ភ្នំពេញ – ការងារក្នុងផ្ទះគឺជាកិច្ចការងាររួមដែលសមាជិកនៅក្នុងផ្ទះជាអ្នកទទួលខុសត្រូវ ដោយវាមិនមែនជាបន្ទុកតែលើមនុស្សស្រីតែមុខនោះទេ ពោលគឺមនុស្សប្រុសក៏អាចជួយកិច្ចការងារផ្ទះបានដែរ ដោយវានឹងធ្វើឱ្យគ្រួសារទាំងមូលកាន់តែបង្កើនសុខមង្គលរឹងមាំថែមទៀត។ នេះគឺជាការលើកឡើងរបស់ លោកស្រី រស់ រតនៈ ស្ថាបនិក Rotanak Food Media។
“នៅក្នុងគ្រួសាររបស់ខ្ញុំលោកប្ដីខ្ញុំអត់ពូកែធ្វើម្ហូបនោះទេ ដូច្នោះខ្ញុំជាអ្នកធ្វើម្ហូបប៉ុន្តែធ្វើម្ហូបហើយ ខ្ញុំមិនត្រូវលាងចានទៀតនោះទេ ពីព្រោះលោកប្ដីនឹងមកជួយ! ការងារផ្ទះមិនមែនជាការងាររបស់មនុស្សស្រី ឬរបស់មនុស្សប្រុសនោះទេ ប៉ុន្តែត្រូវគិតថាម្នាក់នោះពូកែលើអ្វី ឬមួយក៏គាត់អាចធ្វើការងារអ្វីបានដែលអាចជួយសម្រាលបន្ទុកគ្នា! យើងមិនអាចឱ្យនរណាម្នាក់រ៉ាប់រងការងារផ្ទះតែម្នាក់ឯងទាំងស្រុងឡើយ”
លោកស្រី រស់ រតនៈ
លោកស្រី រស់ រតនៈ បន្តថា ការងារនៅក្នុងផ្ទះគឺជាបន្ទុករបស់អ្នកនៅក្នុងផ្ទះដែលគាត់មានតម្លៃស្មើនឹងអ្នកដែលទៅធ្វើការងារនៅខាងក្រៅរកចំណូលដូចគ្នា។ ការងារនៅក្នុងផ្ទះក៏ជាការងារ ហើយការងារនៅខាងក្រៅក៏ជាការងារ។ ចំណែកឯគ្រួសារដែលមានការជួយគ្នា គឺជាក្រុមគ្រួសារមួយដែលឱ្យតម្លៃចំពោះគ្នាទៅវិញទៅមក។
“ការងារផ្ទះអ្វីក៏ដោយក៏មនុស្សប្រុសអាចធ្វើបានដែរ រាប់ចាប់តាំងពីចម្អិនម្ហូប បោកខោអាវ តភ្លើងជាដើម! ខ្ញុំយល់ថាមនុស្សប្រុសអាចធ្វើការងារក្នុងផ្ទះបានទាំងអស់”
លោកស្រី រស់ រតនៈ បន្តថា ទាំងនេះមិនមែនជាការដាក់បន្ទុកឱ្យមនុស្សប្រុសត្រូវតែធ្វើនោះទេ ប៉ុន្តែវាជាទំនួលខុសត្រូវរួមរបស់មនុស្សគ្រប់គ្នានៅក្នុងផ្ទះ។ ហើយនៅពេលដែលយើងចេះជួយគ្នា យល់ពីគ្នាបានច្រើន ក្រុមគ្រួសារនឹងឆាប់មានពេលវេលានៅជាមួយគ្នាបានយូរ ឬក៏មានពេលវេលាសម្រាប់កូនៗ និងចំណេញពេលវេលាទៅធ្វើអ្វីបានផ្សេងទៀត។
បើតាមលោកស្រី រតនៈ ការស្ម័គ្រចិត្តជួយដោយយល់អំពីតម្លៃការងារនៅក្នុងផ្ទះ នោះក្រុមគ្រួសារនឹងមានសុភមង្គល ហើយការជួយនោះវាចេញពីបេះដូង និងធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយចិត្ត មានអារម្មណ៍រីករាយនៅក្នុងគ្រួសារ ព្រមទាំងជាគំរូរល្អនៅក្នុងសង្គមថែមទៀត។
ផ្ទុយទៅវិញ ប្រសិនបើមានការស្ដីបន្ទោសបង្អាប់ទៅដល់អ្នកដែលធ្វើកិច្ចការងារផ្ទះ វានឹងធ្វើឱ្យពួកគាត់ប៉ះពាល់សម្ពាធផ្លូវចិត្ត។
“បើសិនជាប្រពន្ធធ្វើការងារនៅក្នុងផ្ទះ ធ្វើការងារគ្រប់យ៉ាង ពេលបុរសទៅដល់ផ្ទះ បើមិនបានជួយកិច្ចការងារផ្ទះប្រពន្ធទេ ក៏គួរចេះប្រើពាក្យសម្ដីពិរោះលើកទឹកចិត្តទៅដល់អ្នកដែលខំធ្វើផងដែរ”

លោកស្រី រស់ រតនៈ បានឱ្យដំបូន្មានថា ការប្រើសម្ដីផ្អែមល្អែម ការយោគយល់គ្នា លើកទឹកចិត្ត និងចេះជួយគ្នានៅក្នុងគ្រួសារ ជាផ្នែកដ៏សំខាន់ក្នុងការជំរុញតម្លៃគ្រួសារឱ្យកាន់តែមានភាពស្អិតរមួត បង្កើនទំនាក់ទំនងល្អ ដែលវាគឺជាសុភមង្គលសុខភាពផ្លូវចិត្តពេញលេញ។ ហេតុនេះបើមនុស្សគ្រប់គ្នានៅក្នុងគ្រួសារមានទំនួលខុសត្រូវរៀងខ្លួន ជាឪកាសល្អនៃការភ្ជាប់ក្ដីស្រលាញ់ឱ្យកាន់តែរឹងមាំរវាងគ្នានិងគ្នា។ បើយោងតាមមាត្រា៣៦ ច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣បានចែងថា ការងារមេផ្ទះមានតម្លៃស្មើគ្នាទៅនឹងកម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នា ចំពោះការងារដូចគ្នា។ មួយវិញទៀត បើតាមមាត្រា៤៥ នៃរដ្ឋធម្មនុញ្ញវិញ ក៏បានចែងដែរថា បុរស និងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ។ ដូច្នេះការងារនៅក្នុងផ្ទះ ក៏ជាការងារដែលមានតម្លៃដូចគ្នា ហើយបុរសទាំងឡាយគួរប្ដូរពីការស្ដីបន្ទោសចំពោះស្រ្តីធ្វើការងារផ្ទះ រួចប្តូរមកប្រើពាក្យសម្ដីដោយការយល់ពីគ្នា និងឱ្យតម្លៃ ព្រោះគ្រប់ការងារទាំងអស់សុទ្ធតែពិបាកដូចគ្នា រួមតាំងការងារផ្ទះផងដែរ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/10/2025
តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សរុបចំនួន ៣ ០២៥កន្លែង...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/09/2025
ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ម៉ាណាគី ទៅសិក្សានៅប្រទេសណូវែលហ្សេឡង់ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2026
ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជនកម្ពុជា។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2026
ក្រោមកម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើសយុវជន និងសាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/08/2023
វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់ ឬធ្លាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប































































