ការអភិវឌ្ឍជំនាញ ធ្វើ​ឱ្យ​ជីវភាពរស់នៅ​ប្រសើរឡើង និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច

ការវិវត្តនៃបច្ចេកវិទ្យា និងសកលភាវូបនីយកម្ម ព្រមទាំងបម្រែបម្រួលប្រជាសាស្ត្រ និងអាកាសធាតុ គឺជានិន្នាការធំៗ ដែលកំពុងនាំមកនូវការផ្លាស់ប្តូរក្នុងពិភពនៃការងារ ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ គេមើលឃើញថា ការអភិវឌ្ឍជំនាញ (UpSkilling) និងការរៀនជំនាញថ្មី (ReSkilling) នឹងផ្តល់ឱកាសដល់និយោជិត ក៏ដូចជាយុវជនទទួលបាននូវសក្តានុពលខ្លាំងជាងមុន ព្រមទាំងអាចត្រៀមខ្លួនបានល្អនៅក្នុងតម្រូវការទីផ្សារការងារនាពេលអនាគត។

លោកស្រី អ៊ូច ជាច័ន្ទមល្លិកា មន្រ្តីទីភ្នាក់ងារជាតិ មុខរបរ និងការងារ មានប្រសាសន៍ថា ការបង្កើនជំនាញ ឬអភិវឌ្ឍជំនាញ (UpSkilling) ឬក៏ ReSkilling ដែលយើងហៅថា ការរៀបចំឱ្យមានជំនាញឡើងវិញ គឺដើម្បីឆ្លើយតប ក៏ដូចជាជំរុញពាក់ព័ន្ធទៅនឹងសមត្ថភាព ហើយក៏ដូចជាផលិតភាពរបស់កម្មករនិយោជិតដែលកំពុងបម្រើការងារនៅក្នុងរោងចក្រសហគ្រាសជាដើម។ លោកស្រីថា តាមរយៈការស្រាវជ្រាវ ការវិវឌ្ឍន៍នៃទីផ្សារការងារ ក៏ដូចជាការរីកចម្រើននៅក្នុងវិស័យបច្ចេកវិទ្យាជាដើម តម្រូវឱ្យយុវជន ក៏ដូចជាកម្មករនិយោជិត ត្រូវតែពង្រឹងសមត្ថភាព ក៏ដូចជាជំនាញរបស់ខ្លួន ដើម្បីបង្កើនផលិតភាពការងារ, បង្កើនសមត្ថភាពផ្ទាល់ខ្លួន, ក៏ដូចជាគាត់មានភាពឆ្លើយតបទៅនឹងការអភិវឌ្ឍថ្មីៗនៅក្នុងទីផ្សារការងារ។ « អញ្ចឹងធ្វើឱ្យគាត់អាចថា រក្សាការងារនោះបានស្ថិតស្ថេរយូរអង្វែង ឬក៏ថា គាត់មានលទ្ធភាពពង្រីក ឬក៏គេហៅថា មានលទ្ធភាពក្នុងការប្រូម៉ូតទៅនៅកន្លែងគាត់ធ្វើការជាដើម…» ។

យោងតាមរបាយការណ៍ចេញផ្សាយដោយកម្មវិធីអភិវឌ្ឍជំនាញ (SDP) ដំណាក់កាលទី២ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា និយោជិត ក៏ដូចជាយុវជនដែលទទួលបានការបណ្តុះបណ្តាលក្នុងការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬបង្កើនជំនាញ (Upskilling) មានកំណើនឱកាសទទួលបានការងារ និងលទ្ធផលជាវិជ្ជមាន។

