យុវជនក្រុម Fourter បង្កើតគម្រោងការផ្សារភ្ជាប់មេរៀនវ៉ិចទ័រក្នុងលំហចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីបណ្ដុះស្មារតីសិស្សប្រើប្រាស់បច្ចេកវិទ្យា ស្រាវជ្រាវ និងអនុវត្តជាក់ស្ដែង

ភ្នំពេញ – មេរៀនវ៉ិចទ័រក្នុងលំហ គឺជាមេរៀនមួយដែលនៅខាងក្រោយនៃសៀវភៅថ្នាក់ទី១១ ស្ថិតនៅផ្នែកកម្រិតខ្ពស់ ។ អ្វីដែលជាបញ្ហាសម្រាប់​មេរៀន​នេះ គឺសិស្សានុសិស្សភាគច្រើនសិក្សាបានតែនៅក្នុងសៀវភៅ ដោយមិនបានយល់ដឹងបន្ថែមពីសារៈប្រយោជន៍នៃមេរៀនមួយនេះយកទៅអនុវត្តនៅក្នុងជីវភាពប្រចាំថ្ងៃនោះឡើយ។ ដោយ​ឃើញ​ពី​បញ្ហា​នេះ យុវជន​មួយ​ក្រុម​ដែល​បានដាក់ឈ្មោះថា Fourter បានបង្កើត​គម្រោង «បំណងប្រាថ្នា» ផ្សារភ្ជាប់មេរៀនវ៉ិចទ័រក្នុងលំហចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បី​ឱ្យ​សិស្ស​បានស្វែង​យល់កាន់តែច្បាស់​ពីបច្ចេកវិទ្យាមួយ​នេះ។

យុវសិស្ស រស់ ណូអែលរង្សី ជាសិស្ស​ថ្នាក់ទី១២ នៃសាលា​អ៊ីធូស្ទែម ព្រះយុគន្ធរ និង​ជា​ប្រធាន​ក្រុម Fourter និយាយថា ស្របពេលដែលបច្ចុប្បន្នជាសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ធ្វើឱ្យពិភពលោកទាំងមូលមានការប្រកួតប្រជែងគ្នាជាខ្លាំងលើបចេ្ចកវិទ្យាផ្សេងៗ។ ទន្ទឹមគ្នានេះ បើក្រឡែកទៅមើលសម័យមុនវិញកាលមិនទាន់មានកុំព្យូទ័រ ឬបច្ចេកវិទ្យាថ្មីៗនោះ មនុស្សគូសប្លង់ ឬរូប 3D ដោយប្រើប្រាស់ក្រដាស់ដើម្បីគូស តែបើក្រឡែកមកមើលបច្ចុប្បន្នវិញ មានកុំព្យូទ័រនិងបចេ្ចកវិទ្យាទំនើបៗដែលធ្វើឱ្យមនុស្សអាចគូសនៅក្នុងកុំព្យូទ័រហើយធ្វើការ Print ចេញមកក្រៅក៏បាន ។

យុវសិស្ស រស់ ណូអែលរង្សី

“ប្រសិនជាយើងមិនបន្ថែមនូវការអនុវត្តការ​រស់នៅប្រចាំថ្ងៃចូលនោះទេ វានឹងធ្វើឱ្យសិស្សនុសិស្សដែលបានឡើងមករៀនថ្នាក់ទី១១ថ្មី ជួបផលលំបាកនៅពេលដែលគាត់ចូលរៀននៅសាកវិទ្យាល័យ ប៉ុន្តែបើយើងយល់ដឹងពីការអនុវត្តហើយនោះ នៅពេលចូលសាកលវិទ្យាល័យធ្វើឱ្យយើងមានគ្រឹះរួចជាស្រេចដើម្បីត្រៀមខ្លួនក្នុងការបកស្រាយ និងពន្យល់ពីបញ្ហាដែលបានចោទសួរ”

យុវតី វិន នារីរតនៈ ជាសិស្សថ្នាក់ទី១២ នៃសាលាអ៊ីធូស្ទែម ព្រះយុគន្ធរ និងជាសមាជិកក្រុមមួយរូប និយាយថា វ៉ិចទ័រក្នុងលំហប្រើប្រាស់ក្នុងជីវភាពជាក់ស្ដែងសឹងតែគ្រប់វិស័យ ដូចជា នៅក្នុងវិស័យសុខាភិបាលគេអនុវត្តទៅលើ៤ចំណុចសំខាន់ៗក្នុងបច្ចេកវិទ្យាវេជ្ជសាស្រ្ត ដូចជា ទី១. ការឆ្លុះ X-Rays ទី២. Computed Tomography Scans ឬ CT Scans ទី៣. Magnetic Resonance imaging (MRI) និងទី៤ Bio Printing ។

