ភ្នំពេញ- អ្នកគ្រូ រិទ្ធិ លីដា ជាគ្រូបង្រៀននៅសាលាបឋមសិក្សាវត្តបូព៌ ក្នុងខេត្តសៀមរាប បានឈ្នះជ័យលាភីចំណាត់ថ្នាក់លេខ៣ ពីកម្មវិធីប្រកួតប្រជែង “ការឧទ្ទេសមេរៀន ICT ក្នុងថ្នាក់ ប្រចាំឆ្នាំ២០២២ (2022 ICT-Classroom Lesson Demonstration) ដែលរៀបចំដោយក្រសួងអប់រំ នៃសាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថាន APEC Collaborative Education កាលពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងទៅនេះ ដោយមានគ្រូបង្រៀនមកពី១៧ប្រទេសចូលរួម។
ការប្រកួតប្រជែងនេះ បេក្ខជនត្រូវឆ្លងកាត់បីដំណាក់កាល រួមមាន ទី១. ការវាយតម្លៃលើការសរសេរ និងរៀបចំ Lesson Plan សម្រាប់ការបង្រៀន, ទី២. វាយតម្លៃលើវីដេអូបង្រៀន និង៣. ការសួរសំណួរ និងចម្លើយផ្ទាល់មាត់ ដែលមានគណៈកម្មការវាយតម្លៃមកពីក្រសួងអប់រំ នៃសាធារណរដ្ឋកូរ៉េ និងLEAD teachers។

ជ័យលាភីយ៉ាងត្រចះត្រចង់នេះ គឺបានមកពីការខិតខំប្រឹងប្រែងផ្ទាល់របស់ អ្នកស្រី រិទ្ធិ លីដា និងការចូលរួមសហការ និងជ្រោមជ្រែងពីសំណាក់លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រង នៃសាលាបឋមសិក្សាវត្តបូព៌ក្នុងការរៀបចំកិច្ចតែងការបង្រៀន(Lesson Plan) តាមរយៈការប្រើប្រាស់ ICT។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ អ្នកស្រី រិទ្ធ លីដា ព្រមទាំងលោកគ្រូ អ្នកគ្រូគណៈគ្រប់គ្រង នៃសាលាបឋមសិក្សាវត្តបូព៌ដែលបានខិតខំប្រឹងប្រែងនាំយកមកនូវកិត្តិយសដ៏ត្រចះត្រចង់ និងឧត្តុង្គឧត្តម សម្រាប់សាមីខ្លួនផ្ទាល់ផង សហការី និងអង្គភាពទាំងមូលផងដែរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2024
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅប្រទេសណូវ៉េលហ្សេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2024
អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/06/2024
កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេស ចំនួន៣៣០កន្លែងឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2024
ជាឱកាសសម្រាប់យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ និងសាធារណៈជនទូទៅ ដែលមានបំណងចង់ទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិស្សចូលរៀន...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/08/2023
កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2025
ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/04/2026
វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ឱកាសអាហារូបករណ៍ ៥០កន្លែងសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន តាមរយៈកម្មវិធី 2025-Skilk Road Program
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2025
ក្រោមកិច្ចសហការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យមួយចំនួននៅប្រទេសចិន សមាគមបានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥០កន្លែង ដែលជាប្រភេទអាហារូបករណ៍...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































