ឯកឧត្តម ហ៊ុន ម៉ានី ៖ វិស័យអប់រំជាវិស័យអាទិភាព មានការ​ជ្រើសរើស​មន្រ្តីច្រើនជាងគេ

​ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាពព័ត៌មានអំពីដំណើរការជ្រើសរើស និងគ្រប់គ្រងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅគ្រឹះស្ថានបឋមសិក្សាសាធារណៈ នៅ​សាលា​ភូមិន្ទរដ្ឋបាល កាលពីថ្ងៃព្រហស្បត្តិ៍ (២០ វិច្ឆិកា) ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើវិស័យអប់រំ ជាពិសេសគ្រូបង្រៀន ដោយនៅអាណត្តិទី៧នេះ ការជ្រើសរើសចំនួនក្របខណ្ឌ និងមន្រ្តីចូលបម្រើការងារនៅក្នុងវិស័យអប់រំ នៅតែទទួលបានចំនួននៃការជ្រើសរើសច្រើនជាងគេ បើប្រៀបទៅនឹងក្រសួងដ៏ទៃទៀត។

បើតាម​ប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ចាប់ពីដើមអាណត្តិមកដល់ពេលបច្ចុប្បន្ននេះ វិស័យអប់រំបានធ្វើការជ្រើសរើសមន្រ្តីបានប្រមាណ៥៣០១នាក់រួចមកហើយ ដែលក្នុងនោះរួមមានគ្រូកីឡា គ្រូបឋមសិក្សា គ្រូអនុវិទ្យាល័យ គ្រូវិទ្យាល័យ ហើយចុងក្រោយនេះគឺគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារក្នុងគោលដៅចំនួន៥ខេត្ត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏​បាន​បញ្ជាក់ដែរថា ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារថ្មីៗនេះ គឺមានគោលដៅសំខាន់បំផុត គឺឈានទៅបញ្ចប់ការបង្រៀនថ្នាក់ផ្គួប ដែលមានសិស្សច្រើនហួសកំណត់ ពិបាកក្នុងការសិក្សា និងដើម្បីជួយសម្រួលភាពនឿយហត់ របស់គ្រូបង្រៀនមួយចំនួន ដែលត្រូវបង្រៀនពីរវេន ព្រោះតែខ្វះគ្រូ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានរំលេច ពីការ​យកចិត្ត​ទុកដាក់របស់រាជរដ្ឋាភិបាល​កម្ពុជាទៅលើគ្រូបង្រៀន ទាំងគ្រូបង្រៀន​ក្របខណ្ឌ គ្រូបង្រៀន​កិច្ចសន្យា ក៏ដូចជាគ្រូផ្អែកលើកិច្ចសន្យាការងារ។ ការយកចិត្តទុកដាក់ទាំងនេះ បានចាប់ផ្តើមក្រោមការដឹកនាំរបស់សម្តេចតេជោ និងបន្តដល់សម្តេចធិបតីក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលដូចជា ការគិតគូរទៅលើប្រាក់បៀរវត្សកាលនៅឆ្នាំ២០១៣ ដែលប្រាក់បៀរវត្សអប្បបរមា ត្រឹមតែ ៤សែនរៀល ហើយប្រាក់បៀរវត្សអតិបរមាគឺប្រមាណជា១លាន៧សែនរៀល តែមកដល់ឆ្នាំ២០២៤ ប្រាក់បៀរវត្សអប្បបរមាបានកើន​ដល់១លាន៤សែនរៀល និងមិនទាន់បានគិតប្រាក់បំណាច់មុខងារ ការតម្លើងឋានន្តរសក្ត័ មេដាយការងារ គួបផ្សំនឹងប្រាក់ឧបត្ថម្ភបន្ថែមក្នុងពេលបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ប.ស.ស. និង មូលនិធិគាំពារសង្គមផ្សេងៗទៀតនោះទេ។

ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់បន្ថែមថា ការអភិវឌ្ឍ ក៏ដូចជាការយកចិត្តទុកដាក់ដាក់ទៅលើលោកគ្រូអ្នកគ្រូ វិស័យអប់រំបានបន្តវិវត្តន៍ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពោលគឺចាប់ពី «អ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកអត់ចេះសោះ» ដែលនេះជាបរិបទមួយឆ្លុះបញ្ចាំងទៅលើវិស័យអប់រំមកដល់ពេលបច្ចុប្បន្ននេះ គឺមានការវិវិត្តន៍៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។