យុវតី វិន នារីរតនៈ បន្តថា ក្នុងវិស័យសិល្បៈ បានអនុញ្ញាតិឱ្យវិចិត្រករគូសគំនូរព្រីន ឬរូបថតរបស់ពួកគេ ដើម្បីបង្កើតស្នាដៃដ៏អស្ចារ្យចេញពីកុំព្យូទ័រ ។ មិនត្រឹមតែប៉ុណ្ណោះ ការបោះពុម្ភជាប្រភេទ 3D មានគោលបំណងពង្រឹកវិសាលភាពក្នុងការរចនា និងលើកស្ទួយវប្បធម៌ច្នៃប្រឌិតផ្នែកសោភ័ណភាពជាដើម។ ចំណែកស្ថាបត្យកម្ម គឺជាវិស័យមួយដែលត្រូវការ  3D ច្រើនជាងគេព្រោះ 3D អាចអនុញ្ញាតិឱ្យការសាងសង់វត្ថុដែលមានរាងស្មុគស្មាញ ឬតាមតម្រូវការកាន់តែរហ័ស និងត្រឹមត្រូវជាងមុនព្រមទាំងកាត់បន្ថយថ្លៃដើមការងារ និងផលិតកាកសំណល់តិច។ មិនត្រឹមតែប៉ុណ្ណោះវាអាចអនុវត្តបានទៅលើបរិស្ថានដ៏អាក្រក់ ឬគ្រោះថ្នាក់មិនសមស្របនិងកម្លាំងពលកម្មមនុស្សដូចជានៅក្នុងលំហ។

យុវតី សល់ លីហ៊ន់ សិស្សថ្នាក់ទី១២ នៃសាលាអ៊ីធូស្ទែម ព្រះយុគន្ធរ និងជាសមាជិកក្នុងក្រុម Fourter ដែរនោះនិយាយថា អ្វីដែលជាបញ្ហាធ្វើឱ្យក្រុមពួកគេជ្រើសរើសយកគម្រោងនេះមកនិយាយមាន២កត្តា គឺកត្តាគ្រូ និងកត្តាសិស្ស។ កត្តាគ្រូ នោះគឺលោកគ្រូ អ្នកគ្រូព្យាយាមបញ្ចប់មេរៀនទៅតាមកិច្ចតែងការដែលបានចែងមកដែលជាមូលហេតុធ្វើឱ្យពួកគាត់មិនបានលំអិតទៅលើបម្រើបម្រាស់នៃមេរៀនប្រចាំថ្ងៃនៃមេរៀននេះទេ។ ចំណែក កត្តាសិស្សវិញ គឺដោយសារតែសិស្សមានផ្នត់គំនិតមួយថា រៀនគឺដើម្បីតែប្រឡង ដូច្នេះហើយទើបមិនបានស្រាវជ្រាវបន្ថែមទៅលើមេរៀននេះ។ ម៉្យាងវិញទៀត គឺសិស្សតែងតែប្រឹងទៅលើលំហាត់ជាជាងការយល់ទៅលើខ្លឹមសារមេរៀនទាំងមូល។

យុវសិស្ស រស់ ណូអែលរង្សី បន្ថែមថា ចំពោះដំណោះស្រាយវិញ គឺបន្ថែមមេរៀនវ៉ិចទ័រក្នុងលំហតាំងពីថ្នាក់អនុវិទ្យាល័យ, បង្កើតកម្មវិធីបែប 3D competition ឱ្យបានច្រើន ដូចជា ការប្រកួតរ៉ូប៊ូតលើទឹក, បង្កើតខ្សែភាពយន្តដែលមានលក្ខណៈ 3D ឱ្យបានច្រើន, ឱ្យកុមារស្គាល់ពី 3D shape ឱ្យច្រើនដូចជា LEGO និង Blocks ជាដើម។ រាល់កិច្ចការផ្ទះដែលទាក់ទងនឹងការអនុវត្តរបស់មេរៀនគ្រូដាក់ឱ្យសិស្សធ្វើរួចធ្វើបទបង្ហាញ និងចែករំលែកនៅក្នុងថ្នាក់ ។

យុវសិស្ស រស់ ណូអែលរង្សី

“នៅពេលគម្រោងនេះ មានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ក្រុមរបស់ពួកខ្ញុំមានអារម្មណ៍សប្បាយរីករាយ ដោយខ្ញុំបានបញ្ចេញអ្វីដែលខ្ញុំបានមើលឃើញ និងអាចប្រាប់ទៅវិស័យអប់រំនៅកម្ពុជាថា ពួកយើងគួរងាកមកមើលប្រភេទ 3D ជាមួយការបម្រើបម្រាស់ប្រចាំថ្ងៃ ជាងជាងការរៀនទៅតាមទ្រឹស្ដី ឬរូបមន្តដែលមានត្រឹមតែនៅក្នុងសៀវភៅ”

ប្រធានក្រុម Fourter សង្ឃឹមថា តាមរយៈគម្រោងនេះ សិស្សានុសិស្សវិទ្យាល័យអាចយល់ពីមូលដ្ឋានគ្រឹះរបស់មេរៀននេះពីថ្នាក់មធ្យមសិក្សាទៅបន្តិចម្តងៗដោយសារតែមេរៀននេះមិនងាយស្រួលក្នុងការយល់ដោយប្រើរយៈពេលខ្លីនោះទេ គឺត្រូវការពេលវេលាក្នុងការស្វែងយល់មុនពេលចូលទៅសកលវិទ្យាល័យ។ ម៉្យាងវិញទៀត ការសិក្សាមេរៀននេះពីថ្នាក់តូចទៅគឺអាចជួយបណ្តុះគំនិតស្មារតីឱ្យយុវជនយុវតីខ្មែរមានទំនោរការងារទៅក្នុងវិស័យស្ទែម (STEM) កាន់តែច្រើន និងអាចអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកចម្រើនកាន់តែខ្លាំងនាពេលអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...