ក្រសួងអប់រំ បណ្តុះបណ្តាលមន្ត្រី ពីបច្ចេកវិទ្យា AI ដើម្បីអភិវឌ្ឍសមត្ថភាពឆ្ពោះទៅរកបរិវត្តកម្មឌីជីថល នៃវិស័យអប់រំ

ដោយសហការ​ជាមួយស្ថាប័ន​នវានុវត្តន៍​បច្ចេកវិទ្យា (ADITI Academy) ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានធ្វើការ​បណ្តុះបណ្តាល​ដល់​មន្រ្តីថ្នាក់កណ្តាល​ ពី​ការ​ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីអភិវឌ្ឍសមត្ថភាព ឆ្ពោះទៅ​កាន់ “បញ្ញាសិប្បនិម្មិតក្នុងបរិវត្តកម្មឌីជីថលនៃវិស័យអប់រំ”។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីលើកកម្ពស់ចំណេះដឹងរបស់មន្ត្រីថ្នាក់កណ្ដាល ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា លើផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និង​ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការបំពេញការងារ ដែលដំណើរឆ្ពោះទៅរកបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ ទើប​ក្រសួងរៀបចំ​វគ្គបណ្ដុះបណ្ដាលនេះឡើង ដោយផ្តល់ឱ្យសិក្ខាកាមនូវការអភិវឌ្ឍសមត្ថភាព ដោយផ្តល់ជូននូវចំណេះដឹងអំពីឧបករណ៍បច្ចេកវិទ្យាថ្មីៗដូចជាបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាឆ្លាតវៃ ប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ប្រសិទ្ធផល និងសន្សំសំចៃទាំងពេលវេលា និងថវិកា ទទួលយកការផ្លាស់ប្តូរបែបឌីជីថលអប់រំ បង្កើនស្វ័យសិក្សាដោយខ្លួនឯង លើកកម្ពស់ការយល់ដឹងពីទិន្នន័យ និងរៀបចំផែនការអប់រំ។

លោកជំទាវបានគូសបញ្ជាក់ថា បច្ចេកវិទ្យា AI កំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ពិសេសក្នុងវិស័យអប់រំ ដែលទាមទារឱ្យមនុស្សអភិវឌ្ឍសមត្ថភាពជាប្រចាំដើម្បីទាញយកប្រយោជន៍ឱ្យបានច្រើនបំផុត និងចេះប្រើប្រាស់ប្រកបដោយភាពវិជ្ជមាន។

“ប្រសិនបើមនុស្សមិនអាចគ្រប់គ្រងបច្ចេកវិទ្យា AI ទេនោះ AI នឹងគ្រប់គ្រងមនុស្សវិញ ដែលនឹងផ្ដល់នូវហានិភ័យខ្ពស់ដល់ការរស់នៅរបស់មនុស្ស”

ការប្រើប្រាស់បច្ចេកវិទ្យា AI គឺបានបម្រើជាប្រយោជន៍ជំនួយដល់ការបំពេញការងារ កាត់បន្ថយកំហុស វិភាគទិន្នន័យ និងកិច្ចការផ្សេងទៀត ប៉ុន្តែអ្វីដែលសំខាន់ គឺទាមទារឱ្យមនុស្សមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាមួយនេះ។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មានគុណតម្លៃសម្រាប់ជំនួយដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងការបំពេញការងារ ដែលផ្តល់នូវទិន្នផលការងារខ្ពស់ និងជីវភាពរស់នៅប្រសើរជាងមុន។

លោកស្រី ស៊ុន រចនា ប្រធានលេខាធិការដ្ឋាន នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ប្រធានបទនៃវគ្គបណ្ដុះបណ្ដាលនេះ គឺ “បញ្ញាសិប្បនិម្មិតក្នុងបរិវត្តកម្មឌីជីថលនៃវិស័យអប់រំ” ដែលបានផ្សារភ្ជាប់ជាមួយការងារប្រចាំថ្ងៃ ដោយជំនួយដល់ការងារគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធ និងការងារសំខាន់ៗផ្សេងទៀត។ លោកស្រីថា ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បានជួយផ្តល់ជាគំនិត យោបល់ ចង្អុលបង្ហាញបញ្ហាប្រឈម និងព័ត៌មានដែលជំនួយដល់ការងារ។ ការបំពេញការងារប្រចាំថ្ងៃ ត្រូវការពឹងផ្អែកច្រើនទៅលើបច្ចេកវិទ្យា AI ច្រើនដើម្បីផ្សារភ្ជាប់ជាមួយការងារកម្រិតថ្នាក់តំបន់ និងអន្តរជាតិ ដែលមិនទាមទារត្រូវការធ្វើដំណើរទៅបរទេសផ្ទាល់ សន្សំសំចៃពេលវេលា និងថវិកា ធ្វើឱ្យការងារកាន់តែមានប្រសិទ្ធភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *