ភ្នំពេញ – មេរៀនវ៉ិចទ័រក្នុងលំហ គឺជាមេរៀនមួយដែលនៅខាងក្រោយនៃសៀវភៅថ្នាក់ទី១១ ស្ថិតនៅផ្នែកកម្រិតខ្ពស់ ។ អ្វីដែលជាបញ្ហាសម្រាប់មេរៀននេះ គឺសិស្សានុសិស្សភាគច្រើនសិក្សាបានតែនៅក្នុងសៀវភៅ ដោយមិនបានយល់ដឹងបន្ថែមពីសារៈប្រយោជន៍នៃមេរៀនមួយនេះយកទៅអនុវត្តនៅក្នុងជីវភាពប្រចាំថ្ងៃនោះឡើយ។ ដោយឃើញពីបញ្ហានេះ យុវជនមួយក្រុមដែលបានដាក់ឈ្មោះថា Fourter បានបង្កើតគម្រោង «បំណងប្រាថ្នា» ផ្សារភ្ជាប់មេរៀនវ៉ិចទ័រក្នុងលំហចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីឱ្យសិស្សបានស្វែងយល់កាន់តែច្បាស់ពីបច្ចេកវិទ្យាមួយនេះ។
យុវសិស្ស រស់ ណូអែលរង្សី ជាសិស្សថ្នាក់ទី១២ នៃសាលាអ៊ីធូស្ទែម ព្រះយុគន្ធរ និងជាប្រធានក្រុម Fourter និយាយថា ស្របពេលដែលបច្ចុប្បន្នជាសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ធ្វើឱ្យពិភពលោកទាំងមូលមានការប្រកួតប្រជែងគ្នាជាខ្លាំងលើបចេ្ចកវិទ្យាផ្សេងៗ។ ទន្ទឹមគ្នានេះ បើក្រឡែកទៅមើលសម័យមុនវិញកាលមិនទាន់មានកុំព្យូទ័រ ឬបច្ចេកវិទ្យាថ្មីៗនោះ មនុស្សគូសប្លង់ ឬរូប 3D ដោយប្រើប្រាស់ក្រដាស់ដើម្បីគូស តែបើក្រឡែកមកមើលបច្ចុប្បន្នវិញ មានកុំព្យូទ័រនិងបចេ្ចកវិទ្យាទំនើបៗដែលធ្វើឱ្យមនុស្សអាចគូសនៅក្នុងកុំព្យូទ័រហើយធ្វើការ Print ចេញមកក្រៅក៏បាន ។
យុវសិស្ស រស់ ណូអែលរង្សី
“ប្រសិនជាយើងមិនបន្ថែមនូវការអនុវត្តការរស់នៅប្រចាំថ្ងៃចូលនោះទេ វានឹងធ្វើឱ្យសិស្សនុសិស្សដែលបានឡើងមករៀនថ្នាក់ទី១១ថ្មី ជួបផលលំបាកនៅពេលដែលគាត់ចូលរៀននៅសាកវិទ្យាល័យ ប៉ុន្តែបើយើងយល់ដឹងពីការអនុវត្តហើយនោះ នៅពេលចូលសាកលវិទ្យាល័យធ្វើឱ្យយើងមានគ្រឹះរួចជាស្រេចដើម្បីត្រៀមខ្លួនក្នុងការបកស្រាយ និងពន្យល់ពីបញ្ហាដែលបានចោទសួរ”

