អាហារូបករណ៍ France Excellence Eiffel Scholarship Program 2027 របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង តាមរយៈ Campus France បើកទទួលពាក្យជាផ្លូវការពីនិស្សិតអន្តរជាតិ រួមទាំងនិស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សានានាក្នុងប្រទេសបារាំង សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨។
France Excellence Eiffel Scholarship Program 2027 នឹងផ្តល់ជូនយ៉ាងទូលំទូលាយដល់និស្សិតអន្តរជាតិសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) និង ថ្នាក់បណ្ឌិត (Doctoral/PhD Degree)។
មុខជំនាញអាហារូបករណ៍រួមមាន ៖
១. វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
- ជីវវិទ្យា និងវិទ្យាសាស្ត្រសុខាភិបាល (Biology and Health)
- ការផ្លាស់ប្តូរអេកូឡូស៊ី (Ecological Transition)
- គណិតវិទ្យា និងវិទ្យាសាស្ត្រឌីជីថល (Mathematics and Digital Sciences)
- វិទ្យាសាស្ត្រវិស្វកម្ម (Engineering Sciences)
២. មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
- ប្រវត្តិសាស្ត្រ ភាសា និងអរិយធម៌បារាំង (History, French Language and Civilization)
- ច្បាប់ និងវិទ្យាសាស្ត្រនយោបាយ (Law and Political Science)
- សេដ្ឋកិច្ច និងការគ្រប់គ្រង (Economics and Management)
អត្ថប្រយោជន៍អាហារូបករណ៍
- ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១.២០០ អឺរ៉ូ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
- ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២.១០០ អឺរ៉ូ សម្រាប់ថ្នាក់បណ្ឌិត
- ការគាំទ្រថ្លៃធ្វើដំណើរអន្តរជាតិ និងក្នុងប្រទេសបារាំង
- ការធានារ៉ាប់រង និងការគាំទ្រផ្នែកសុខភាព
- ជំនួយស្វែងរកកន្លែងស្នាក់នៅ និងសកម្មភាពវប្បធម៌ផ្សេងៗ
សម្គាល់ ៖ កម្មវិធីអាហារូបករណ៍នេះមិនគ្របដណ្តប់ថ្លៃសិក្សាដោយផ្ទាល់ទេ។ បេក្ខជនត្រូវពិនិត្យលក្ខខណ្ឌលើកលែងថ្លៃសិក្សាជាមួយគ្រឹះស្ថានឧត្តមសិក្សាដែលខ្លួនជ្រើសរើស។

កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៧ សម្រាប់គ្រឹះស្ថានឧត្តមសិក្សាបារាំងដាក់ពាក្យទៅ Campus France។
ទាក់ទងនឹងរបៀបនៃដាក់ពាក្យ បេក្ខជនត្រូវទាក់ទងសាកលវិទ្យាល័យ ឬគ្រឹះស្ថានឧត្តមសិក្សានៅប្រទេសបារាំងដែលខ្លួនមានបំណងសិក្សា ដើម្បីស្វែងយល់អំពីលក្ខខណ្ឌ និងកាលបរិច្ឆេទទទួលពាក្យរបស់គ្រឹះស្ថាននីមួយៗ។ ការដាក់ពាក្យអាហារូបករណ៍ទៅ Campus France ត្រូវធ្វើឡើងដោយគ្រឹះស្ថានឧត្តមសិក្សាបារាំងតែប៉ុណ្ណោះ មិនទទួលពាក្យដោយផ្ទាល់ពីនិស្សិតឡើយ។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងអាហារូបករណ៍មួយនេះ សិស្ស និស្សិតអាចទៅកាន់ [www.campusfrance.org] ៕














































































