វត្តមានយុវតីសិក្សាជំនាញវិស្វកម្មទឹក និងបរិស្ថាន ជួយលើកកម្ពស់ការអប់រំសហគមន៍ និងសម្រេចគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពនៅកម្ពុជា

(SDG6) និយាយពី “ទឹកស្អាត និងអនាម័យ”
រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកជាតម្រូវការចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាជនហើយតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយជាពិសេសការចូលរួមរបស់យុវជនជំរុញសកម្មភាពលើកកម្ពស់ទឹកស្អាត និងអនាម័យ ។

ទន្ទឹមគ្នានេះ អ្នកជំនាញទឹកស្អាត និងអនាម័យ យល់ឃើញថា ការងារលើកម្ពស់វិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា ត្រូវការយុវជនដែលមានចំណេះនិងជំនាញ​បញ្ចប់ការសិក្សា​ច្បាស់លាស់ពីសាកលវិទ្យាល័យ​ ។

ចំណែកក្រុមយុវតីដែលបានបញ្ចប់ការសិក្សាថ្នាក់វិស្វករជំនាញវិស្វកម្មទឹក និងបរិស្ថានពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ICT) បានចាត់ទុកបញ្ហាទឹកស្អាតនិងអនាម័យជាអាទិភាពពិសេសដែលត្រូវចូលខ្លួនទៅដោះស្រាយ និងរួមគ្នាសម្រេចឱ្យបាននៅត្រឹមឆ្នាំ២០៣០ ។

គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាព (SDGs)គោលដៅទី៦មានចំណុចដៅចំនួន៨និងសូចនាករចំនួន១១ ប្រើដើម្បី​ជំរុញ​សកម្មភាព​ឆ្ពោះទៅសម្រេចលទ្ធផលការងារជាសកលស្តីពីការលើកកម្ពស់​ទឹកស្អាត និង​អនាម័យ​ដោយ​សុវត្ថិភាព និងការគ្រប់គ្រង​​ធនធានទឹកឱ្យ​បា​ន​​​​​សមស្រប ។ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជាមាន១៨គោលដៅសំខាន់ៗដែលរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍កំពុងខិតខំជំរុញឱ្យសម្រេចលទ្ធផលការងារនេះនៅត្រឹមឆ្នាំ២០៣០ដោយចង់ឃើញប្រជាជនទទួលបានការអប់រំត្រឹមត្រូវ សុខភាពល្អ សេដ្ឋកិច្ចរីកចម្រើន ទីក្រុងនិងជនបទអភិវឌ្ឍន៍និងមានបរិស្ថានរស់នៅស្រស់បំព្រង ។

កញ្ញា ខឿន​​ ធីតា និស្សិតបានបញ្ចប់ការសិក្សាថ្នាក់វិស្វករជំនាញវិស្វកម្មទឹក និងបរិស្ថាន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ICT)

និយាយថា នៅកម្ពុជាចំនួ​ន​ធនធានមនុ​ស្សដែលកំពុងធ្វើការក្នុងវិស័យទឹកស្អាត និងអនាម័យនៅមានតិចគួរឱ្យកត់សម្គាល់ មិនទាន់គ្រប់គ្រាន់ឡើយសម្រាប់តម្រូវការការងារ ។ ដោយឡែកការសិក្សារបស់យុវជនលើជំនាញវិស្វកម្មទឹក និងបរិស្ថានក៏នៅមានកម្រិត មិនទាន់ទូលំទូលាយសម្រាប់សិស្សានុសិស្ស ។ បច្ចុប្បន្នកញ្ញា ខឿន ធីតា កំពុងបម្រើការងារនៅក្រុមហ៊ុនឯកជនមួយលើជំនាញបណ្តាញទឹកក្នុងសំណង់អាគារ ។

