ភាពបត់បែន ជួយ​យុវជន​ឱ្យ​សម្របបាននៅពេល​មានបញ្ហា​ថ្មីៗកើត​ឡើង

ភាពបត់បែនគឺជាជំនាញសំខាន់មួយក្នុងចំណោមជាជំនាញជីវិត​ជាច្រើនក្នុងការគ្របគ្រងស្ថានការណ៍កើតឡើងបន្ទាន់ៗ ពិសេសរឿងរ៉ាវដែលមិនបានព្រៀងទុក។ ជំនាញនេះជួយយុវជន​កាត់បន្ថយស្ថានភាពតឹងតែងជាមួយបញ្ហាថ្មីៗ និងអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរភ្លាមៗ ថែមទាំងបន្សាំខ្លួនឱ្យចេះឆ្លើយតបកិច្ចការស្របទៅតាមកាលៈទេសៈនៅពេលមានការប្រែប្រួលភ្លាមៗ។

នៅក្នុងដំណើរការរស់នៅប្រចាំថ្ងៃ ភាពបត់បែនមានសារៈសំខាន់ទៅតាមហេតុផលផ្សេងៗគ្នា ។ មនុស្សដែលមានភាពបត់បែននឹងជួយកាត់បន្ថយភាពតាងតឹងនៅពេលមានស្ថានការណ៍ប្រែប្រួលភ្លាមៗកើតឡើង បន្ថែមពីនោះជំនាញនេះនឹងជួយអភិវឌ្ឍសមត្ថភាពឱ្យមានភាពម្ចាស់ការ និងមានបែបផែននៃការដឹកនាំជីវិតផ្ទាល់ខ្លួនទៀតផង ។ បន្ថែមពីនោះនៅមានចំណុចសំខាន់ៗដូចជា ងាយសម្របខ្លួនជាមួយបរិយាកាសថ្មីៗ, ចេះគ្រប់គ្រងព្រឹត្តការណ៍ដែលខុសពីការរំពឹងទុក។

ភាពបត់បែននៅក្នុងស្ថានភាពជីវិតឯកជនក៏អាចជួយឱ្យកាន់តែមានភាពបត់បែននៅកន្លែងការងារបានមួយផ្នែកដែរ ។ ការផ្លាស់ប្តូរខ្លះដែលគេអាចព្យាករណ៍ទុកមុនបាន ឧទាហណ៍ដូចជា ការប្តូរទីតាំងផ្ទះថ្មី ប្តូរសាលា និងការងារជាដើម នោះគេអាចមានឱកាសត្រៀមទុកមុនបាន ប៉ុន្តែការផ្លាស់ប្តូរឯទៀតដូចជា  ជំងឺ គ្រោះថ្នាក់ចរាចរណ៍ ការរងរបួសនានា គឺជាប្រភេទហេតុការណ៍ដែលនឹកស្មានមិនដល់ គឺជាស្ថានភាពដែលមានភាពប្រឈមខ្លាំង។ តែយ៉ាងណាក៏ដោយនៅតែមានគន្លឹះខ្លះៗដើម្បីជួយសម្រួលដល់ស្ថានការណ៍ទាំងនេះបានតាមរយៈការត្រៀមចិត្ត ពង្រឹងស្មារតី បង្កើនទំនុកចិត្ត និងផ្នែកហិរញ្ញវត្ថុខណៈដែលកំពុងស្ថិតនៅក្នុងស្ថានភាពធម្មតានៅឡើយ ទោះវាមិនបានទាំងស្រុងតែយ៉ាងហោចណាស់ក៏ប្រសើជាងមិនបានត្រៀមអ្វីសោះឡើយ។ ដូច្នេះការត្រៀមខ្លួនក៏ជាវិធីសាស្រ្តមួយជួយសម្រួចជំនាញបត់បែនឱ្យកាន់តែមានប្រសិទ្ធភាព។

មានផ្នត់គំនិតសុទិដ្ឋិនិយមទៅលើការផ្លាស់ប្តូរ ព្រោះសកម្មភាព ឬរឿងរ៉ាវថ្មីៗតែងផ្តល់នូវបទពិសោធន៍ គន្លឹះ ឬវិធីសាស្រ្តនៃការដោះស្រាយបញ្ហាក៏ថ្មីៗដូចគ្នាដែរ។ ហើយទំនុកចិត្តនឹងនាំមកនូវក្ដីសង្ឃឹមថាមពលក្នុងការប្រឈមទៅនឹងបញ្ហាថ្មីៗនាពេលខាងមុខទៀត ។ ចំណែកការកំណត់គោលដៅជាមួយខ្លួនឯងគឺជាការតាំងចិត្តសម្រេចកិច្ចការអ្វីមួយឱ្យលេចចេញនូវលទ្ធផល។ កត្តាទាំងនេះហើយគឺជាទុនទុកសម្រាប់បន្សាំខ្លួនពេលជួបរឿងរ៉ាវដែលមិនបានព្រៀងទុក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។