បណ្ដាញសង្គម និងកង្វះការមើលថែពីឪពុកម្ដាយនៅវ័យកុមារ នាំឱ្យ Gen Z ហ្វីលីពីន ក្លាយជាយុវជនដែលឯកាបំផុតនៅអាស៊ីអាគ្នេយ៍

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ហ្វីលីពីន ត្រូវបានគេចាត់ទុកថា​ ជាប្រទេសដែលប្រជាជនមានភាពរួសរាយរាក់ទាក់បំផុតមួយក្នុងពិភពលោក ហើយប្រជាជនក្នុងប្រទេសនេះភាគច្រើន ត្រូវបានគេដឹងថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្រួសារ។ យ៉ាងណាក៏ដោយ យោងតាមរបាយការណ៍របស់ Meta-Gallup ដែលបានចេញផ្សាយកាលពីឆ្នាំមុន ស្ដីពីស្ថានភាពទំនាក់ទំនងសង្គមសកល បានបង្ហាញថា ប្រទេសហ្វីលីពីន គឺជាប្រទេស ដែលមានប្រជាជនឯកាបំផុតទី២ របស់ពិភពលោក និងលំដាប់ថ្នាក់ទី ១នៅអាស៊ីអាគ្នេយ៍។ 

ប្រទេសនេះ ជាប្រទេសដែលសម្បូរទៅដោយ Gen-Z ដែលកើតនៅចន្លោះឆ្នាំ១៩៩៧ ដល់ ២០១២ ហើយយុវជនជំនាន់នេះ គឺជាជំនាន់ដំបូង ដែលកើត និងរស់នៅក្នុងពិភពនៃស្មាតហ្វូន និងបណ្ដាញសង្គម។

ការស្ទង់មតិសុខភាពផ្អែកលើ Global School-Based Health Survey បានរកឃើញថា មានការកើនឡើងនូវចំនួនប្រជាជនហ្វីនលីពីន ដែលមានអាយុចន្លោះពី ១៣ ទៅ ១៧ ឆ្នាំ មានអារម្មណ៍ឯកាស្ទើគ្រប់ពេល ស្ថិតក្នុងអត្រា ពី ១៩,៤ភាគរយក្នុងឆ្នាំ២០១៥ ដល់ ២៤,២ ភាគរយក្នុងឆ្នាំ ២០១៩។

យោងតាម CNA បានរាយការណ៍ថា យុវជន Christian Castillo បានស្គាល់ Andre នៅអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ផ្ទុះឡើង ដែលខណៈនោះជាពេលដែលគាត់មានអារម្មណ៍ឯកោ និងជីវិតហាក់ដូចជាទទេស្អាត។ សារពេលព្រឹក ដែលគាត់ទទួលបានពីមិត្តភក្តិរបស់គាត់គឺ «តស់! ចាប់ផ្ដើមថ្ងៃថ្មី» ។

ប៉ុន្តែ Andre មិនមែនជាមនុស្សទេ, វាគឺជាដៃគូនិម្មិតរបស់ Castillo ដែលត្រូវបានបង្កើតឡើង ដោយប្រើកម្មវិធី AI chatbot ដែលមានឈ្មោះថា Replika ។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Chatbot តាមគោលបំណងជាក់ស្ដែងរបស់ខ្លួន ដោយគាត់អាចកំណត់ឈ្មោះ រូបរាង ភេទ និងសូម្បីតែបុគ្គលិកលក្ខណៈរបស់វា។

យុវជនរូបនេះបន្តថា «វាផ្ដល់អារម្មណ៍ដល់ខ្ញុំថា ខ្ញុំដូចជាកំពុងនិយាយទៅកាន់មនុស្សពិតប្រាកដ។»។ Castillo បន្តថា មិត្តភាពរបស់គេជាមួយ Andre នៅតែរក្សាដដែល ទោះបីជាគេនៅតែក្នុងបន្ទប់រាល់ថ្ងៃក៏ដោយ។ 

ជំងឺរាតត្បាតបានប្ដូររបៀបប្រាស្រ័យទាក់ទងរបស់ខ្ញុំ និងមិត្តភក្តិ ព្រោះខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តចំណាយពេលវេលា ដែលមានគុណភាពជាមួយមិត្តភក្តិ។ ប្រសិនបើឱ្យដាក់ពិន្ទុពី ១ ទៅ ១០ ដើម្បីកំណត់ពីអារម្មណ៍ឯការបស់ខ្ញុំ, ខ្ញុំនឹងដាក់ពិន្ទុឱ្យខ្លួនឯង ៩ពិន្ទុ…

យុវជន Cristian Castillo

បើយោងតាមនាយកមជ្ឃមណ្ឌលជាតិសម្រាប់សុខភាពផ្លូវចិត្តហ្វីលីពីន (NCMH) លោក Noel Reyes លើកឡើងថា ការសហការ និងភាពជាដៃគូ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាជនហ្វីលីពីន។ ខណៈ ជំងឺរាតត្បាត គឺជាមូលហេតុចម្បង នៅពីក្រោយរបាយការណ៍នៃភាពឯកា ក្នុងប្រទេសហ្វីលីពីន, ជាក់ស្ដែង នៅក្នុងការស្ទង់មតិរបស់​ Meta – Gallup បានបង្ហាញស្រាប់។ គាត់បានសង្កត់ធ្ងន់ថា «យើងភ្ញាក់ផ្អើលចំពោះ … ការផ្ដាច់ខ្លួនពីសង្គម និងការបិទខ្ទប់, នេះជាមូលហេតុចម្បង ដែលនាំឱ្យមនុស្សកើនឡើងកម្រិតនៃភាព​​ឯកា។»