យុវតីវ័យ២៣ឆ្នាំរូបនេះនិយាយថា“ខ្ញុំយកជំនាញវិស្វកម្មទឹកនិងបរិស្ថានទៅបម្រើការងារក្នុងវិស័យទឹក
ស្អាត និងអនាម័យ (WASH) ដើម្បីលើកកម្ពស់សំឡេងស្ត្រីនៅក្នុងវិស័យទឹកស្អាត និងអនាម័យ ! ខ្ញុំនឹងប្រឹងឱ្យអស់ពីលទ្ធភាពដើម្បីជួយក្មេងស្រីនិងស្ត្រីដែលរស់នៅតំបន់ដាច់ស្រយាលឱ្យមានលទ្ធភាពចៀសផុតពីបញ្ហាប្រឈមចំពោះការប្រើប្រាស់ទឹកមិនស្អាត” ។

សិក្សាថ្នាក់វិស្វករជំនាញវិស្វកម្មទឹក និងបរិស្ថាន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កញ្ញា ខឿន ធីតា ជានិស្សិតអាហារូបករណ៍របស់អង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព (CSW) គាំទ្រដោយ WaterAid Cambodia នៅក្នុងគម្រោងស្ត្រីនៅក្នុងវិស័យទឹកស្អាត ។ តាមរយៈ អាហារូបករណ៍ នេះបានជួយឱ្យធីតាទទួលបានថវិកាសម្រាប់បង់ថ្លៃសិក្សានិងការចំណាយនានាព្រមទាំងទទួលបានឱកាសអភិវឌ្ឍន៍ចំណេះដឹងជាច្រើនទាក់ទងទៅនឹងវិស័យទឹកស្អាតនិងអនាម័យ ។ ការសិក្សាមួយរបស់ធនាគារពិភពលោក (World Bank) បានបង្ហាញថាដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកប
ដោយចីរភាព គោលដៅទឹកស្អាត និងអនាម័យ (SDG6) ត្រឹមឆ្នាំ២០៣០ កម្ពុជាត្រូវការធនធានមនុស្សដែលមានជំនាញ និងសមត្ថភាពប្រហែលជាង ១២.០០០នាក ក្នុងមួយឆ្នាំ ដើម្បីចូលរួមដោះស្រាយបញ្ហាលើវិស័យដ៏សំខាន់មួយនេះ ប៉ុន្តែចំនួនធនធានមនុស្សបច្ចុប្បន្នប្រហែលត្រឹម ៥០០នាក់ប៉ុណ្ណោះ ។

គោលនយោបាយ វត្តមានយុវជនដែលមានតិចតួចនៅឡើយនេះ មិនទាន់សមាត្រនឹងទំហំការងារដែលត្រូវការកម្លាំងពលកម្មជំនាញ និងអនុវត្តកម្មវិធីនយោបាយជាតិស្តីពីការលើកកម្ពស់ទឹកស្អាត និងអនាម័យ ។ រាជរដ្ឋាភិបាល កញ្ញា ខឿន ធីតា វិស្វករទឹក និងបរិស្ថានវ័យក្មេងរូបនេះយល់ថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជានឹងមានទឹកស្អាតនិងបង្គន់អនាម័យប្រើប្រាស់បានទូទាំងប្រទេសដើម្បីសម្រេចបានគោលដៅនេះលុះត្រាតែរាជរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀតយកចិត្តទុកដាក់ទៅលើវិស័យនេះឱ្យបានច្រើនជាពិសេសយុវជនជំនាន់ក្រោ​យត្រូវយកចិត្តទុកដាក់ទៅលើវិស័យទឹកស្អាតនិងអនាម័យ ។ “ការប្រើទឹកមិនស្អាតធ្វើឱ្យក្មេងស្រីនិងស្ត្រីប្រឈមនឹងជំងឺផ្សេងៗជាច្រើនដូច្នេះការផ្តល់ទឹកស្អាតដល់ពួកគេជួយកាត់បន្ថយសុខុមាលភាពរបស់ពួកគេ ។ អនុវត្តកម្មវិធីនយោបាយ កញ្ញា ខឿន ធីតា សុខុមាលភាព សុបិន្តរបស់ខ្ញុំគឺខ្ញុំមិនចង់ឱ្យមនុស្សជំនាន់ក្រោយរបស់ខ្ញុំមិនប្រឈមនឹងកង្វះទឹកស្អាតប្រើប្រាស់ដូចខ្ញុំនោះទេ។ ខ្ញុំចង់ក្លាយជាយុវជនម្នាក់ក្នុងវិស័យទឹកស្អាតជួយមនុស្សជំនាន់ក្រោយឱ្យមានទឺកស្អាតប្រើប្រាស់គ្រប់ទីកន្លែង រួមទាំងតំបន់ដាច់ស្រយាល់” ។ នេះជាការបញ្ជាក់​បន្ថែមរបស់យុវតីកញ្ញា ខឿន ធីតា ។

