ទម្ងន់ទារក ធម្មតាគឺចាប់ពី 2,5 គីឡូឡើងទៅ

ទម្ងន់ទារក ធម្មតាគឺចាប់ពី 2,5 គីឡូឡើងទៅ បើទាបជាងនេះនឹងមានបញ្ហាកើតមកមិនគ្រប់គីឡូ:

ភ្នំពេញ៖ តាមព័ត៌មានផ្សាយដោយ មន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញថា ជាទូទៅទារកមានទម្ងន់ធម្មតាចាប់ពី 2,5 គីឡូឡើងទៅ។ ប្រសិនបើទារកកើតមកមានទម្ងន់តិចជាង 2,5 គីឡូ មានន័យថា ទារកកើតមកមិនគ្រប់គីឡូ ហើយបើទម្ងន់តិចជាង 1,5 គីឡូស្ថិតនៅក្នុងកម្រិតគីឡូមិនគ្រប់ធ្ងន់ធ្ងរ ហើយរឹតតែធ្ងន់ធ្ងរខ្លាំងបំផុតបើទារកកើតមកទម្ងន់តិចជាងមួយគីឡូ។

មន្ទីរពេទ្យបានបញ្ជាក់ថា មូលហេតុដែលទារកកើតមិនគ្រប់គីឡូដោយសារកត្តាសំខាន់ៗបី រួមមានកត្តាម្តាយ កត្តាទារក និងកត្តាគភ៌។ កត្តាម្តាយ បណ្តាលមកពីម្តាយមានជំងឺក្រឡាភ្លើង ឡើងសំពាធឈាមរ៉ាំរ៉ៃ។ ចំណែកកត្តាទារក បណ្តាលមកពីទារកមានរោគតាំងពីក្នុងពោះម្តាយ (toxoplasmose, ម្តាយកើតស្អូចពេលពពោះ)។ ទន្ទឹមគ្នានេះ កត្តាគភ៌ បណ្តាលមកពីការពពោះកូនភ្លោះពីរឬច្រើន។

ទម្ងន់ទារក

ទោះបីទារកកើតគ្រប់ខែ ឬមិនគ្រប់ខែក្តី ប្រសិនបើមានទំងន់មិនគ្រប់ ទារកអាចប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើនមុនពេលសម្រាល និងក្រោយសម្រាល។ មុនពេលសម្រាល ទារកមានស្ថានភាពកើតមិនគ្រប់គីឡូខ្លាំងអាចមានសភាពខ្សោយតាំងពីក្នុងពោះម្តាយ ដោយសារកង្វះអាហាររូបត្ថម្ភ ឬការបង្ករោគ។ ក្នុងស្ថានភាពនេះទារកអាចមានចង្វាក់បេះដូងខ្សោយ កើតមកសន្លប់ ឬអាចឈានដល់ស្លាប់ក្នុងពោះក្នុងករណីធ្ងន់ធ្ងរ។

ចំណែកគ្រោះថ្នាក់ក្រោយពេលសម្រាល ទារកកើតមកតូចងាយប្រឈមនឹងវិបត្តិជាច្រើន រួមមាន វិបត្តិនៃការរំលាយអាហារ ដែលជាហេតុធ្វើឱ្យទារកកាន់តែខ្សោយ និងមិនងាយឡើងទម្ងន់​។ ទារកចុះកម្តៅក្នុងខ្លួនខ្លាំង (hypothermia) ទារកចុះជាតិស្ករ (hypoglycemia) ទារកចុះជាតិកាល់ស្យូម (hypocalcemia) ព្រមទាំងងាយឡើងលឿង (jaundice)។

ទម្ងន់ទារក

ដើម្បីដោះស្រាយបញ្ហានេះ សុខាភិបាលបានណែនាំថា ម្តាយគ្រប់រូបគួរទទួលទានអាហារបំប៉នឱ្យបានគ្រប់គ្រាន់ តាមដានសុខភាពផ្ទៃពោះឱ្យបានទៀងទាត់។ ស្របគ្នានេះ ម្តាយ ឬគ្រួសារត្រូវជ្រើសរើសមន្ទីរពេទ្យសម្រាលបុត្រដែលមានគ្រូពេទ្យឯកទេសកុមារ-ទារកច្បាស់លាស់ និងគោរពតាមការណែនាំរបស់គ្រូពេទ្យផ្នែកទារកក្នុងការបំបៅទឹកដោះ និងថែទាំទារក។អ្នកម្តាយដែលមានបញ្ហាកូនក្នុងផ្ទៃមានគីឡូតិច គួរគប្បីមកធ្វើតាមដានសុខភាព និងសម្រាលនៅមន្ទីរពេទ្យដែលមានក្រុមគ្រូរពេទ្យជំនាញ និងបទពិសោធន៍ខ្ពស់។