ការសិក្សាដែលផ្តោតលើការវាយតម្លៃសមត្ថភាពការងារក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល៦ខែ និង១២ខែ បានបង្ហាញថា ប្រាក់ចំណូលប្រចាំខែរបស់សិក្ខាកាមក្រោយបញ្ចប់ការបណ្ដុះបណ្ដាល ៦ខែ អ្នកជំនាញទទួលបានប្រាក់ឈ្នួល ២៣៦ដុល្លារ ហើយទទួលបាន ២៤៨ ដុល្លារក្នុងមួយខែ បន្ទាប់ពីបណ្ដុះបណ្ដាលបាន ១២ខែ។ លើសពីនេះ ប្រាក់ឈ្នួលរបស់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សាក្នុងកម្រិត IA1 ទទួលបានជាមធ្យម ២៣៦ដុល្លារក្នុងមួយខែ ខណៈដែលសិក្ខាកាមបញ្ចប់ការសិក្សា IA3 ទទួលបានជាមធ្យម ២៥៧ ដុល្លារក្នុងមួយខែ។

ជាមួយគ្នានេះ ការសិក្សាក៏បានបង្ហាញដែរថា ក្នុងចំណោមនិស្សិតដែលបញ្ចប់ការសិក្សាចំនួន ១១៩នាក់ (ស្ត្រី ៦៧នាក់) មាន ៦នាក់បានសម្រេចចិត្តបើកអាជីវកម្មដោយខ្លួនឯង ដែលស្មើនឹង ៣៣ភាគរយនៃនិស្សិតបញ្ចប់ការសិក្សាហើយ មានការងារធ្វើ។ ក្នុងចំណោមអ្នកដែលបានសម្រេចចិត្តបើកអាជីវកម្មទាំងអស់ មានសិក្ខាកាមប្រមាណ ៧៧ ទៅ ៩២ភាគរយ បានបើកអាជីវកម្មលើជំនាញដែលខ្លួនបានចូលរួមបណ្ដុះបណ្ដាល។

ជាមធ្យម អ្នកដែលសម្រេចចិត្តបើអាជីវកម្មខ្លួនឯង ទទួលបានចំណូលសរុបប្រចាំខែប្រមាណ ៦៣៩ដុល្លារ (ទាំងថ្លៃដើម និងប្រាក់ចំណេញ) ហើយពួកគេវិនិយោគត្រឡប់ទៅក្នុងអាជីវកម្មវិញ ជាមធ្យម ៣២២ ក្នុងមួយខែ។ ទិន្នន័យនេះមានន័យថា អ្នកដែលបើកអាជីវកម្មដោយខ្លួនឯង មានប្រាក់ចំណូលសុទ្ធប្រចាំខែជាមធ្យម ៣១៧ ដុល្លារ។

សកម្មភាពអាជីវកម្មដែលសិក្ខាកាមបញ្ចប់ការសិក្សាបានដំណើរការមានដូចជា ៖ ហាងកាហ្វេ (១៥%), ហាងកាត់សក់ (១៣%), សេវាកម្មម៉ាស៊ីនត្រជាក់ (៩%), ហាងលក់សំលៀកបំពាក់ (៨%), តូបអាហារ (៨%), ហាងលក់គ្រឿងទេស (៦%), អ្នកលក់បន្លែ និងផ្លែឈើ (៦%), មគ្គុទ្ទេសក៍ទេសចរណ៍ (៣%), ហាងកែសម្ផស្ស និងសាឡន (៣%), អ្នកបង្កើតមាតិកា (៣%), អ្នកបើកតាក់ស៊ី (៣%), សេវាផ្សារដែក (៣%)។

យ៉ាងណាក៏ដោយត្រឡប់មកវិញ ការអភិវឌ្ឍជំនាញ (UpSkilling) ឬ រៀនជំនាញឡើងវិញ (ReSkilling) គឺមានគោលបំណងសំខាន់បំផុតក្នុងការលើកកម្ពស់ផលិតភាពរបស់និយោជិត ហើយនឹងការលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍថ្មីៗនៅក្នុងទីផ្សារការងារ ហើយក៏អាចដូចជាឆ្លើយតបទៅនឹងការវិវឌ្ឍ ឬការផ្លាស់ប្តូរនៃបច្ចេកវិទ្យាជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...