សុខភាពផ្លូវចិត្តស្ថិតនៅក្នុងស្ថានភាពល្អ ឬអាក្រក់ គ្មាននរណាម្នាក់អាចសន្និដ្ឋានបានដោយងាយៗនោះទេ ប្រសិនបើអ្នកមានវិបត្តិសុខភាពផ្លូវចិត្តព្យាយាមលាក់លៀមស្ថានភាពពិតរបស់ខ្លួនដោយស្នាមញញឹម ឬស្ងៀមស្ងាត់ ។ លក្ខណៈអរូបីនៃសុខភាពផ្លូវចិត្តនេះ គឺផ្ទុយគ្នាពីសញ្ញាសុខភាពផ្លូវកាយ ។ តាមការសិក្សារបស់ក្រុមអ្នកជំនាញសុខភាពផ្លូវចិត្ត ចុះផ្សាយក្នុងព័ត៌មាន Verywell Mind នៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា កាលបើយើងមិនដឹងពីអ្វីដែលឆ្លើយតបទៅកាន់អ្នកមានវិបត្តិផ្លូវចិត្ត គឺជារឿងលំបាកបំផុតនៅក្នុងការជួយសង្គ្រោះ ។ ចម្លើយដ៏ល្អបំផុត គឺព្យាយាមស្តាប់រឿងរ៉ាវអ្នកមានវិបត្តិផ្លូវចិត្តដោយយកចិត្តទុកដាក់ ។
១. ស្តាប់ដោយយកចិត្តទុកដាក់ ៖ អ្នកមានវិបត្តិផ្លូវចិត្តអាចបង្ហាញសញ្ញាមកខាងក្រៅតាមរយៈពាក្យសម្តី ទឹកមុខ និងសកម្មភាពផ្សេងៗ ។ បុគ្គលមួយចំនួនតែងបញ្ចេញអាកប្បកិរិយាអាចឱ្យមនុស្សជុំវិញខ្លួនកត់សម្គាល់បាន ប៉ុន្តែបុគ្គលមានវិបត្តិផ្លូវចិត្តមួយចំនួនព្យាយាមលាក់បាំងអាការៈរបស់ពួកគេ ។ អ្នកដែលដឹកថា ខ្លួនកំពុងមានស្ថានភាពផ្លូវចិត្តមិនល្អ ហើយបានព្យាយាមបង្ហាញរឿងរ៉ាងនៅក្នុងចិត្តឱ្យនរណាម្នាក់ស្តាប់ នោះនឹងអាចឱ្យគេមានអារម្មណ៍ធូរស្បើយបានលឿនរហ័ស ។ ទន្ទឹមគ្នានេះ ក៏ទាមទារឱ្យអ្នកស្តាប់ព្យាយាមយល់ឱ្យបានច្រើនពីអ្នកនិយាយ និងព្យាយាមនាំអ្នកនិយាយឱ្យមើលឃើញពីភាពវិជ្ជមានឱ្យបានច្រើនលើបញ្ហា។

២. តាមដាន ឬសង្កេតសកម្មភាព ៖ អ្នកមានវិបត្តិផ្លូវចិត្តអាចនឹងមិននិយាយបញ្ហារបស់ខ្លួនឱ្យអ្នកដទៃស្តាប់នោះទេ ដោយយល់ថា នេះជាបញ្ហារបស់ខ្លួន ព្រមទាំងព្យាយាមរកដំណោះស្រាយដោយខ្លួនឯង ។ ស្ថានភាពនេះ វានឹងកាន់តែមានសភាពធ្ងន់ធ្ងរ ប្រសិនបើគ្មានដំណោះស្រាយល្អសម្រាប់ខ្លួនឯង ។ ក្នុងនាមជាមិត្តភក្តិ ក្រុមការងារ ឬសមាជិកគ្រួសារអាចជួយពួកគេឱ្យធូរស្បើយ តាមរយៈការចូលខ្លួនទៅសួរនាំ ឬបង្កើតបរិយាកាសកក់ក្តៅណាមួយ ។ ការធ្វើបែបនេះ មិនមែនជារូបភាពបំពាន ឬតាមដានលើឯកជនភាពអ្នកដទៃនោះទេ ផ្ទុយទៅវិញអាចរួមចំណែកជួយឱ្យស្ថានភាពផ្លូវចិត្តជនរងគ្រោះបានធូរស្បើយ និងឈានទៅរកស្ថានមួយល្អប្រសើរឡើងវិញ ។
៣. និយាយពាក្យពេចន៍លើកទឹកចិត្ត ៖ ក្រោយពីដឹងថា នរណាម្នាក់ជួបវិបត្តិផ្លូវចិត្តពីបញ្ហាអ្វីមួយ ភារៈរបស់អ្នកសង្គ្រោះស្ថានភាព គឺស្តាប់ និងនិយាយលើកទឹកចិត្ត ។ អ្នកមានវិបត្តិផ្លូវចិត្តតែងចង់បានការលើកទឹកចិត្ត ឬត្រូវការអ្នកស្តាប់រឿងរ៉ាវរបស់ពួកគេ ។ ពាក្យលើកទឹកចិត្ត “អ្នកមិនអីទេ” ពាក្យ “អ្នកអាចធ្វើវាបាន” ពាក្យ “ខ្ញុំយល់ពីអារម្មណ៍អ្នក” ស្តាប់ទៅវាសាមញ្ញៗធម្មតា ប៉ុន្តែពាក្យទាំងនេះ មានអត្ថន័យធំធេងបំផុតនៅពេលដែលមនុស្សមានវិបត្តិផ្លូវចិត្តត្រូវការជំនួយ ។

សូមជម្រាបដែរថា អ្នកជំនាញសុខភាពផ្លូវចិត្តបានបញ្ជាក់ថា ក្នុងនាមជាអ្នកជួយដល់អ្នកមានវិបត្តិផ្លូវចិត្តកម្រិតស្រាលអាចស្តាប់រឿងរ៉ាវ អាចផ្តល់យោបល់ ព្រមទាំងនិយាយលើកទឹកចិត្តដល់គ្នាជាជម្រើសល្អ ។ ប៉ុន្តែប្រសិនបើស្ថានភាពផ្លូវចិត្តបុគ្គលឈានដល់សភាពធ្ងន់ធ្ងរ នោះការណែនាំឱ្យជួបអ្នកឯកទេសសុខភាពផ្លូវចិត្តជារឿងចាំបាច់បំផុត និងជារូបភាពអន្តរាគមន៍សង្គ្រោះវិបត្តិផ្លូវចិត្តទាន់ពេលវេលា ស្របតាមក្បួនវេជ្ជសាស្ត្រព្យាបាល ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសកូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/02/2026
ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/03/2023
វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយពីរដ្ឋាភិបាលចិន សម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2023
ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/12/2024
តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

អាហារូបករណ៍ថ្នាក់ភាសាចិន រយៈពេល១ឆ្នាំ នៅខេត្តជឺជាំង ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2026
ដោយសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្តជឺជាំង ទីក្រុងវិនចូវ ប្រទេសចិន សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ប្រកាសជ្រើសរើសនិស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សារយៈពេល ១ឆ្នាំ
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