ព័ត៌មានទៅផ្សេងទៀត


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញអប់រំគាំទ្រទិសដៅបន្ថែមម៉ោងសិក្សានៅសាលារដ្ឋដល់៦ម៉ោងក្នុងមួយថ្ងៃ តែស្នើសុំឱ្យមានធនធានគ្រប់គ្រាន់តាមលទ្ធភាពសាលា

អ្នកជំនាញផ្នែកអប់រំបានគាំទ្រចំពោះទិសដៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញឱ្យសាលារដ្ឋបង្កើន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សម្តេចធិបតី ៖ ការជ្រើសរើសគ្រូបង្រៀនតាមកិច្ចព្រមព្រៀងការងារ ដើម្បីដោះស្រាយបញ្ហាកង្វះគ្រូនៅតាមសាលារៀន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង គឺជាវិធានការដោះស្រាយបញ្ហាកង្វះគ្រូបង្រៀន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

នាយករដ្ឋមន្ត្រីជំរុញឱ្យសាលារៀនពង្រឹងមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីអប់រំ ៖ ចំណោមសិស្សនិទ្ទេស A, ជាង ៨៧% ជាសិស្សមកពីថ្នាក់វិទ្យាសាស្រ្ត

ត្បិតថាក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិកន្លងទៅនេះ ចំនួនសិស្សថ្នាក់វិទ្យាសាស្រ្ត​សង្គម​ មានចំនួនច្រើនជាងចំនួនសិស្សថ្នាក់វិទ្យាសាស្រ្ត
ចំណេះជីវិត, ព្រឹត្តិការណ៍

តើការផឹកកាហ្វេខ្មៅពេលព្រឹកទាំងពោះទទេ អាចមានបញ្ហាអ្វីដែរ ឬទេ?

យោងតាមការចុះផ្សាយរបស់ Yahoo Taiwan វេជ្ជបណ្ឌិតជនជាតិជប៉ុនឈ្មោះ Kainuma Meng បានព្រមានថា ការផឹកកាហ្វេទាំងពោះទទេ អាចធ្វើឱ្យជាតិស្ករក្នុងឈាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អម្រឹត ចុះអនុស្សរណៈគាំទ្រពិព័រណ៍សៀវភៅ ក្នុងទិវាជាតិអំណាន រយៈពេល៣ឆ្នាំ ដើម្បីលើកកម្ពស់វប្បធម៌ នៃការអាននៅកម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំទ្រការរៀបចំពិព័រណ៍សៀវភៅ ក្នុងឱកាសអបអរសាទរទិវាជាតិអំណាន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បេក្ខជនជាប់ការប្រឡងគ្រូកិច្ចព្រមព្រៀងប្តេជ្ញាធ្វើជាគ្រូបង្រៀនដ៏ល្អ ជួយ​សិស្សឱ្យ​ក្លាយ​ជាពលរដ្ឋល្អនៅក្នុងសង្គម

ក្រោយការប្រកាសលទ្ធផលប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតមធ្យមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧ បេក្ខជនប្រឡងជាប់ទាំងអស់ បានមកបង្ហាញខ្លួន…
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

មិនគួរឱ្យជឿ ! យុវជនអាមេរិកមានសញ្ញាបត្របណ្ឌិត ដាក់ពាក្យរកការងារជាង ២៣០០ កន្លែង តែនៅតែគ្មានការងារធ្វើ

យុវជនអាមេរិកម្នាក់ ដែលមានសញ្ញាបត្របណ្ឌិតផ្នែកវិស្វកម្មគីមីពីសាកលវិទ្យាល័យ Princeton សហរដ្ឋអាមេរិកនិងមានស្នាដៃស្រាវជ្រាវត្រូវបានគណៈកម្មាធិការរង្វាន់ណូបែល

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon