អតីតសិស្សនិទ្ទេស A ភាព សុភ័ក ៖ ស្គាល់ ៥ចំណុចជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យមិនពិបាក

ភ្នំពេញ – សម្រាប់សិស្សានុសិស្សដែលទើបតែប្រឡងបាក់ឌុបរួចក្នុងពេលថ្មីៗនេះ ភាគច្រើនប្រហែលជាលំបាកសម្រេចចិត្តជ្រើសរើសជំនាញបន្តការសិក្សានៅសាកលវិទ្យាល័យឱ្យត្រូវទៅនឹងចំណង់ចំណូល និងស្របតាមតម្រូវការទីផ្សារការងារនៅពេលអនាគត ។ ដំណាក់កាលរង់ចាំលទ្ធផលប្រឡងបាក់ឌុបពេនេះ សិស្សអាចស្វែងយល់អំពីអត្តចរិត ទេពកោសល្យរបស់ខ្លួន ព្រមទាំង​ប្រភេទជំនាញនីមួយៗឱ្យបានច្បាស់លាស់ ដើម្បីមាន​ឱកាសរីកចម្រើនក្នុងទីផ្សារការងារ ។

លោក ភាព សុភ័ក ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ និងជានិស្សិតឆ្នាំទី៣ ផ្នែកអក្សរសាស្រ្តអង់គ្លេសនៅសាកលវិទ្យាល័យកម្ពុជា និងសិក្សាជំនាញពាណិជ្ជកម្ម នៅវិទ្យាស្ថានស៊ីអ៊ីអូ បានប្រាប់មក AMS ពីគន្លឹះសំខាន់ៗ ៥ចំណុចដែលសិស្សគួរស្វែងយល់មុនពេលសម្រេចចិត្តជ្រើសរើសរៀនមុខជំនាញណាមួយនៅសាកលវិទ្យាល័យ ។  

១– ដឹងពីអត្តចរិត ឬទេពកោសល្យរបស់ខ្លួន៖ ការស្វែងយល់ពីអត្តចរិត ឬទេពកោសល្យរបស់ខ្លួនពិតជាមានសារៈសំខាន់ណាស់សម្រាប់ការជ្រើសរើសជំនាញក្នុងការសិក្សា ។ លើសពីនេះ សិស្សអាចដកពិសោធន៍ តាមរយៈការតាមដានលទ្ធផលការសិក្សារបស់ខ្លួនកន្លងមកថា តើមុខវិជ្ជាអ្វីដែលអ្នករៀនពូកែរជាងគេ?

២– សិក្សាស្វែងយល់ពីប្រភេទជំនាញនីមួយៗឱ្យបានច្បាស់លាស់៖ ដំណាក់កាលនេះ អ្នកត្រូវចេះប្រើទំនាក់ទំនងរបស់អ្នកដើម្បីប្រមូលព័ត៌មានពីបងប្អូន មិត្តភក្តិ ឬសិស្សច្បង ។ លើសពីនេះ អ្នកដែលធ្លាប់មានបទពិសោធន៍សិក្សាទាក់ទងទៅនឹងជំនាញផ្សេងៗដូចជា ផ្នែកគណនេយ្យ ទីផ្សារ ព័ត៌មានវិទ្យា គ្រូពេទ្យ គ្រូបង្រៀន ច្បាប់ ទេសចរណ៍ វិស្វករ ស្ថាបត្យករជាដើម ។ ការសាកសួរអំពីព័ត៌មានទាំងនេះ ដើម្បីធ្វើឱ្យប្រាកដថា វាស្របទៅនឹងចំណង់ចំណូលចិត្ត ឬទេពកោសល្យរបស់អ្នក និងស្របតាមតម្រូវការទីផ្សារនៅពេលអនាគត ។

៣– ស្វែងយល់ពីឱកាសរីកចម្រើនក្នុងទីផ្សារការងារ៖ សិស្សានុសិស្សត្រូវស្វែងយល់ពីឱកាសរីកចម្រើន ឬឱកាសអភិវឌ្ឍន៍ខ្លួនសម្រាប់ជំនាញដែលអ្នកចង់ជ្រើសរើស ។ អ្នកគួរសិក្សាស្វែងយល់ទំាងស្ថាប័នរដ្ឋ និងឯកជន ថាតើស្ថាប័នអស់ទាំងនោះមានរចនាសម្ព័ន្ធការងារយ៉ាងដូចម្តេច? តើអ្នកនឹងមានឱកាសរីកចម្រើនកម្រិតណាប្រសិនបើអ្នកបម្រើការងារនៅក្នុងវិស័យនោះនាពេលអនាគត?

៤– ជ្រើសរើសសាកលវិទ្យាល័យឲ្យបានត្រឹមត្រូវ៖ បន្ទាប់ពីដឹងពីចំណង់ចំណូលចិត្ត និងស្វែងយល់ព័ត៌មានពីជំនាញនីមួយៗច្បាស់លាស់ហើយនោះ ការជ្រើសរើសសាកលវិទ្យាល័យដើម្បីសិក្សាជំនាញរបស់អ្នកពិតជាសំខាន់ ។ ក្នុងនោះជំហ៊ានទី១ អ្នកគួរតែសិក្សាស្វែងយល់អំពីជំនាញសំខាន់បំផុត ដែលមាននៅក្នុងសាកលវិទ្យាល័យនោះ ។ ឧទាហរណ៍ សាកលវិទ្យាល័យខ្លះផ្តោតទៅលើផ្នែកច្បាប់ គណនេយ្យ ព័ត៌មានវិទ្យា គ្រូបង្រៀន វិស្វករ និងពេទ្យជាដើម ។ ជំហ៊ានទី២ អ្នកគួរតែសិក្សាស្វែងយល់អំពីការទទួលស្គាល់គុណភាពពីក្រសួង ឬស្ថាប័ននានា ដែលពាក់ព័ន្ធនិងគុណភាពសាកលវិទ្យាល័យ បទពិសោធន៍សាស្រ្តចារ្យ ឬប្រវត្តិការងាររបស់អតីតនិស្សិតដែលធ្លាប់បានបញ្ចប់នៅសាកលវិទ្យាល័យនោះ​ ។

៥- ដឹងពីធនធានគ្រួសារ៖ ធនធានគ្រួសារពិតជាកត្តាជះឥទ្ធិពលយ៉ាងខ្លំាងសម្រាប់សិស្សាដែលមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ ។ លើសពីនេះ ប្រសិនបើអ្នកមិនបានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យណាមួយទេ អ្នកគួរជ្រើសរើសរៀនជំនាញណា ដែលក្រុមគ្រួសារអ្នកមានលទ្ធភាពផ្គត់ផ្គង់ និងមានរយៈពេលសមរម្យ ។ ក្នុងករណីដែលគ្រួសារខ្វះធនធាន សិស្សអាចធ្វើការងារផង រៀនផង ដើម្បីរកប្រាក់ចំណូលយកមកបង់ថ្ងៃសាលា ។ ម្យ៉ាងវិញទៀត សិស្សានុសិស្សត្រូវដឹងថាមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនកំពុងតែផ្តល់សេវាប្រាក់កម្ចីរផងដែរ ។

គូរជម្រាបជូនថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ នឹងប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ខាងមុខ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

SEAR​CA ​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ថ្នាក់​អនុ​បណ្ឌិត​-​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០២៨​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2026

SE​AR​CA ​(​Southeast ​Asian Regional ​Center for ​Graduate Study and ​Research in ​Agriculture​)​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ថ្នាក់​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០​២៨ ​នេះ

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...