អតីតសិស្សនិទ្ទេស A ភាព សុភ័ក ៖ ស្គាល់ ៥ចំណុចជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យមិនពិបាក

ភ្នំពេញ – សម្រាប់សិស្សានុសិស្សដែលទើបតែប្រឡងបាក់ឌុបរួចក្នុងពេលថ្មីៗនេះ ភាគច្រើនប្រហែលជាលំបាកសម្រេចចិត្តជ្រើសរើសជំនាញបន្តការសិក្សានៅសាកលវិទ្យាល័យឱ្យត្រូវទៅនឹងចំណង់ចំណូល និងស្របតាមតម្រូវការទីផ្សារការងារនៅពេលអនាគត ។ ដំណាក់កាលរង់ចាំលទ្ធផលប្រឡងបាក់ឌុបពេនេះ សិស្សអាចស្វែងយល់អំពីអត្តចរិត ទេពកោសល្យរបស់ខ្លួន ព្រមទាំង​ប្រភេទជំនាញនីមួយៗឱ្យបានច្បាស់លាស់ ដើម្បីមាន​ឱកាសរីកចម្រើនក្នុងទីផ្សារការងារ ។

លោក ភាព សុភ័ក ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ និងជានិស្សិតឆ្នាំទី៣ ផ្នែកអក្សរសាស្រ្តអង់គ្លេសនៅសាកលវិទ្យាល័យកម្ពុជា និងសិក្សាជំនាញពាណិជ្ជកម្ម នៅវិទ្យាស្ថានស៊ីអ៊ីអូ បានប្រាប់មក AMS ពីគន្លឹះសំខាន់ៗ ៥ចំណុចដែលសិស្សគួរស្វែងយល់មុនពេលសម្រេចចិត្តជ្រើសរើសរៀនមុខជំនាញណាមួយនៅសាកលវិទ្យាល័យ ។  

– ដឹងពីអត្តចរិត ឬទេពកោសល្យរបស់ខ្លួន៖ ការស្វែងយល់ពីអត្តចរិត ឬទេពកោសល្យរបស់ខ្លួនពិតជាមានសារៈសំខាន់ណាស់សម្រាប់ការជ្រើសរើសជំនាញក្នុងការសិក្សា ។ លើសពីនេះ សិស្សអាចដកពិសោធន៍ តាមរយៈការតាមដានលទ្ធផលការសិក្សារបស់ខ្លួនកន្លងមកថា តើមុខវិជ្ជាអ្វីដែលអ្នករៀនពូកែរជាងគេ?

– សិក្សាស្វែងយល់ពីប្រភេទជំនាញនីមួយៗឱ្យបានច្បាស់លាស់៖ ដំណាក់កាលនេះ អ្នកត្រូវចេះប្រើទំនាក់ទំនងរបស់អ្នកដើម្បីប្រមូលព័ត៌មានពីបងប្អូន មិត្តភក្តិ ឬសិស្សច្បង ។ លើសពីនេះ អ្នកដែលធ្លាប់មានបទពិសោធន៍សិក្សាទាក់ទងទៅនឹងជំនាញផ្សេងៗដូចជា ផ្នែកគណនេយ្យ ទីផ្សារ ព័ត៌មានវិទ្យា គ្រូពេទ្យ គ្រូបង្រៀន ច្បាប់ ទេសចរណ៍ វិស្វករ ស្ថាបត្យករជាដើម ។ ការសាកសួរអំពីព័ត៌មានទាំងនេះ ដើម្បីធ្វើឱ្យប្រាកដថា វាស្របទៅនឹងចំណង់ចំណូលចិត្ត ឬទេពកោសល្យរបស់អ្នក និងស្របតាមតម្រូវការទីផ្សារនៅពេលអនាគត ។

– ស្វែងយល់ពីឱកាសរីកចម្រើនក្នុងទីផ្សារការងារ៖ សិស្សានុសិស្សត្រូវស្វែងយល់ពីឱកាសរីកចម្រើន ឬឱកាសអភិវឌ្ឍន៍ខ្លួនសម្រាប់ជំនាញដែលអ្នកចង់ជ្រើសរើស ។ អ្នកគួរសិក្សាស្វែងយល់ទំាងស្ថាប័នរដ្ឋ និងឯកជន ថាតើស្ថាប័នអស់ទាំងនោះមានរចនាសម្ព័ន្ធការងារយ៉ាងដូចម្តេច? តើអ្នកនឹងមានឱកាសរីកចម្រើនកម្រិតណាប្រសិនបើអ្នកបម្រើការងារនៅក្នុងវិស័យនោះនាពេលអនាគត?

– ជ្រើសរើសសាកលវិទ្យាល័យឲ្យបានត្រឹមត្រូវ៖ បន្ទាប់ពីដឹងពីចំណង់ចំណូលចិត្ត និងស្វែងយល់ព័ត៌មានពីជំនាញនីមួយៗច្បាស់លាស់ហើយនោះ ការជ្រើសរើសសាកលវិទ្យាល័យដើម្បីសិក្សាជំនាញរបស់អ្នកពិតជាសំខាន់ ។ ក្នុងនោះជំហ៊ានទី១ អ្នកគួរតែសិក្សាស្វែងយល់អំពីជំនាញសំខាន់បំផុត ដែលមាននៅក្នុងសាកលវិទ្យាល័យនោះ ។ ឧទាហរណ៍ សាកលវិទ្យាល័យខ្លះផ្តោតទៅលើផ្នែកច្បាប់ គណនេយ្យ ព័ត៌មានវិទ្យា គ្រូបង្រៀន វិស្វករ និងពេទ្យជាដើម ។ ជំហ៊ានទី២ អ្នកគួរតែសិក្សាស្វែងយល់អំពីការទទួលស្គាល់គុណភាពពីក្រសួង ឬស្ថាប័ននានា ដែលពាក់ព័ន្ធនិងគុណភាពសាកលវិទ្យាល័យ បទពិសោធន៍សាស្រ្តចារ្យ ឬប្រវត្តិការងាររបស់អតីតនិស្សិតដែលធ្លាប់បានបញ្ចប់នៅសាកលវិទ្យាល័យនោះ​ ។

៥- ដឹងពីធនធានគ្រួសារ៖ ធនធានគ្រួសារពិតជាកត្តាជះឥទ្ធិពលយ៉ាងខ្លំាងសម្រាប់សិស្សាដែលមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ ។ លើសពីនេះ ប្រសិនបើអ្នកមិនបានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យណាមួយទេ អ្នកគួរជ្រើសរើសរៀនជំនាញណា ដែលក្រុមគ្រួសារអ្នកមានលទ្ធភាពផ្គត់ផ្គង់ និងមានរយៈពេលសមរម្យ ។ ក្នុងករណីដែលគ្រួសារខ្វះធនធាន សិស្សអាចធ្វើការងារផង រៀនផង ដើម្បីរកប្រាក់ចំណូលយកមកបង់ថ្ងៃសាលា ។ ម្យ៉ាងវិញទៀត សិស្សានុសិស្សត្រូវដឹងថាមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនកំពុងតែផ្តល់សេវាប្រាក់កម្ចីរផងដែរ ។

គូរជម្រាបជូនថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ នឹងប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ខាងមុខ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...