ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

កម្មវិធី Fulbright ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៦ ក្នុងគោលបំណងបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនសហរដ្ឋអាមេរិក និងប្រជាជននៃបណ្តាប្រទេសដទៃទៀតតាមរយៈការអប់រំ និងការផ្លាស់ប្តូរវប្បធម៌។

អត្ថប្រយោជន៍នៃអាហារូបករណ៍ ៖ សំបុត្រយន្តហោះទៅ-មក សហរដ្ឋអាមេរិក, ថ្លៃសិក្សា និងថ្លៃសាលាផ្សេងៗ, ប្រាក់ឧបត្ថម្ភសម្រាប់ការស្នាក់នៅ និងការហូបចុកប្រចាំថ្ងៃ។ បញ្ជាក់ អាហារូបករណ៍មិនផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សមាជិកគ្រួសារ ឬអ្នកបន្ទុកឡើយ។

លក្ខខណ្ឌជ្រើសរើស ៖ បេក្ខជនត្រូវមានលក្ខណៈសម្បត្តិដូចជា ៖ ជាពលរដ្ឋខ្មែរ, មានលទ្ធផលសិក្សាល្អប្រសើរ, ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ (សម្រាប់អ្នកដាក់ពាក្យយកថ្នាក់អនុបណ្ឌិត) ឬមានសញ្ញាបត្រអនុបណ្ឌិត (សម្រាប់អ្នកដាក់ពាក្យយកថ្នាក់បណ្ឌិត) ពីសាកលវិទ្យាល័យដែលទទួលស្គាល់, មានពិន្ទុអប្បបរមា TOEFL ITP (570), TOEFL iBT (88) ឬ IELTS (7.0), មានសុខភាពល្អ និងមានសមត្ថភាពអាចរៀនសូត្រក្នុងកម្មវិធីសិក្សាដ៏តឹងរ៉ឹងបាន, មិនធ្លាប់មានបទពិសោធន៍រស់នៅ ឬសិក្សាច្រើននៅសហរដ្ឋអាមេរិក។

ឯកសារតម្រូវសម្រាប់ការដាក់ពាក្យ

បេក្ខជនត្រូវដាក់ពាក្យតាមរយៈប្រព័ន្ធអនឡាញ ដោយភ្ជាប់ជាមួយឯកសារដូចជា៖

-ទម្រង់ពាក្យសុំតាមអនឡាញដែលបំពេញរួចរាល់។

  • អត្ថបទសរសេរ (Essays) ៖ គម្រោងសិក្សា (Study Objective) និងសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួន (Personal Statement) ដែលមានប្រវែងមិនលើសពី ៥០០ ពាក្យក្នុងមួយអត្ថបទ។
  • សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ (Transcripts)។
  • របាយការណ៍ពិន្ទុភាសាអង់គ្លេស (TOEFL/IELTS)។
  • លិខិតបញ្ជាក់យោង (Letters of Reference) ចំនួន ៣ ច្បាប់។
  • ប្រវត្តិរូបសង្ខេប (Resume) និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន។

បើកទទួលពាក្យចាប់ពីថ្ងៃទី០១ ខែកុម្ភៈ និងឈប់ទទួលពាក្យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ផ្នែកកិច្ចការសាធារណៈ តាមរយៈទូរស័ព្ទ ៖ 023-728-248, អ៊ីមែល ៖ PDExchanges@state.gov៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...