ឱកាសទទួលបានអាហារូបករណ៍ ស សុខា ២៨០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ភ្នំពេញ – អាហារូបករណ៍ ស សុខា ផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២៨០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ។ អាហារូបករណ៍នេះត្រូវបានផ្ដល់ជូនសម្រាប់សិស្ស-និស្សិតនៅក្នុងខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងសិស្ស-និស្សិតទូទាំងប្រទេសដែលមានជីវភាពខ្វះខាត ក្រោមការឧបត្ថម្ភ និងគាំទ្រពីឯកឧត្ដម ស សុខា និងលោកជំទាវ កែ សួនសុភី ។

អាហារូបករណ៍ ស សុខា បានផ្ដល់ឱ្យសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣០កន្លែង ថ្នាក់បរិញ្ញាបត្រ-បរិញ្ញាបត្ររង ២៥០កន្លែង និងមាន ១៣មុខជំនាញក្នុងការជ្រើសរើស ។ ជំនាញដែលផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន វិទ្យាសាស្ត្រអប់រំ រដ្ឋបាលសាធារណៈ ហិរញ្ញវត្ថុ គ្រប់គ្រង និងការបង្រៀនភាសាអង់គ្លេស ។ សម្រាប់ថ្នាក់បរិញ្ញាបត្រ-បរិញ្ញាបត្ររងមាន គណនេយ្យ ធនាគារ និងហិរញ្ញវត្ថុ ទីផ្សារ គ្រប់គ្រង សេដ្ឋកិច្ច ទេសចរណ៍ អក្សរសាស្ត្រអង់គ្លេស ភាសាអង់គ្លេសបង្រៀន វិទ្យាសាស្រ្តកុំព្យូទ័រ បច្ចេកទេសព័ត៌មានពាណិជ្ជកម្ម នីតិសាស្ត្រ វិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ ។

អាហារូបករណ៍នឹងផ្ដល់ជូនសិស្ស-និស្សិតទូទាំងប្រទេស (សិស្ស-និស្សិតដែលមកពីខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ត្រូវបានផ្ដល់អាទិភាព) សិស្ស-និស្សិតដែលធ្លាប់បានចូលរួមសកម្មភាពសង្គម ឬមានជីវភាពខ្វះខាត (ទទួលបានអាទិភាពដោយត្រូវភ្ជាប់ជាមួយលិខិតបញ្ជាក់ថាបានចូលរួមសកម្មភាព ឬលិខិតបញ្ជាក់ភាពក្រីក្រចេញដោយអាជ្ញាធរ) ។ បេក្ខជនទាំងអស់ត្រូវបំពេញពាក្យស្នើរសុំ ប្រវត្តិរូបសង្ខេប សលាកប័ត្រឯកត្តជន (មានគំរូ) បេក្ខជនត្រូវបំពេញកិច្ចសន្យាខិតខំរៀនសូត្រ និងគោរពតាមវិធានបទបញ្ជារបស់ក្រុមការងារ ។

ជាមួយគ្នាសម្រាប់បេក្ខជនដែលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ។ ថ្នាក់បរិញ្ញាបត្រត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្រដែលមានតម្លៃសមមូល និងថ្នាក់បរិញ្ញាបត្ររងត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬធ្លាក់ទុតិយភូមិ ។

គួរបញ្ជាក់ដែរថា សិស្ស-និស្សិតអាចស្នើសុំអាហារូបករណ៍តាមរយៈមន្ទីរអប់រំ យុវជន និងកីឡា, សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារអភិវឌ្ឍយុវជនទាំង៣មានខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ តាមរយៈលេខទូរស័ព្ទមន្ត្រីកាន់នៅផ្នែកនីមួយតាមអង្គភាព ឬតាមរយៈFacebook Page អាហារូបករណ៍ ស សុខា ដោយបំពេញពាក្យស្នើសុំ និងឯកសារភ្ជាប់ផ្ញើចូល Page ។

កាលបរិច្ឆេទទទួលពាក្យសុំអាហារូបករណ៍គិតចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ សម្រាប់ចូលរៀនលើកទី១ និងបន្តទទួលពាក្យត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ សម្រាប់ការចូលរៀនលើកទី២ ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ក្រុមការងារអាហារូបករណ៍ ស សុខា៖ លោក វ៉ាត់ រ៉ាទី (០៩៦ ៨៦៩ ៦៦៦៥/ ០៧១ ៩៨៧ ៧៤២៤) លោក ហេង គីមហួរ ( ០៩៦ ៤៣០ ៩៩៩៩) កញ្ញា សុខ សៅឌី ( ០៦៩ ៥១២ ៨២១) ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)