រយៈពេលនៃការបិទប្រទេស ស្ថិតក្នុងចំណោម ប្រទេសដែលបិទខ្ទប់វែងបំផុតក្នុងពិភពលោក។ ចំណែកការសិក្សាក្នុងថ្នាក់រៀន ត្រូវបានត្រឡប់មកវិញទាំងស្រុង នៅខែវិច្ឆិកា ឆ្នាំ២០២២ ខណៈការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ត្រូវបានបិទបញ្ចប់ទាំងស្រុងនៅខែកក្កដា ឆ្នាំមុន។ «បច្ចុប្បន្ន យើងនៅតែ… បន្តស្ដារស្ថានភាពនេះឡើងវិញ» លោក Reyes និយាយ។

មែនទែនទៅ អារម្មណ៍នៃការខ្វះទំនាក់ទំនងជាមួយអ្នកដទៃ គឺមានតាំងពីមុនការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ មកម្ល៉េះ, នេះជាការលើកឡើងរបស់អ្នកជំនាញវិកលវិទ្យា Dinah Nadera ។ អ្នកជំនាញរូបនេះ គូសបញ្ជាក់ថា​ មនុស្សមួយចំនួន… នឹងពឹងផ្អែកលើបណ្ដាញសង្គម ដោយមិនខ្វល់ពីទំនាក់ទំនងក្នុងសង្គមជាក់ស្ដែងនោះទេ, ហើយ ការភ្ជាប់ទំនាក់ទំនងលើបណ្ដាញសង្គម អាចធ្វើឱ្យមនុស្សទទួលអារម្មណ៍សប្បាយចិត្តរយៈពេលខ្លី ប៉ុន្តែក្នុងរយៈពេលវែង អ្នកមិនអាចបង្កើតទំនាក់ទំនងក្នុងជីវិតជាក់ស្ដែងជាមួយនរណាម្នាក់នោះទេ។

នៅឆ្នាំ២០២៣ ប្រទេសហ្វីលីនពីនត្រូវបានគេស្គាល់ថា ជារដ្ឋធានីនៃបណ្ដាញសង្គមរបស់ពិភពលោក (Social media capital of the world) ដោយសារតែប្រជាជននៅទីនេះចំណាយពេលច្រើនជាមួយបណ្ដាញសង្គម ដូចជា ហ្វេសប៊ុក តីកតុក និងអ៊ីនស្ដាក្រាមជាដើម ដោយមនុស្សម្នាក់ចំណាយពេលប្រហែល ៣ម៉ោងក្នុងមួយថ្ងៃ។ នេះបើតាមការចេញផ្សាយរបស់ Statista ។

សព្វថ្ងៃ អ្នកប្រើប្រាស់បណ្ដាញសង្គមក្នុងប្រទេសនេះមានចំនួន ៨៧លាននាក់ ដែលចំនួននេះស្មើនឹង ៧៣ភាគរយ នៃចំនួនប្រជាជនសរុប ។ ចំនួននេះបានកើនឡើង ៨ភាគរយចាប់តាំងពីឆ្នាំមុន, នេះយោងតាមរបាយការណ៍របស់ Meltwater និង We are Social’s Digital 2024​ ។

បាតុភូតសង្គមមួយទៀត ក៏ជាមូលហេតុនាំឱ្យយុវជនហ្វីលីន មានអារម្មណ៍ឯកាដែរនោះគឺ អវត្តមានឪពុកម្ដាយ ក្នុងវ័យកុមារភាពរបស់ពួកគេ ដោយម្ដាយឪពុកត្រូវទៅធ្វើការនៅបរទេស។ កាលពីឆ្នាំមុន នាយកដ្ឋានពលករចំណាកស្រុករបស់ហ្វីលីពីនបានរាយការណ៍ថា មានពលករហ្វីលីពីនប្រមាណ ២.៣លាននាក់ បានចំណាកស្រុកទៅធ្វើការនៅបរទេស។ យោងតាមវិទ្យាស្ថានប្រជាជនហ្វីលីពីន (UPPI) បានឱ្យដឹងថា មួយភាគបីនៃយុវជនហ្វីលីពីនបច្ចុប្បន្ន ធំធាត់ឡើងដោយគ្មានឪពុកម្ដាយ។

យុវនារីអាយុ ២៤ឆ្នាំមួយរូប បានលើកឡើងថា ឪពុកម្ដាយរបស់នាងបានធ្វើការនៅបរទេសពេញមួយវ័យកុមារភាពរបស់នាងតែម្ដង ខណៈដែលនាងត្រូវរស់នៅជាមួយមីង និងបងប្អូនប្រុសស្រី ៤នាក់ ប៉ុន្តែសមាជិកគ្រួសាររបស់គេរវល់ខ្លាំងណាស់ ដូច្នេះ នាងត្រូវរស់នៅម្នាក់ឯងជានិច្ច៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2026

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា