ភ្នំពេញ – ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំ២០២២នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២, បើគិតទៅ នៅសល់រយៈពេលតែប្រមាណ១សប្តាហ៍ទៀតប៉ុណ្ណោះ ដូច្នេះ តើសិស្សានុសិស្សថ្នាក់ទី១២ ដែលជាបេក្ខជនត្រៀមប្រឡងបាក់ឌុប គួរតែត្រៀម ឬក៏ត្រូវធ្វើអ្វីខ្លះ?
កញ្ញា សេង កុលនិស្ស័យ ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ ហើយបច្ចុប្បន្នជានិស្សិត ជំនាញសិក្សាអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស បានចែករំលែកបទពិសោធន៍របស់នាងថា អំឡុងពេលមួយសប្ដាហ៍មុនពេលប្រឡងបាក់ឌុប រូបនាងមានពេលសម្រាកច្រើនជាងដើមឆ្នាំ ប៉ុន្តែក៏មិនធ្វេសប្រហែសនោះដែរ គឺចាប់ផ្ដើមសង្ខេបរូបមន្តលើមុខវិជ្ជាដែលត្រូវប្រឡង ធ្វើយ៉ាងណាឱ្យងាយចាំនិងយល់សម្រាប់ប្រើប្រាស់ជាគន្លឹះដោះស្រាយលំហាត់។
កញ្ញាបន្តថា ត្រូវស្វែករកវិញ្ញាសាចាស់ៗរបស់ក្រសួងអប់រំ យកមកធ្វើលំហាត់ ដើម្បីឱ្យដឹងពីរបៀបរបបនៃការប្រឡងកាលពីឆ្នាំមុនៗ ។ លើសពីនេះ ស្វែងយល់ពីរបៀបសរសេរឱ្យបានពិន្ទុល្អ ព្រោះលំហាត់ខ្លះយើងអាចចេះ ប៉ុន្តែរបៀបនៃការសរសេររបស់យើងមិនល្អនោះនឹងធ្វើឱ្យមិនបានពិន្ទុពេញផងដែរ។
កញ្ញា សេង កុលនិស្ស័យ
“ដោយសារក្នុងអំឡុងពេលជំងឺកូវីដ-១៩ ខ្ញុំមិនសូវមានពេលជួបជាមួយមិត្តភក្ដិដោយផ្ទាល់ ប៉ុន្តែតែងតែពិភាក្សាគ្នាតាមប្រព័ន្ធអនឡាញ ទាក់ទងនឹងលំហាត់ ដោះស្រាយរូបមន្តជាមួយគ្នា ហើយមានពេលខ្លះខ្ញុំធ្វើស្វ័យសិក្សាដោយខ្លួនឯង ជាពិសេស ប្រៀបធៀបពីមេរៀនមួយទៅមេរៀនមួយទៀតដើម្បីឱ្យកាន់តែយល់បានច្បាស់”

បើតាមកញ្ញា សេង កុលនិស្ស័យ ពេលវេលានេះ បេក្ខជនក៏ត្រូវការថែរក្សាសុខភាពផងដែរ ដោយសារថា ចំណេះដឹង ការខិតខំធ្វើលំហាត់ ការទន្ទេញមេរៀន បានត្រៀមតាំងពីដើមឆ្នាំមកម៉្លេះ ក៏ប៉ុន្តែមួយសប្ដាហ៍មុនប្រឡងគួរយកពេលវេលាថែរក្សាសុខភាពឱ្យបានល្អទាំងផ្លូវកាយ និងផ្លូវចិត្តរបស់យើង ជាពិសេសគឺការញ៉ាំអាហារឱ្យបានទៀងពេល និងប្រភេទអាហារដែលមានជីវជាតិល្អជួយបំប៉នដល់ខួរក្បាល។
កញ្ញា សេង កុលនិស្ស័យ
“កុំដាក់សម្ពាធលើខ្លួនឯងពេក កុំភ័យពេក និងធ្វើយ៉ាងណាធ្វើឱ្យផ្លូវចិត្តនឹងនរ គេងឱ្យបានគ្រប់គ្រាន់ ថែរក្សាសុខភាពផ្លូវចិត្ត ទាំងយើងទាំងគេតែងតែមានអារម្មណ៍ភ័យដូចគ្នា ប៉ុន្តែការប្រឡងមានតែពីរថ្ងៃ ហើយបើទោះជាយើងភ័យ និងមានសម្ពាធយ៉ាងណាក៏ការប្រឡងនៅតែដំណើរការជាធម្មតា”

អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ រូបនេះបន្ថែមថា សម្រាប់មួយសប្ដាហ៍មុនប្រឡង បេក្ខជនត្រូវរៀបចំសម្ភារៈប្រឡងឱ្យបានគ្រប់គ្រាន់កុំឱ្យខ្វះមុខខ្វះក្រោយនៅពេលជិតដល់ថ្ងៃប្រឡង ដូចជា កាតសម្គាល់ខ្លួន ប៊ិក ខ្មៅដៃ បន្ទាត់ ប៉ារ៉ាបូល អ៊ីពាក់បូល ដើម្បីប្រើប្រាស់នៅក្នុងពេលប្រឡង។ លើសពីនេះ មិនគួរធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ ឬរាំងស្ទះមិនមានវត្តមានក្នុងការប្រឡង។ ជាពិសេស ទៅមណ្ឌលប្រឡងដែលមានបិទឈ្មោះបេក្ខជន ឱ្យបានមុនថ្ងៃប្រឡងមកដល់ ដើម្បីស្វែងរកមើលមណ្ឌលប្រឡង ឈ្មោះបេក្ខជន លេខតុ និងលេខបន្ទប់របស់ខ្លួន។
កញ្ញា សេង កុលនិស្ស័យ ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងខិតខំរៀនតាំងពីដើមឆ្នាំ ហើយត្រូវចេះលើកទឹកចិត្តខ្លួនឯងទោះជាទទួលបាននិទ្ទេស A ឬមិនទទួលបាននិទ្ទេស A ក៏អាចប្រឡងជាប់ដែរ ឱ្យតែខិតខំឱ្យអស់ពីសមត្ថភាព ព្រោះនិទ្ទេសបែបណាក៏ល្អ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2025
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សា...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/09/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2023
កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...
ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...
អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2023
ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2024
តាមរយៈស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៥។






