ស្របការលើកឡើងខាងលើនេះកញ្ញាយ៉ាស្រីលាងបានបញ្ចប់ការសិក្សាថ្នាក់វិស្វករជំនាញវិស្វកម្មទឹកនិងបរិស្ថាននៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក៏យល់ថាស្រ្ដីជាផ្នែកសំខាន់ចូលរួមលើកកម្ពស់ក្នុងវិស័យទឹកស្អាត និងអនាម័យឱ្យកាន់តែប្រសើរឡើង ។ កញ្ញា យ៉ា ស្រីលាង វិស្វកម្មទឹក និងបរិស្ថាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

តាមរយៈបទពិសោធន៍ សិក្សាជំនាញវិស្វកម្មទឹក និងបរិស្ថាន កញ្ញា យ៉ា ស្រីលាង បានកត់សម្គាល់ឃើញថា ការងារទឹកស្អាត និងអនាម័យអាចដោះស្រាយបានតាមវិធីផ្សេងៗជាច្រើ​នដូចជា ការចម្រោះទឹកស្អាតសម្រាប់ប្រើប្រាស់ ការសាងសង់បន្ទប់ទឹក ស​ក​ម្ម​ភាពចុះបង្រៀនប្រជាជននៅតាមសហគមន៍ ព្រមទាំងការផ្ដល់យោបល់ និងផ្តល់វិធីសាស្រ្ដងាយៗសម្រាប់ប្រជាជនរស់នៅតាមជនបទ ។ កញ្ញា យ៉ា ស្រីលាង បានបន្តថា “ខ្ញុំជ្រើសរើសជំនាញវិស្វករទឹកបន្តសិក្សានៅម​ហាវិ​ទ្យាល័យពីព្រោះខ្ញុំគិតថាវាជាជំនាញមួយដែលជួយអភិវឌ្ឍន៍ប្រទេសជាតិនៅថ្ងៃអនាគត ខណៈធនធានមនុស្សជំនាញហ្នឹងកំពុងខ្វះខាត ហើយមានស្រ្តីតិចណាស់​ដែលសិក្សាលើជំនាញនេះ ។​ ប្រទេសយើងត្រូវការការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកស្អាតនិងទឹកកខ្វក់ ហើយលើវិស័យពាក់ព័ន្ធផ្សេងៗទៀតក៏មិនទា​ន់​ការរៀបចំរួចរាល់”។ កញ្ញា យ៉ា ស្រីលាង មានទីកន្លែងកំណើតនៅភូមិកែនកៀសពីរ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ បច្ចុប្បន្នកំពុងបម្រើការងារជា​មន្ត្រី​គ្រប់​គ្រងគម្រោង​នៅ​ក្រសួងសាធារណការ និងដឹកជញ្ជូន​ ។  យុវតីវ័យ ២៤ឆ្នាំរូបនេះ ធ្លាប់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលយុវជនឈ្មោះថា Youth Professional Program - YPPដែលកម្មវិធីនេះចូលរួមអភិវឌ្ឍន៍សមត្ថភាពយុវជនក្នុងវិស័យទឹកស្អាត​និងអនាម័យ​ឱ្យមានជំនាញ​ភាព​ជា​អ្នក​​ដឹក​​នាំ​ ជំនាញស្រាវជ្រាវនិងសរសេរគម្រោង ជំនាញទំនាក់ទំនងសហគមន៍ ជំនាញធ្វើការងារជាក្រុម និងជំនាញធ្វើបទបង្ហាញជាដើម ។

