យុវជនបីរូបក្លាយជាទូតសុឆន្ទៈរបស់យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា

ភ្នំពេញ – អង្គការភ្លែនអន្តរជាតិកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងប្រកាសជាផ្លូវការទូតសុឆន្ទៈរបស់យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា។ ព្រឹត្តិការណ៍នេះ បានធ្វើឡើងតាមរយៈប្រព័ន្ធហ្សូមកាលពីព្រឹកថ្ងៃពុធ (២០ ធ្នូ) ។ គោលបំណងនៃការទទួលស្គាល់នេះ ដើម្បីធានាថា ក្មេងស្រី និងស្ត្រីវ័យក្មេង មានអំណាចលើជីវិតផ្ទាល់ខ្លួន ការសម្រេចចិត្ត និងអាចរៀបចំពិភពលោកជុំវិញខ្លួនពួកគេ ។

តាមការបញ្ជាក់ពីអង្គការភ្លែនអន្តរជាតិកម្ពុជា យុវជនបីរូបត្រូវបានជ្រើសរើសជាទូតសុឆន្ទៈយុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា មានកញ្ញា ពៅ ស្រីណូ, កញ្ញា លេខ ការី, និងលោក ហេន សុភាព ជាយុវជនមកពីខេត្តសៀមរាប រតនគិរី និងស្ទឹងត្រែង ។ យុវជនទាំងបីរូបនេះ បានចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍ ដែលធ្វើឱ្យសហគមន៍របស់ពួកគេក្លាយជាកន្លែងប្រសើរ ។

លោក យី គីមថាន នាយករងប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បញ្ជាក់ថា ទូតសុឆន្ទៈ យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា ជាយុវជនសកម្មនៅក្នុងសហគមន៍របស់ពួកគេ និងបានឆ្លងកាត់ដំណើរការជ្រើសរើសតាំងពីខែកក្កដានៅឆ្នាំនេះ ។ ក្នុងរយៈពេលមួយឆ្នាំទូតសុឆន្ទៈយុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា នឹងចូលរួមនៅក្នុងសកម្មភាពនានាទាំងផ្ទាល់ និងអនឡាញ ដើម្បីសិទ្ធិកុមារី និងសមភាពយេនឌ័រ។ ពួកគេក្លាយជាគំរូ និងភ្នាក់ងារនៃការផ្លាស់ប្តូរនាពេលបច្ចុប្បន្ន និងអនាគត។

លោកមានប្រសាសន៍បន្តទៀតថា

“ក្នុងអំឡុងពេលនៃការជ្រើសរើស ពួកគេបីនាក់បានបង្ហាញពីការប្តេជ្ញាចិត្ត និងភាពជាអ្នកដឹកនាំដ៏ល្អរបស់ពួកគេនៅក្នុងការងារសហគមន៍ដែលពួកគេបានធ្វើដើម្បីលើកកម្ពស់សមភាពសម្រាប់ក្មេងស្រី និងស្ត្រី”

នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានបញ្ជាក់បន្តថា អង្គការភ្លែនអន្តរជាតិកម្ពុជាកំពុងដើរក្នុងដំណើរឆ្ពោះទៅរកសិទ្ធិស្មើគ្នារបស់កុមារី និងស្ត្រី ។ ការចូលរួមរបស់យុវជនក្នុងនាមជាទូតសុឆន្ទៈយុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា នឹងបន្ថែមគុណតម្លៃនៃការចូលរួមរបស់យុវជននៅក្នុងការងាររបស់យើង ហើយនាំមកនូវគំនិត និងវិធីសាស្រ្តថ្មីៗ ដើម្បីឈានទៅដល់គោលដៅរបស់យើងដែលផ្តល់ប្រយោជន៍ដល់ក្មេងស្រី និងស្ត្រីវ័យក្មេង ២,៥ លាននាក់នៅកម្ពុជា ដើម្បីឱ្យពួកគេបំពេញសិទ្ធិ និងសម្រេចបានសក្តានុពលពេញលេញរបស់ពួកគេ ។

កញ្ញា ពៅ ស្រីណូ ទូតសុឆន្ទៈយុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា មកពីខេត្តសៀមរាប បានពន្យល់ថា វាជាមហិច្ឆតារបស់នាងតាំងពីតូចមកម្ល៉េះ ជាពិសេសនាងចង់បំបែករបាំងនៃវិសមភាពយេនឌ័រ និងឧបសគ្គដែលរារាំងក្មេងស្រីមិនឱ្យធ្វើសេចក្តីសម្រេចចិត្ត។ ស្រីណូបាននិយាយថា “យើង នឹងមិនឈប់ទេ លុះណាតែស្រ្តី និងក្មេងស្រីទទួលបានសិទ្ធិពេញលេញ”។

ចំណែកកញ្ញា លេខ ការី ទូតសុឆន្ទៈរបស់យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នាមកពីខេត្តរតនគិរី បង្ហាញពីការប្តេជ្ញាចិត្ត និងការបំផុសគំនិត ព្រមទាំងផ្តល់កម្លាំងចិត្តដល់ក្មេងស្រីឱ្យហ៊ានបង្កើតក្តីស្រមៃ និងក្រោកឈរ ដើម្បីសិទ្ធិដែលពួកគេសមនឹងទទួលបាន ។

កញ្ញា លេខ ការី និយាយថា

“ក្នុងនាមជាទូតសុឆន្ទៈ យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា ខ្ញុំជឿថាក្មេងស្រីត្រូវតែមានឱកាសស្មើគ្នា ។ ខ្ញុំប្ដេជ្ញាចិត្តថានឹងខិតខំរៀនសូត្រ និងប្រើប្រាស់នូវសមត្ថភាព និងសម្លេងរបស់ខ្ញុំ ដើម្បីលើកទឹកចិត្ត និងគោរពសិទ្ធិដល់ស្រ្ដី និងក្មេងស្រី ដើម្បីឱ្យក្ដីស្រមៃជាអ្នកដឹកនាំ របស់ពួកគេ ក្លាយជាពិត”

សូមជម្រាបថា យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា ជាផ្នែកនៃយុទ្ធនាការសកលរបស់អង្គការភ្លែនអន្តរជាតិមានគោលបំណងធានាថា កុមារី និងស្ត្រីវ័យក្មេងមានអំណាចលើជីវិតផ្ទាល់ខ្លួន ការសម្រេចចិត្ត និងអាចរៀបចំពិភពលោកជុំវិញខ្លួនពួកគេ ។ នៅប្រទេសកម្ពុជា យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា បានដំណើរការយ៉ាងសកម្មតាំងពីឆ្នាំ២០១៨ តាមរយៈសកម្មភាពជាច្រើន ដូចជា យុទ្ធនាការ #FREETOBEONLINE ការប្រារព្ធទិវាក្មេងស្រីអន្តរជាតិ និងគំនិតផ្តួចផ្តើមក្មេងស្រីកាន់តួនាទីជំនួស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...