លោកជំទាវ គឹម រ័ត្ននា ៖ ការបំបៅកូនដោយទឹកដោះម្តាយ គឺជាអាហារដ៏ល្អបំផុតសម្រាប់ទារកទើបនឹងកើត

ក្នុងពិធីដាក់ឱ្យអនុវត្តគម្រោងមណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្ដាយ ក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ ដោយអង្គការទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ លោកជំទាវវេជ្ជបណ្ឌិត គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (NMCHC) មានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្តាយ គឺជាអាហារដ៏ល្អបំផុតសម្រាប់ទារកទើបនឹងកើត និងទារក ហើយជួយការពារទារកប្រឆាំងនឹងជំងឺជាច្រើន។

លោកជំទាវវេជ្ជបណ្ឌិត គឹម រ័ត្ននា មានប្រសាសន៍ថា នៅកម្ពុជាមានតែពាក់កណ្តាលនៃម្តាយទាំងអស់ ដែលបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល ៦ខែដំបូង ដូច្នេះហើយវាជារឿងចាំបាច់ក្នុងការបង្កើនចំណេះដឹងក្នុងចំណោមស្ត្រីមានផ្ទៃពោះនិងម្តាយក្រោយសម្រាល អំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ។ លោកជំទាវវេជ្ជបណ្ឌិត បន្តថា កុមារដែលធំធាត់ដោយការបំបៅដោយទឹកដោះម្តាយទទួលបានពិន្ទុល្អក្នុងការធ្វើតេស្ដបញ្ញា ​ហើយពួកគេមិនសូវងាយប្រឈមនឹងជំងឺទឹកនោមផ្អែម ឬជំងឺឆ្លងផ្សេងៗទៀតនៅពេលពួកគេធំឡើងផងដែរ។

លោកជំទាវវេជ្ជបណ្ឌិត គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (NMCHC)

នាយកមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក បញ្ជាក់បន្ថែមថា ការជួយគាំទ្រ ជាពិសេសការផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកមណ្ឌលសុខភាពស្តីពីការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ នឹងអាចឱ្យពួកគាត់ផ្តល់ចំណេះដឹង និងការអប់រំដល់ស្ត្រីមានផ្ទៃពោះ និងម្តាយក្រោយសម្រាលកូន ជាពិសេសម្តាយដែលមានកូនដំបូង។ លើសពីនេះ ការអប់រំអំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយសុទ្ធចាប់តាំង​ពីម៉ោងដំបូងរហូតដល់អាយុ៦ខែ ការដាក់ស្បែក​ប៉ះ​ស្បែកក្រោយ​សម្រាល ចាំបាច់ត្រូវលើកកម្ពស់ទាំងក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយ​ពេលសម្រាល។

លោកជំទាវវេជ្ជបណ្ឌិត គឹម រ័ត្ននា បន្តថា បុគ្គលិកមណ្ឌលសុខភាពក៏ត្រូវ​បានជួយណែនាំ និងលើកទឹកចិត្តការបំបៅកូនដោយទឹកដោះម្តាយដែលផ្តោតសំខាន់ទៅលើទំនាក់ទំនង របៀបដាក់ ទីតាំងទារក និងការផ្តល់អាហារបន្ថែមនៅពេលកុមារមានអាយុ៦ខែ​ និងបន្តការបំបៅកូនដោយដោះម្តាយរហូតដល់កុមារមានអាយុ២ឆ្នាំ ដើម្បីបង្កើនសុខុមាលភាពរបស់កុមារ។

លោកស្រី ក្រាណា ពូ សេលវី  ប្រធានបច្ចេកទេសកម្មវិធីអាហារូបត្ថម្ភរបស់អង្គការទស្សនៈពិភពលោក មានប្រសាសន៍ថា គ្រឹះស្ថានសុខាភិបាលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងគាំទ្រម្តាយវ័យក្មេងឱ្យបំបៅកូនដោយទឹកដោះម្តាយដោយជោគជ័យ។ គម្រោងគ្រឹះស្ថានសុខាភិបាលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងគាំទ្រម្តាយវ័យក្មេងឱ្យបំបៅកូនដោយទឹកដោះម្តាយដោយជោគជ័យ។ គម្រោងនេះ នឹងអនុវត្តដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិសុខភាពមាតា និងទារក និងកម្មវិធីជាតិអាហារូបត្ថម្ភ។