“កន្លងមកខ្ញុំធ្លាប់បានចុះធ្វើការប្រមូលទឹកអណ្ដូងនិងជួយណែនាំពីរបៀបប្រើប្រាស់ទឹកដល់ប្រជាជនចំនួនរស់នៅតាមខេត្តបណ្ដោយជុំវិញ​បឹងទន្លេសាប ។ ខ្ញុំពេញចិត្តការងារនេះហើយចង់ក្មេងស្រីមានបំណងចង់សិក្សាលើជំនាញវិស្វករទឹកនិងបរិស្ថាន ខ្ញុំចង់និយាយទៅកាន់ពួកគាត់ថា ពួកគាត់មានសមត្ថភាព កុំបោះបង់ចោលក្ដីសង្ឃឹមទោះបីជួបការ​លំបាកក៏ដោយ” ។  កញ្ញា យ៉ា ស្រីលាង និយាយទាំងជឿជាក់លើខ្លួនឯង​ ។ កញ្ញា យ៉ា ស្រីលាង និយាយទាំងជឿជាក់លើខ្លួនឯង​ ។

កញ្ញា ឃឿន រំដួល ដោយឡែកកញ្ញាឃឿនរំដួលកំពុងបំពេញការងារជាជំនួយការគម្រោងស្រាវជ្រាវ នៃក្រុមហ៊ុន E&A Consultant និង​បញ្ចប់​ការសិក្សា​ជំនាញ​វិស្វ​កម្ម​​ទឹក​ និ​ង​​​បរិស្ថាន ពីវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជាក៏លើកឡើងដែរថាកញ្ញាចង់ឃើញប្រជាជននៅជនបទមានលទ្ធភាពទទួលបានទឹក​ស្អាត​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ហើយផ្លាស់ប្តូរ​ឥរិយាបថ​មក​ប្រើប្រាស់​បង្គន់​អនាម័យ​តាម​ផ្ទះនីមួយៗ ។

រំដួល​បានពន្យល់បន្តថា ប្រសិន​បើប្រ​ជា​ជ​ន​​ប្រើ​ប្រាស់​ទឹកគ្មានសុវត្ថិភាព នោះនឹងបណ្តា​លឱ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង ចំណាយថវិកាព្យាបាលជំងឺអស់ច្រើន ព្រមទាំងខាតបង់ពេលវេលា ។យុវតីមានទីកន្លែងកំណើតនៅខេត្តកំពង់ចាមរូបនេះ បានបញ្ជាក់បន្ថែមថា ការងារលើក​កម្ពស់ទឹកស្អាតនិងអនាម័យ មិនមែនជាការងាររបស់បុរសនោះទេ ប្រសិនបើបុរសធ្វើ​បាន ស្ត្រីក៏អាចធ្វើបានដូចគ្នា ដើម្បីការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព​ ។

ពីមួយ​ថ្ងៃទៅមួយថ្ងៃកញ្ញាចង់ឃើញប្រជាជនយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត និងការប្រតិបត្តិអនាម័យល្អ​នៅក្នុងគ្រួសារ ។ សម្រាប់ថ្ងៃអនាគតកញ្ញាចង់ក្លាយជាអ្នកជំនាញឯកទេសទឹកស្អាតមួយរូបនៅកម្ពុជា ។
​“ខ្ញុំបានផ្លាស់ប្តូរខ្លួនឯងឱ្យស្រឡាញ់ការងារទឹកស្អាតនិងអនាម័យ ហើយខ្ញុំប្តេជ្ញាជួយប្រ​ជាជនតាមរយៈការចែករំលែកចំណេះដឹងទឹកស្អាត និងអ​នា​​ម័យ ! ពេលដែលខ្ញុំបានធ្វើ​ដូចនេះ ខ្ញុំបានចូលរួមជួយប្រជាជនកម្ពុជាបានយ៉ាងច្រើន” កញ្ញា ឃឿន រំដួល។   

កញ្ញា ឯ ណារី Branch of SHINRYO CORPRATION មិនខុសពីអ្នកទាំងបីខាងលើ កញ្ញា ឯ ណារី កំពុងបំពេញការងារជាជំនួយការវិស្វករមេកានិច នៃក្រុមហ៊ុនជប៉ុនមួយ​​ឈ្មោះ Branch of SHINRYO CORPRATION បាននិយាយថា ការងារដែលកញ្ញាកំពុង​ធ្វើនាពេលបច្ចុប្បន្នកើតចេញពីជំនាញវិស្វកម្មទឹក និងបរិស្ថាន ដែលបានសិក្សាពី​វិទ្យា​ស្ថានបច្ចេកវិទ្យាកម្ពុជា ។

