កំណត់ពី​ជំងឺផ្លូវចិត្ត និង​រាយបញ្ជី​រោគសញ្ញា​ជំងឺ​ទាំងនោះ។

ត្បិតថា អារម្មណ៍​នេះ មិនមែន​ជាជំងឺ ដែល​ទាមទារ​ការព្យាបាល ប៉ុន្តែ​បញ្ហា​នេះ ធ្វើឱ្យ​មនុស្សមាន​អារម្មណ៍​ភ័យខ្លាច និង​រស់នៅក្នុង​ភាពមិន​សប្បាយ​រីករាយ។

អារម្មណ៍ Monday blue ខុសពី​ជំងឺបាក់​ទឹកចិត្ត ព្រោះវា​មាន​ពេលវេលា​ជាក់លាក់​មួយ នៅពេល​ដែល​មនុស្ស​មាន​អារម្មណ៍​ថា ថ្ងៃចន្ទ​ជិត​មក​ដល់។ ផ្ទុយ​ទៅវិញ ជំងឺធ្លាក់​ទឹកចិត្ត សំដៅ​លើ​អារម្មណ៍ ដែល​ធ្លាក់ចុះ​ជាប្រចាំ ហើយ​បាត់បង់​ការ​ចាប់​អារម្មណ៍​លើ​សកម្មភាព ដែលគេ​ធ្លាប់រីករាយ​នឹងធ្វើ។

អារម្មណ៍​ភ័យខ្លាច​ថ្ងៃចន្ទនេះ​នឹង​ថយចុះ នៅពេល​ដែល​ការងារ​ចេះតែ​បន្តទៅ​មុខ ហើយ​អារម្មណ៍​របស់​មនុស្ស​ម្នាក់ៗ​នឹង​មានភាព​ប្រសើរ​ឡើង​នៅ​ចុង​សប្ដាហ៍។ អារម្មណ៍​នេះ​ជាធម្មតា កើតឡើង​លើបុគ្គល ដែល​ធ្វើការ​មាន​ថ្ងៃ​សម្រាក​ជាក់លាក់​នៅ​ចុង​សប្ដាហ៍។

ហេតុអ្វី មនុស្ស​ជួបប្រទះ​នឹង​អារម្មណ៍​នេះ?

មនុស្សអាច​នឹងជួបប្រទះ​អារម្មណ៍​ភ័យខ្លាច​ថ្ងៃចន្ទ ដោយ​សារតែពួកគេ​មិនពេញ​ចិត្ត​នឹងការងារ​ខ្លួន​ឯង។ ភាពតានតឹង​ដោយសារ​ការងារ និង​បទពិសោធន៍​ការងារ​មិនល្អ អាច​ប៉ះពាល់​ដល់អារម្មណ៍​របស់​មនុស្ស​នៅថ្ងៃចន្ទ។

អ្នកជំនាញ​ណែនាំ​ថា ភាពតានតឹង​ក្នុង​ការងារ ប្រហែល​ជាមិន​បណ្ដាល​ឱ្យមាន​អារម្មណ៍ភ័យខ្លាច​ថ្ងៃចន្ទនោះ​ទេ ប៉ុន្តែ​អារម្មណ៍​នេះ កើតឡើង ដោយ​សារ​របៀប ដែល​មនុស្សម្នាក់​ឆ្លើយតប​នឹងភាពតាន​តឹងច្រើន​ជាង។

អារម្មណ៍​ភ័យខ្លាច​ថ្ងៃចន្ទ កើតឡើង​នៅពេលមនុស្ស​ម្នាក់មាន​ទម្លាប់​ប្រតិកម្ម​អវិជ្ជមាន​ទៅនឹង​ថ្ងៃចន្ទ ដែល​ជាថ្ងៃដើម​សប្ដាហ៍ ហើយ​មាន​អារម្មណ៍​រីករាយ​នៅចុង​សប្ដាហ៍ ព្រោះ​ពួកគេ មាន​សេរីភាព​ក្នុង​ការជ្រើសរើស​សកម្មភាព ដែលពួក​គេចង់ធ្វើ។ ការគ្រប់គ្រង​កាលវិភាគ​មិន​បាន​ល្អ ក៏ជា​ចំណែក​មួយ ដែល​ធ្វើឱ្យ​ពួកគេ មាន​អារម្មណ៍​មិនល្អ នៅដើម​សប្ដាហ៍​ដែរ។