ប្រធានបច្ចេកទេសកម្មវិធីអាហារូបត្ថម្ភរបស់អង្គការទស្សនៈពិភពលោក បន្តថា បុគ្គលិកមណ្ឌលសុខភាព នឹងទទួលបានវគ្គបណ្តុះបណ្តាលដើម្បីលើកកម្ពស់ការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ ព្រមទាំងទទួលបានការលើកទឹកចិត្តដើម្បីធ្វើឱ្យមណ្ឌលសុខភាពរបស់ខ្លួនកា្លយជា “មន្ទីរពេទ្យស្រលាញ់ទារក” ហើយនឹងត្រូវបានត្រួតពិនិត្យដោយមន្រ្តីរបស់មន្ទីរសុខាភិបាលខេត្ត។

ឯកឧត្តម​វេជ្ជបណ្ឌិត គួង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ

ឯកឧត្តម​វេជ្ជបណ្ឌិត គួង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ មានប្រសាសន៍ថា ទឹកដោះម្តាយជាឱសថសម្រាប់ការពារទារកពីជំងឺជាច្រើន ដូច្នេះហើយគម្រោង “មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ” នេះ លើកកម្ពស់ចំណេះដឹង ជំនាញ និងអាកប្បកិរិយាសមស្របនៃការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ របស់បុគ្គលិកមណ្ឌលសុខភាពស្របតាមគំនិតផ្តួចផ្តើមរបស់គម្រោង “មណ្ឌលសុខភាពស្រលាញ់ទារក” ដែលធ្លាប់បានអនុវត្តសាកល្បងនៅមណ្ឌលសុខភាពចំនួន៨ នៅក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០២២។

ផ្អែកតាមទិន្នន័យចុងក្រោយនៃការស្ទង់មតិសុខភាពប្រជាសាស្រ្តកម្ពុជា ខេត្តព្រះវិហារ និងខេត្តសៀមរាប មានភាគរយនៃការផ្តល់សេវាតាមមណ្ឌលសុខភាពខ្ពស់ដោយ ៩៤,៨% និង ៩៧,៤%។ ទោះជាយ៉ាងណាក៏ដោយ ការចាប់ផ្តើមដំបូងនៃការបំបៅកូនដោយទឹកដោះម្តាយនៅតែមានកម្រិតទាបដោយ ៤២,៤%និង ៥៦, ២% ។

ទោះបីជាអត្រាកង្វះអាហារូបត្ថម្ភមានភាពល្អប្រសើរឡើងក៏ដោយ លោក យឹម សុងអាន ប្រធានមណ្ឌលសុខភាពស្រុកប្រតិបត្តិស្អាង នៅតែទទួលស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់គម្រោង “មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ” នេះ ហើយបានព្យាករណ៍ថា វានឹងអាចជួយលើកកម្ពស់ការផ្តល់សេវានៅតាមមណ្ឌលសុខភាពបន្ថែមទៀត និងរួមចំណែកដល់ការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយ។

បើតាមការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា បង្ហាញថា ទោះបីជា ៩៩% នៃការសម្រាលកូន ត្រូវបានសម្រាលដោយអ្នកជំនាញក៏ដោយ (៦៨% សម្រាលកូនដោយគិលានុបដ្ឋាយិកា ឬឆ្មប ២% សម្រាលកូនដោយជំនួយការឆ្មប និង ២៩% សម្រាលកូនដោយវេជ្ជបណ្ឌិត) ប៉ុន្តែមានតែ ៥៤%  នៃទារកទើបនឹងកើតប៉ុណ្ណោះ ដែលទទួលបានការបំបៅដោយទឹកដោះម្តាយក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីសម្រាល៕

គួរជម្រាមជូនថា គម្រោង “មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ” រយៈពេល៣ឆ្នាំ (ឆ្នាំ ២០២៣-២០២៦) នេះ នឹងផ្តល់ផលវិជ្ជមានដល់ ស្ត្រីមានផ្ទៃពោះចំនួនជាង ៥៤ ០០០ នាក់។ គម្រោងនេះក៏នឹងប្រមូលផ្តុំ និងបណ្តុះបណ្តាល “អ្នកប្រឹក្សាការបំបៅដោះកូន” នៅកម្រិតសហគមន៍ ដើម្បីផ្តល់ប្រឹក្សាដល់ម្តាយ និងសមាជិកគ្រួសារទាំងអស់ ពីការផ្តល់ទឹកដោះម្តាយដល់ទារកទើបនឹងកើត ទារក និងកុមារតូចៗ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។