រដ្ឋមន្រ្តីក្រសួងអប់រំ ៖ ពិនិត្យឡើងវិញនូវកម្មវិធីសិក្សា ជាសកម្មភាពអាទិភាពខ្លះៗនៃកំណែទម្រង់វិស័យអប់រំ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​ និងកីឡា​ លើក​ឡើងនៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ កាលពីពេលថ្មីៗនេះថា ក្រសួងអប់រំបានសង្ខេបសកម្មភាពអាទិភាពនៃកំណែទម្រង់លើវិស័យអប់រំដែលមានដូចជា ការប្រឡងមធ្យមសិក្សាទុតិយភូមិ, ការដាក់ចេញរបៀបវារៈកំណែទម្រង់កម្រិតក្រសួងជាពិសេសសរសេរស្តមទាំងប្រាំ ដូចជា ការអនុវត្តគោលនយោបាយគ្រូបង្រៀន, ការពិនិត្យឡើងវិញនូវកម្មវិធីសិក្សាក៏ដូចជាសៀវភៅគោលសិក្សា និងការរៀបចំឱ្យមានការវាយតម្លៃទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងកំណែទម្រង់កម្រិតឧត្តមសិក្សាជាដើម។

ឯកឧត្តមរំលឹកថា ចាប់តាំងពីឆ្នាំ២០១៨មក ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំនូវសាលាគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព គឺ ជ្រើសរើសសាលាចំនួន១០០នៅក្នុង២៥ខេត្តក្រុង។ ដោយមានសាលារៀនចំនួនបួនយ៉ាងតិចក្នុងមួយខេត្តៗ ដើម្បីឱ្យក្លាយជាការធ្វើកំណែទម្រង់ ។ យ៉ាងណាមិញ ក្នុងបរិបទនៃសាលាធនធាន ក្រសួងក៏មានសាលាធនធានដោយគិតមកដល់បច្ចុប្បន្ននេះសាលាមានអត្រាកើនឡើងពី៥០ទៅ៦០សាលា។ ដោយឡែកបច្ចុប្បន្ននេះកំពុងបន្តប្រមូលផ្តុំនូវបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងការកំណែរទម្រង់សាលារៀនហើយទទួលបាននូវឧត្តមនានុវត្តន៍ ទន្ទឹមគ្នានោះក៏មានសាលាផ្សេងទៀតនៅក្រៅគម្រោង រួមទាំងសាលារៀនជំនាន់ថ្មីចំនួន១១ផងដែរ។

សាលារៀនគំរូ គឺជាការបន្ស៉ីគ្នារវាងគំនិតផ្តួចផ្តើមរបស់សម្តេចធិប​តី ជាមួយនឹងឧត្តមនានុវត្តន៍ ដែលទទួលបាននៅក្នុងក្របខ័ណ្ឌនៃការអនុវត្ត ឬអាចហៅបានថា ជាសាលាជំនាន់ថ្មីផង និងសាលាគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាសាលាធនធានផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​ និងកីឡា​

បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ការដាក់អនុវត្តន៍សាលាគំរូនេះ គឺជាផ្នែកមួយនៃកំណែទម្រង់វិស័យអប់រំ ហើយពង្រឹង និងយកលទ្ធផលសិក្សារបស់សិស្សជាគោល។ ពាក់ព័ន្ធនឹងសាលារៀនគំរូ គឺមានមត្តេយ្យសិក្សា បឋមសិក្សា ព្រមទាំងមធ្យមសិក្សាផងដែរ ដោយគិតរួមទាំងអនុវិទ្យាល័យនិងវិទ្យាល័យ។

ឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា ការច្របាច់បញ្ចូលគ្នានូវបទពិសោធន៍ដែលយើងទទួលបាន ជាពិសេស ពាក់ព័ន្ធជាមួយមត្តេយ្យសិក្សានេះ គឺ ការបណ្តុះបណ្តាលគ្រូល្អ គ្រូដែលចេះផលិតសម្ភារៈស្ទាត់ជំនាញ និងយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលគ្រូដែលកត្តានេះចាត់ទុកថាជាអទិភាព។  

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំសង្កត់ធ្ងន់ថា ការធ្វើកំណែទម្រង់មុខងារសាធារណៈ គឺដើម្បីធានាបានថា សាលាមិនមានបញ្ហាទាក់ទងនឹងចំនួនលើសខ្វះគ្រូនោះទេ ការផ្ទេរមុខងារជាផ្នែកមួយសំខាន់ដែរ ក៏ប៉ុន្តែមន្ទីរក៏គួរតែយកចិត្តទុកដាក់ទៅលើព័ត៌មានអំពីបញ្ហាខ្វះ ឬលើសគ្រូ ហើយក្រសួងនឹងដាក់ចេញជាវិធានការដើម្បីដោះស្រាយបញ្ហានេះ។

ការធ្វើកំណែទម្រង់គ្រូបង្រៀន គឺជាកត្តាមួយសំខាន់ហើយខ្វះមិនបាន ដែលជាហេតុក្រសួងបង្កើនគុណវុឌ្ឍិគ្រូដើម្បីឱ្យគុណភាពអប់រំខ្លាំង។ ដូច្នេះហើយបានជាគ្រូដែលបង្រៀនចាប់ពីបឋមដល់អនុវិទ្យាល័យត្រូវមានបរិញ្ញាបត្រ។ ហើយគ្រូបង្រៀននៅវិទ្យាល័យត្រូវមានបរិញ្ញាបត្រជាន់ខ្ពស់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​ និងកីឡា​

យ៉ាងណាក៏ដោយ បើតាម​ប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដើម្បីធ្វើឱ្យការកំណែទម្រង់កាន់តែមានប្រសិទ្ធភាព ការពង្រឹងស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន ចាំបាច់ត្រូវមានចំណេះដឹង និងផ្នែកចិត្តសាស្រ្តនិងគរុកោសល្យឱ្យបានរឹងមាំ មានជំនាញបច្ចេកទេស តាមទាន់ពីការវិវឌ្ឍន៍របស់សិស្ស និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ ហើយត្រូវធានាថាវិជ្ជាជីវៈគ្រូបង្រៀនគឺជាប្រទីបបំភ្លឺផ្លូវសម្រាប់បណ្តុះបណ្តាលគ្រូ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...