កញ្ញា ឯ ណារី ចង់ក្លាយជាអ្នកដឹកនាំឆ្នើមមួយរូបក្នុងការងារលើកកម្ពស់ទឹក​ស្អាត​នៅ​ថ្ងៃ​អនាគ​ត​ ។ កញ្ញា ឯ ណារី បានបញ្ជាក់យ៉ាងដូច្នេះថា“ស្ត្រីជាបុគ្គលដើរតួនាទីយ៉ាងសំខាន់នៅក្នុងគ្រួសារ និងធ្វើកិច្ចការនានានៅក្នុងសង្គម ហើ​​យស្ត្រី​ជាតួអង្គសំខាន់​ចូលរួមលើក​កម្ពស់ការងារ​ទឹកស្អាត​និងអនាម័យនៅ​តាមស​ហ​គមន៍ ។ ខ្ញុំសិក្សាជំនាញវិស្វករទឹក ដោយសារខ្ញុំចង់ធ្វើកិច្ចការនេះឱ្យបាន​ទូលំ​ទូ​លា​យ​ជួយដល់ស្ត្រីនិងក្មេងស្រី និងជនងាយ​រងគ្រោះ​ក្នុងវិស័យ​ទឹកស្អាត និងអនាម័យ” ។ ដើម្បីឱ្យឆន្ទៈ និងបំណងការងារផ្ទាល់ខ្លួនខាងលើសម្រេច ណារី ខិតខំប្រឹងប្រែងសិក្សា​ជំ​នា​ញ​​របស់​ខ្លួនទាំងនៅមហាវិទ្យាល័យ ព្រមទំាងចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដើម្បី​ពង្រឹងសមត្ថភាពបន្ថែម ។ វគ្គបណ្ដុះបណ្ដាល ជំនាញរៀបចំគម្រោងអភិវឌ្ឍន៍ បានជួយឱ្យយុវតីរូបនេះ ស្គាល់កាន់តែច្បាស់ពី​ការងារជាច្រើនក្នុងវិស័យទឹកស្អាតនិងអនាម័យ ដូច​ជាកា​រងារ​សា​ងបង្គន់អនាម័យ ការរក្សាទុកលាមកដោយសុវត្ថិភាព ការគ្រប់គ្រងលាមកមិនប៉ះពាល់ដល់ប្រភពទឹក ប្រភពចម្លងរោគ ការសរសេ​រ​គម្រោង និងការចុះទៅទីតាំងដែលជួបប្រទះបញ្ហាដើម្បីអនុវត្តន៍គម្រោង ការធ្វើបង្គន់អនាម័យមានតម្លៃធូរថ្លៃនិងមាន​គុណភាពល្អ និងបច្ចេ​​កទេ​ស​ធ្វើប្រព្រឹត្តកម្មទឹកស្អាតជាដើម ។

គួរបញ្ជាក់ថាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦របស់អង្គការសហប្រជាជាតិទទួលស្គាល់ការគ្រប់គ្រងទឹកប្រកបដោយចីរភាព ជាផ្នែក​សំខាន់សម្រាប់​ការរស់នៅ​របស់ប្រជាជន​គ្រប់រូប សំដៅលើការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលជាសិទ្ធិមនុស្សជាមូលដ្ឋាន ។

គោលដៅនេះ​ផ្តោតលើបញ្ហាទឹកស្អាត និងអនាម័យ ដូចជា ការគិតគូរពីគុណភាពទឹក និងការគ្រប់គ្រងសំណល់រាវ កង្វះខាតទឹក និងការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងធន​ធាន​ទឹក និងការការពារ និងការស្តារប្រព័ន្ធអេកូឡូស៊ីទាក់ទងនឹងទឹក ។ ជាការកត់សម្គាល់កន្លងទៅកម្ពុជាមានវត្តមានបុរសជាច្រើនធ្វើការងារអភិវឌ្ឍន៍ទឹកស្អាត និងអនាម័យ ដោយមតិភាគច្រើនកាត់សេចក្តីយល់ថា “ជំនាញវិស្វករ” តែងសាកសមសម្រាប់តែបុរស ឬយុវជន ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី