ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ៍នេះ វគ្គប្រកួតផ្ដាច់ព្រ័ត្រនៃកម្មវិធីយុវជន២១ ក្រោមប្រធានបទ “សហគ្រិនឌីជីថល” ជ័យលាភីលេខ១ បានទៅលើក្រុមបេក្ខជនមកពីសាកលវិទ្យាល័យវេស្ទីន ដែលបានបង្កើតគម្រោងអាជីវកម្មមួយឈ្មោះថា “PHSAR 360 Degree” ។ ជាប់ជ័យលាភីលេខ២ បានទៅលើក្រុមបេក្ខជនមកពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ត គម្រោង “App គ្រូទេព្យខ្ញុំ” និងលេខបីបានទៅលើក្រុមបេក្ខជនសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន មានគម្រោង “SERSITY Online Community” ។

កម្មវិធីយុវជន២១ ជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពយុវជនកម្ពុជា ឱ្យក្លាយជាធនធានមនុស្សមានបំណិនសហគ្រិនភាព ភាពជាអ្នកដឹកនាំនៅក្នុងសតវត្សទី២១ ដើម្បីឆ្លើយតបទៅបរិបទបដិវត្តឧស្សាហកម្ម៤.០ ដែលយុវជនត្រូវមានជំនាញ និងបំណិនប្រចាំជីវិតចំនួនបី រួមមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីយុវជន២១ ផ្ដល់បំណិនអាជីវកម្មទំនើបដល់យុវជន តារយៈការប្រឡងណាំងគំនិតគ្នា សាកល្បងប្រើប្រាស់ចំណេះដឹងរបស់ខ្លួនដើម្បីអនុវត្តជាក់ស្ដែង និងតម្រង់ឆ្ពោះទៅរកការបង្កើតឱ្យចេញជាលទ្ធផលសហគ្រិនឌីជីថល ។

ក្រុមជ័យលាភីលេខ១ នៃកម្មវិធីនេះទទួលបានមេដាយមាសចំនួនប្រាំបី កុំព្យូទ័រយួរដៃប្រាំបីគ្រឿង លិខិតថ្លែងអំណរគុណ និងទឹកប្រាក់ចំនួនប្រាំលានរៀល ។ ក្នុងនោះ ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់ចំនួនប្រាំបី លិខិតថ្លែងអំណរគុណ និងទឹកប្រាក់ចំនួន ប្រាំលានរៀល ។ ចំណែកជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធិចំនួនប្រាំបី លិខិតថ្លៃងអំណរគុណ និងទឹកប្រាក់ចំនួនបួនលានរៀល ។ កម្មវិធីអភិវឌ្ឍសមត្ថភាពយុវជន BOOTCAMP 2021 មានឈ្មោះជាផ្លូវការ “យុវជន២១ ភាសាអង់គ្លេស Youth21 ។

គួរជម្រាបថា កម្មវិធី “យុវជន២១” មានរយៈពេល៦ខែ ចែកចេញជា ៤វគ្គ ឬបណ្តុះបណ្តាល 4 Modules និងឆ្លងកាត់វគ្គប្រកួតជម្រុះ៣ជុំ គឺជុំទី១ “វគ្គជម្រុះយក១០ក្រុម” ជុំទី២ “វគ្គជម្រុះយក ០៣ក្រុម និងជុំទី៣ “វគ្គល្អឯក” ឬ The Best One ដើម្បីទទួលបានជ័យលាភីនិងពានរង្វាន់ពីក្រសួងអប់រំ យុវជន និងកីឡា៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេសឥណ្ឌា ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2026
រដ្ឋាភិបាលឥណ្ឌា បានប្រកាសផ្តល់អាហារូបករណ៍ពេញលេញសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌា តាមរយៈក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងវប្បធម៌ឥណ្ឌា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2024
ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/08/2023
កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2023
កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