យុវតី វិន នារីរតនៈ ជាសិស្សថ្នាក់ទី១២ នៃសាលាអ៊ីធូស្ទែម ព្រះយុគន្ធរ និងជាសមាជិកក្រុមមួយរូប និយាយថា វ៉ិចទ័រក្នុងលំហប្រើប្រាស់ក្នុងជីវភាពជាក់ស្ដែងសឹងតែគ្រប់វិស័យ ដូចជា នៅក្នុងវិស័យសុខាភិបាលគេអនុវត្តទៅលើ៤ចំណុចសំខាន់ៗក្នុងបច្ចេកវិទ្យាវេជ្ជសាស្រ្ត ដូចជា ទី១. ការឆ្លុះ X-Rays ទី២. Computed Tomography Scans ឬ CT Scans ទី៣. Magnetic Resonance imaging (MRI) និងទី៤ Bio Printing ។
យុវតី វិន នារីរតនៈ បន្តថា ក្នុងវិស័យសិល្បៈ បានអនុញ្ញាតិឱ្យវិចិត្រករគូសគំនូរព្រីន ឬរូបថតរបស់ពួកគេ ដើម្បីបង្កើតស្នាដៃដ៏អស្ចារ្យចេញពីកុំព្យូទ័រ ។ មិនត្រឹមតែប៉ុណ្ណោះ ការបោះពុម្ភជាប្រភេទ 3D មានគោលបំណងពង្រឹកវិសាលភាពក្នុងការរចនា និងលើកស្ទួយវប្បធម៌ច្នៃប្រឌិតផ្នែកសោភ័ណភាពជាដើម។ ចំណែកស្ថាបត្យកម្ម គឺជាវិស័យមួយដែលត្រូវការ 3D ច្រើនជាងគេព្រោះ 3D អាចអនុញ្ញាតិឱ្យការសាងសង់វត្ថុដែលមានរាងស្មុគស្មាញ ឬតាមតម្រូវការកាន់តែរហ័ស និងត្រឹមត្រូវជាងមុនព្រមទាំងកាត់បន្ថយថ្លៃដើមការងារ និងផលិតកាកសំណល់តិច។ មិនត្រឹមតែប៉ុណ្ណោះវាអាចអនុវត្តបានទៅលើបរិស្ថានដ៏អាក្រក់ ឬគ្រោះថ្នាក់មិនសមស្របនិងកម្លាំងពលកម្មមនុស្សដូចជានៅក្នុងលំហ។
យុវតី សល់ លីហ៊ន់ សិស្សថ្នាក់ទី១២ នៃសាលាអ៊ីធូស្ទែម ព្រះយុគន្ធរ និងជាសមាជិកក្នុងក្រុម Fourter ដែរនោះនិយាយថា អ្វីដែលជាបញ្ហាធ្វើឱ្យក្រុមពួកគេជ្រើសរើសយកគម្រោងនេះមកនិយាយមាន២កត្តា គឺកត្តាគ្រូ និងកត្តាសិស្ស។ កត្តាគ្រូ នោះគឺលោកគ្រូ អ្នកគ្រូព្យាយាមបញ្ចប់មេរៀនទៅតាមកិច្ចតែងការដែលបានចែងមកដែលជាមូលហេតុធ្វើឱ្យពួកគាត់មិនបានលំអិតទៅលើបម្រើបម្រាស់នៃមេរៀនប្រចាំថ្ងៃនៃមេរៀននេះទេ។ ចំណែក កត្តាសិស្សវិញ គឺដោយសារតែសិស្សមានផ្នត់គំនិតមួយថា រៀនគឺដើម្បីតែប្រឡង ដូច្នេះហើយទើបមិនបានស្រាវជ្រាវបន្ថែមទៅលើមេរៀននេះ។ ម៉្យាងវិញទៀត គឺសិស្សតែងតែប្រឹងទៅលើលំហាត់ជាជាងការយល់ទៅលើខ្លឹមសារមេរៀនទាំងមូល។
យុវសិស្ស រស់ ណូអែលរង្សី បន្ថែមថា ចំពោះដំណោះស្រាយវិញ គឺបន្ថែមមេរៀនវ៉ិចទ័រក្នុងលំហតាំងពីថ្នាក់អនុវិទ្យាល័យ, បង្កើតកម្មវិធីបែប 3D competition ឱ្យបានច្រើន ដូចជា ការប្រកួតរ៉ូប៊ូតលើទឹក, បង្កើតខ្សែភាពយន្តដែលមានលក្ខណៈ 3D ឱ្យបានច្រើន, ឱ្យកុមារស្គាល់ពី 3D shape ឱ្យច្រើនដូចជា LEGO និង Blocks ជាដើម។ រាល់កិច្ចការផ្ទះដែលទាក់ទងនឹងការអនុវត្តរបស់មេរៀនគ្រូដាក់ឱ្យសិស្សធ្វើរួចធ្វើបទបង្ហាញ និងចែករំលែកនៅក្នុងថ្នាក់ ។
យុវសិស្ស រស់ ណូអែលរង្សី
“នៅពេលគម្រោងនេះ មានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ក្រុមរបស់ពួកខ្ញុំមានអារម្មណ៍សប្បាយរីករាយ ដោយខ្ញុំបានបញ្ចេញអ្វីដែលខ្ញុំបានមើលឃើញ និងអាចប្រាប់ទៅវិស័យអប់រំនៅកម្ពុជាថា ពួកយើងគួរងាកមកមើលប្រភេទ 3D ជាមួយការបម្រើបម្រាស់ប្រចាំថ្ងៃ ជាងជាងការរៀនទៅតាមទ្រឹស្ដី ឬរូបមន្តដែលមានត្រឹមតែនៅក្នុងសៀវភៅ”

ប្រធានក្រុម Fourter សង្ឃឹមថា តាមរយៈគម្រោងនេះ សិស្សានុសិស្សវិទ្យាល័យអាចយល់ពីមូលដ្ឋានគ្រឹះរបស់មេរៀននេះពីថ្នាក់មធ្យមសិក្សាទៅបន្តិចម្តងៗដោយសារតែមេរៀននេះមិនងាយស្រួលក្នុងការយល់ដោយប្រើរយៈពេលខ្លីនោះទេ គឺត្រូវការពេលវេលាក្នុងការស្វែងយល់មុនពេលចូលទៅសកលវិទ្យាល័យ។ ម៉្យាងវិញទៀត ការសិក្សាមេរៀននេះពីថ្នាក់តូចទៅគឺអាចជួយបណ្តុះគំនិតស្មារតីឱ្យយុវជនយុវតីខ្មែរមានទំនោរការងារទៅក្នុងវិស័យស្ទែម (STEM) កាន់តែច្រើន និងអាចអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកចម្រើនកាន់តែខ្លាំងនាពេលអនាគត៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/09/2025
មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និងឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2025
ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2023
កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

CADT ប្រកាសផ្តល់អាហារូបករណ៍ ”ទេពកោសល្យឌីជីថលតេជោ” ចំនួន ២០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/09/2026
ដោយមានការគាំទ្រ និងឧបត្ថម្ភផ្ទាល់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.), បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យប្រឡងជ្រើសរើស...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេសអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2026
តាមរយៈកម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅឆ្នាំ២០២៦ នេះ សាកលវិទ្យាល័យ University of Bath ចក្រភពអង់គ្លេស នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិឆ្នើម...

ឱកាសអាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែងនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/12/2023
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