សញ្ញា​នៃបញ្ហា​អារម្មណ៍​សោកសៅ​ថ្ងៃចន្ទ (Monday blue)

មាន​សញ្ញាមួយ​ចំនួន ដែល​បង្ហាញ​ថា អ្នកកំពុង​មាន​បញ្ហា​អារម្មណ៍​សោកសៅ មុន​ថ្ងៃចន្ទ​មក​ដល់ ដែល​អារម្មណ៍​ទាំងនោះ មាន​ដូច​ជា អារម្មណ៍​នឿយហត់​ខុសធម្មតា ឬគ្មាន​ថាមពល​ក្នុងខ្លួន, ទទួល​បទពិសោធន៍​ថប់បារម្ភ ឬ​ក៏បារម្ភ​អំពីការងារ ដែល​នឹងមក​ដល់​នៅ​សប្ដាហ៍​បន្ទាប់, ពិបាក​គេងនៅ​យប់​ថ្ងៃអាទិត្យ, គ្មាន​កម្លាំង​ជំរុញ​ទឹកចិត្ត​ពីខាងក្នុង, មានអារម្មណ៍​ឆាប់ខឹង និង​មាន​អារម្មណ៍​មិនល្អនៅ​ថ្ងៃចន្ទ និង​មាន​អារម្មណ៍​ថា ការងារ​ច្រើន​លើសលប់​ពិបាក​គ្រប់គ្រង។

វិធីសាស្ត្រ​បំបាត់​អារម្មណ៍​សោកសៅ ពេល​ថ្ងៃចន្ទ​មកដល់

ការយក​ឈ្នះ​អារម្មណ៍​សោកសៅ ពេល​ថ្ងៃចន្ទមក​ដល់​នេះ គឺទាមទារ​នូវ​យុទ្ធសាស្ត្រ​សម្រប​ខ្លួន ដែល​ផ្លាស់ប្ដូរ​ទស្សនៈ និង​វិធី​គិត​របស់អ្នក អំពីការ​ចាប់ផ្ដើម​ការងារ​នៅ​សប្ដាហ៍​បន្ទាប់។ តាម​រយៈ​ការរកឃើញ​យុទ្ធសាស្ត្រ ដែល​ត្រឹមត្រូវ អ្នកអាច​ប្រើបទពិសោធន៍​ថ្ងៃចន្ទ​របស់​អ្នក ដើម្បី​បង្កើន​អារម្មណ៍​វិជ្ជមាន និង​ផលិតភាព​ការងារ​បន្ថែម​ទៀត ដែល​ធ្វើឱ្យ​ថ្ងៃចន្ទ ក្លាយ​ជាឱកាស​សម្រាប់​ការ​អភិវឌ្ឍខ្លួន និង​ភាព​វិជ្ជមាន។

បច្ចេកទេស​ទាំងរួម​មាន​ដូចជា ការរៀបចំ​ផែនការ​ការងារ​សម្រាប់​សប្ដាហ៍ថ្មី​ជាប្រចាំ, រៀបចំ​កាលវិភាគ​ការងារ​សម្រាប់​ថ្ងៃចន្ទ កុំឱ្យមាន​ភាពតាន​តឹង​ពេក, កំណត់​ការងារ​អាទិភាព​ប្រចាំ​សប្ដាហ៍, រក​មូលហេតុ​ដែលនាំឱ្យ​អ្នកមាន​អារម្មណ៍​ថប់បារម្ភ​ឱ្យបាន​ច្បាស់ ដើម្បីលុប​បំបាត់​ឬសគល់​នៃភាព​តានតឹង និង​ក្ដីបារម្ភ​ទាំងឡាយ, បង្កើត​ផ្នត់គំនិត​ ដែល​យល់​ថា ការងារ​លំបាក​គឺជាឱកាស​អភិវឌ្ឍ​សមត្ថភាព, មាន​ទម្លាប់ធ្វើ​ចម្រើនសតិ (Mindfulness) និង​សម្មាធិ (Meditation) និង​កសាង​ទំនាក់ទំនង​ល្អជាមួយ​ក្រុមការងារ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...