ក្រសួងអប់រំប្រកាសជ្រើសរើស នាយកសាលាល្អ គ្រូបង្រៀនល្អ សាលារៀនល្អ ដើម្បីផ្ដល់ពានរង្វាន់
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនាយកសាលាល្អ គ្រូបង្រៀនល្អ សាលាស្អាតនៅទូទាំងរាជធានី-ខេត្ត ដើម្បីផ្ដល់ពានរង្វាន់សម្ដេចតេជោសែនក្នុងអង្គសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា 2019 -2020។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី 22 ខែកុម្ភៈ។
សម្រាប់ឆ្នាំនេះក្រសួងអប់រំនៅតែបន្តជ្រើសរើសនាយកសាលាល្អ គ្រូបង្រៀនល្អ និងសាលាស្អាតពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២ ដោយផ្អែកតាមគោលការណ៍វិនិច្ឆ័យនិងនីតិវិធីដែលបានកំណត់។ ទន្ទឹមគ្នានេះ ក្រសួងស្នើរឱ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្តទាំងអស់ រៀបចំយន្តការនិងនីតិវីធីជ្រើសរើសយកនាយកសាលាល្អ១រូប គ្រូបង្រៀនល្អ១រូប និងសាលាស្អាត១។
ដំណើរការជ្រើសរើសនេះ ក្រសួងវាយតម្លៃផ្អែកលើកំណត់ហេតុចុះវាយតម្លៃ បញ្ជីបេក្ខភាព របាយការណ៍ លក្ខណវិនិច្ឆ័យឯកសារពាក់ព័ន្ធក្នុងដំណើរការវាយតម្លៃ វីឌីអូសកម្មភាពរយៈពេលសាមសិបនាទី បទបង្ហាញផ្អែកលើសូចនាករវាយតម្លៃរយៈពេលសាមសិបនាទី ដោយភ្ជាប់ឯកសារគាំទ្រ រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡា (អគ្គាធិការដ្ឋាន) ឱ្យបានមុនថ្ងៃទី 15 ខែមីនា ឆ្នាំ 2021 ដើម្បីវាយតម្លៃជ្រើសរើស និងឈានដល់ដំណាក់កាលចុះវាយតម្លៃដោយផ្ទាល់។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បង្កើតកម្មវិធីប្រកួតប្រជែងនេះឡើង ក្នុងន័យជំរុញនិងលើកទឹកចិត្តដល់នាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅក្នុងសាលារៀននីមួយៗ ឱ្យមានស្មារតីចូលរួមថែរក្សាបរិស្ថានសាលារៀន រៀបចំ និងគោរពវិន័យទាំងក្នុងនិងក្រៅសាលារៀនរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស៕
ព័ត៌មានទៅផ្សេងទៀត
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា ជំរុញការពង្រឹងយន្តការត្រួតពិនិត្យគុណភាព និងស្តង់ដារនិក្ខេបបទថ្នាក់បណ្ឌិត ដើម្បីលើកកម្ពស់គុណភាពសញ្ញាបត្របណ្ឌិតនៅកម្ពុជា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍គន្លឹះ៥ចំណុច ដើម្បីលើកកម្ពស់គុណភាពអប់រំ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ ពោលគឺលើកទី៨ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ដំណើរអក្សរសិល្ប៍» ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩, ៣០, ៣១ ខែតុលា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ប្រទេសកម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ
ចំណេះជីវិត, ព្រឹត្តិការណ៍នៅពេលរាងកាយឡើងកម្ដៅ ឬកើតជំងឺគ្រុនក្តៅ ប្រព័ន្ធរំលាយអាហារ និងរាងកាយទាំងមូលត្រូវដុតរំលាយកាឡូរីច្រើនជាងធម្មតា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍គិតចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២៦ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល សរុបចំនួន ៣៤,៦៣៣នាក់
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍មន្ត្រីក្រសួងធម្មការ និងសាសនា ព្រះសង្ឃ និងអ្នកជំនាញ បានជំរុញឱ្យប្រជាពលរដ្ឋ យុវជនបន្តចូលរួមថែរក្សាប្រពៃណី «បោះបាយបិណ្ឌ»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្រោយការប្រកួតយ៉ាងស្វិតស្មាញ និងឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការ ទីបំផុតក្រសួងអប់រំ យុវជន និងកីឡា រកឃើញ គ្រូបង្រៀន ៦រូបជាប់ជាប់ជ័យលាភីថ្នាក់ជាតិ