កម្មវិធីប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរា ឱ្យទៅជា “បេះដូងរាជធានី” ឈានដល់វគ្គជម្រុះចុងក្រោយ

កម្មវិធីប្រកួតប្រជែងស្នាដៃរចនារង្វង់មូលទីក្រុងកោះនរា ទីក្រុងកោះពេជ្រ និងរូបសំណាកតំណាងទីក្រុងកោះនរា ដើម្បីប្រែក្លាយទីតាំងកោះនរា ឱ្យទៅជា “បេះដូងរាជធានី” បានឈានដល់វគ្គជម្រុះចុងក្រោយហើយ។ ការ​ប្រកួត​វគ្គជម្រុះនេះ បានធ្វើ​ឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅអគារ GIA កោះពេជ្រ។

លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមកាងាររៀបចំការប្រកួតប្រជែងនេះ បានអញ្ជើញដឹកនាំសម្របសម្រួលលើការធ្វើបទបង្ហាញគម្រោងសិក្សារបស់បេក្ខជនជាប់វគ្គជម្រុះ ១០ក្រុមចុងក្រោយ ដើម្បីជ្រើសរើសជ័យលាភីលេខ១ ដល់លេខ៥ ក្នុងកម្មវិធីចែកពានរង្វាន់ នាពេលខាងមុខនេះ។

សម្រាប់ការវាយតម្លៃនៃការប្រកួតប្រជែងស្នាដៃបេក្ខជន គឺស្ថិត​ក្រោមការពិនិត្យវាយតម្លៃដាក់ពិន្ទុ និងផ្តល់មតិយោបល់ណែនាំពីគណៈកម្មការ និងគណៈកម្មការកិត្តិយសចំនួន ៩រូប ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងាររៀបចំការប្រកួតប្រជែងអន្តរស្ថាប័នទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជន តំណាងក្រុមហ៊ុន OCIC និងក្រុមការងារដៃគូសហការ។

កញ្ញា អ៊ីឈិញ តំណាងក្រុមទី៧៤ មានសមាជិក៤នាក់ និងបានសិក្សាគម្រោងមានឈ្មោះថា «នរាចតុរាជ្យ» ដោយសិក្សាពីគម្រោង រូបសំណាកសួនច្បារកោះនរា សួនច្បារកោះពេជ្រ ស្ពានថ្មើរជើង ស្ពានអាកាសកោះពេជ្រ និង Zipline ផងដែរ។ អ៊ីឈិញ បន្តថា ការសិក្សាគម្រោងរបស់ខ្លួនសុទ្ធតែបានបង្កប់គំនិតច្នៃប្រឌិតពីតំបន់មួយទៅតំបន់មួយ។

តំណាងក្រុមទី៧៤ រូបនេះ បន្ថែមថា បន្ទាប់ពីបានធ្វើបទបង្ហាញរួចហើយ ក្រុមរបស់ខ្លួនមានសង្ឃឹម ៥០ភាគរយ ដោយមិនគិតថា ក្រុមរបស់ខ្លួនពូកែជាងគេនោះទេ។ អ៊ីឈិញ បន្តថា ការចូលរួមកម្មវិធីប្រកួតនេះ បានធ្វើឱ្យក្រុមខ្លួនទទួលបានចំណេះដឹងជាច្រើន ដែលនៅសាលាមិនបានបង្រៀន ជាពិសេសទទួលបានចំណេះដឹងពីគណៈកម្មការក្នុងការផ្ដល់មតិយោបល់ និងគំនិតល្អៗ ដែលជួយឱ្យក្រុមអាចអភិវឌ្ឍសមត្ថភាពពីមួយដំណាក់កាលទៅមួយដំណាក់កាល។

កញ្ញា អ៊ីឈិញ តំណាងក្រុមទី៧៤

ដោយឡែកលោក ជីង ជេន សាន់ តំណាងក្រុមទី៣៨ វិញ និយាយថា ក្រុមរបស់ខ្លួនបានចូលរួមក្នុងគម្រោងសិក្សារចនាឧទ្យានកោះនរា “បេះដូងរាជធានី” ដោយគម្រោងរបស់ខ្លួនមានឈ្មោះថា “សរសៃទន្លេ”។ លោក ជីង ជេន សាន់ បន្តថា លក្ខណៈពិសេសរបស់គម្រោងនេះ គឺរចនាគោលគំនិតពីរលករបស់ទឹកទន្លេ ដែលបង្ហាញពីគំនិតច្នៃប្រឌិតថ្មី និងទាក់ទាញ។

តំណាងក្រុមទី៣៨ រូបនេះ បន្ថែមថា បន្ទាប់ពីបានធ្វើបទបង្ហាញរួច ក្រុមរបស់ខ្លួនមានសង្ឃឹមខ្ពស់ ហើយថា កម្មវិធីនេះ ពិតជាធ្វើឱ្យរូបគេ និងក្រុមទទួលបានចំណេះដឹងជាច្រើន តាមរយៈការវាយតម្លៃពីគណៈកម្មការ ដែលកាន់តែធ្វើឱ្យក្រុមរបស់ខ្លួនអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរ។

សម្រាប់ ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស) និងជាគណៈគម្មការដាក់ពិន្ទុ មានប្រសាសន៍ថា ក្រុមបេក្ខជនដែលបានឈានមកដល់វគ្គជម្រុះនេះ សុទ្ធតែបានបង្ហាញពីទស្សនៈជឿនលឿន ក្នុងនាមជាស្ថាបត្យករវ័យក្មេង ដោយពួកគេមានការគិតគូរច្រើនទៅលើទីតាំងទាំងនៅកោះពេជ្រ និងនៅកោះនរា ក៏ដូចជាការដោះស្រាយបញ្ហាសង្គម បញ្ហាកកស្ទះចរាចរណ៍ ក៏ដូចជាបញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម ហង្ស សុតសំភារ បញ្ជាក់បន្ថែមថា កម្មវិធីប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរា “បេះដូងរាជធានី” មិនមែនជាការប្រកួតប្រជែងដើម្បីឈ្នះចាញ់នោះទេ ក៏ប៉ុន្តែជាវគ្គរៀនសូត្រជាក់ស្ដែង ក្នុងកម្រិតដែលមានគណៈកម្មការ មានមេប្រយោគផ្ដល់មតិយោបល់ ដែលខុសពីការរៀនសូត្រក្នុងសាលា។

គួរជំរាបជូនថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រុមហ៊ុន OCIC មានក្ខុវិស័យប្រែក្លាយទីតាំងកោះនរា ឱ្យទៅជា “បេះដូងរាជធានី” តាមរយៈការរៀបចំគម្រោងប្រកួតប្រជែងស្នាដៃរចនារង្វង់មូលទីក្រុងកោះនរា ទីក្រុងកោះពេជ្រ និងរូបសំណាកតំណាងទីក្រុងកោះនរា ដើម្បីរួមចំណែកដល់ការលើកកម្ពស់សុខភាពសាធារណៈ ទេសភាព សោភណភាពទីក្រុង និងផ្ដល់និមិត្តរូបថ្មីមួយបន្ថែមទៀតនៃការអភិវឌ្ឍរាជធានីភ្នំពេញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។