កម្ពុជា-កូរ៉េ បិទបញ្ចប់គម្រោងអប់រំ ICT រយៈពេល ៦ឆ្នាំ ក្រោមជំនួយ KOICA

គម្រោង​សហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា» ត្រូវ​បានបិទបញ្ចប់ជាផ្លូវការ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ក្រោយដំណើរការអនុវត្តយ៉ាងសកម្មអស់រយៈពេល ៦ឆ្នាំ (២០២១-២០២៦)។

គម្រោងរយៈពេល ៦ឆ្នាំនេះ ត្រូវបានអនុវត្តដោយផ្តោតលើមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន ៤ និងសាលារៀនគោលដៅចំនួន ២០ ស្ថិតក្នុងខេត្តចំនួនបួន រួមមាន ខេត្តកណ្ដាល កំពង់ចាម ព្រៃវែង និងតាកែវ។ គោលបំណងចម្បងគឺលើកកម្ពស់គុណភាពនៃការបណ្ដុះបណ្ដាលគ្រូបង្រៀនមុខវិជ្ជាព័ត៌មានវិទ្យា (ICT) ពង្រឹងបរិយាកាសសិក្សា ព្រមទាំងអភិវឌ្ឍកម្មវិធីសិក្សា និងសម្ភារឧបទ្ទេសឱ្យឆ្លើយតបនឹងយុគសម័យឌីជីថល។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម Kim Chang-yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានសម្តែងការអបអរសាទរចំពោះជោគជ័យនៃគម្រោង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងអប់រំ ទីភ្នាក់ងារ KOICA និងសាកលវិទ្យាល័យជាតិអប់រំកូរ៉េ។ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តប្រើប្រាស់ធនធាន និងសមិទ្ធផលដែលទទួលបានឱ្យអស់ពីលទ្ធភាព ដើម្បីផ្តល់ផលប្រយោជន៍យូរអង្វែងដល់វិស័យអប់រំនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង និងការគាំទ្រផ្នែកបច្ចេកទេស។ ឯកឧត្តមបានសង្កត់ធ្ងន់ថា គម្រោងនេះជាគ្រឹះយ៉ាងរឹងមាំក្នុងការអភិវឌ្ឍធនធានមនុស្សស្របតាមបរិបទនៃបរិវត្តកម្មឌីជីថល និងការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI)។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើដល់គណៈគ្រប់គ្រងសាលា និងគ្រូឧទ្ទេស ត្រូវបន្តថែរក្សា បំពាក់បំប៉ន និងផ្ទេរចំណេះដឹងបន្ត ដើម្បីធានានិរន្តរភាពនៃការអប់រំ ICT។

សូមជម្រាបជូនថា ក្នុងរយៈពេល ៦ឆ្នាំ គម្រោង បាន​បញ្ជូនគ្រូឧទ្ទេស និងមន្ត្រីអប់រំចំនួន ១៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក ICT នៅសាធារណរដ្ឋកូរ៉េ, បណ្តុះបណ្តាលបុគ្គលិកអប់រំ ១០នាក់ ស្តីពីការរៀបចំកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល នៅសាកលវិទ្យាល័យជាតិអប់រំកូរ៉េ, ផ្តល់អាហារូបករណ៍ដល់គរុសិស្សឯកទេស ICT-អង់គ្លេស ចំនួន ២០នាក់ ដើម្បីចុះបង្រៀននៅតាមសាលាគោលដៅ ព្រមទាំងផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សមួយចំនួនទៀត។

ជាមួយគ្នានេះ គម្រោង​ក៏​បានចងក្រង និងបោះពុម្ពសៀវភៅសិក្សាគោលមុខវិជ្ជា ICT ចំនួន ៩ចំណងជើង ជាពីរភាសា (ខ្មែរ-អង់គ្លេស) និងសៀវភៅស្រាវជ្រាវវិធីសាស្ត្របង្រៀន។ រៀបចំកម្មវិធីសិក្សា និងបោះពុម្ពសៀវភៅ ICT សម្រាប់អនុវិទ្យាល័យ (ថ្នាក់ទី៧ ទី៨ និងទី៩) សរុបចំនួន ៦ក្បាល (សៀវភៅសិក្សាគោល ៣ក្បាល និងសៀវភៅណែនាំគ្រូ ៣ក្បាល)។ គាំទ្រសកម្មភាពបង្កើត និងដំណើរការសហគមន៍សិក្សាវិជ្ជាជីវៈ (PLC) នៅសាលារៀនគោលដៅ និងបានរៀបចំបន្ទប់ និងបំពាក់កុំព្យូទ័រសរុបចំនួន ៤៨បន្ទប់ នៅតាមសាលារៀនគោលដៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍ពេញថ្លៃសម្រាប់និស្សិតកម្ពុជា សិក្សា​នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម្មសកល

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...