ជំនាញស្រាវជ្រាវ បច្ចេកវិទ្យា និងភាសាបរទេស ជាដើមទុនសំខាន់ សម្រាប់ការសិក្សានៅសាកលវិទ្យាល័យ

ដើម្បីជោគជ័យក្នុងការសិក្សានៅសាកលវិទ្យាល័យ និងមានសមត្ថភាពគ្រប់គ្រាន់ ចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ សិស្សនិស្សិតចាំបាច់ត្រូវពង្រឹងសមត្ថភាព ចំណេះដឹង និងបទពិសោធន៍របស់ខ្លួនជាប្រចាំ ជាពិសេស គឺជំនាញក្នុងការអាន ស្រាវជ្រាវ ជំនាញបច្ចេកវិទ្យា និងភាសាបរទេស។

កញ្ញា សេង ហ្គិចលី អ្នកផលិតមាតិកា និងជាអ្នកនិពន្ធផ្នែកអប់រំ បានលើកឡើងនៅក្នុងកម្មវិធីពិព័រណ៌សាកលវិទ្យាល័យ និងជំនាញឆ្នាំ២០២៤ ថា ចំពោះសិស្សានុសិស្ស ដែលកំពុងរៀននៅវិទ្យាល័យ និងត្រៀមខ្លួនបន្តការសិក្សានៅសាកលវិទ្យាល័យ ត្រូវពង្រឹងជំនាញមូលដ្ឋានគ្រឹះចំនួន ៣សំខាន់ៗ រួមមាន ជំនាញភាសាបរទេស ដែលក្នុងនោះមានភាសាអង់គ្លេស និងចិន ជាភាសាចម្បង, ជំនាញអាន និងស្រាវជ្រាវ ដើម្បីទទួលបានចំណេះដឹងទូលំទូលាយ និងជំនាញប្រើប្រាស់បច្ចេកវិទ្យា ដើម្បីសម្រួលដល់ការសិក្សា។ អ្នកផលិតមាតិការូបនេះបន្តថា ការពង្រឹងជំនាញទាំង៣នេះ ជាស្ពានចម្លងសំខាន់ ក្នុងការជួយឱ្យយុវជន អាចសិក្សានៅថ្នាក់សាកលវិទ្យាល័យបានជោគជ័យ។

កញ្ញា សេង ហ្គិចលី អ្នកផលិតមាតិកា និងជាអ្នកនិពន្ធផ្នែកអប់រំ កំពុងធ្វើបទបង្ហាញនៅលើវេទិកា សិក្ខាសាលាមួយ។

យុវតី ឡុង សុគន្ធលីហ្សា អតីតសិស្សនិទ្ទេស A បច្ចុប្បន្ន​ជានិស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យ​មួយលើកឡើងថា ជំនាញភាសា ពិតជាសំខាន់ណាស់ ព្រោះអំឡុងពេលសិក្សានៅឧត្តមសិក្សា ក្រៅពីប្រើប្រាស់ភាសាក្នុងការសិក្សាស្រាវជ្រាវ សិស្សនិស្សិត ក៏អាចប្រើប្រាស់ជំនាញនេះ ដើម្បីធ្វើការងារស្ម័គ្រ ចូលរួមការប្រកួតប្រជែង និងស្វែងរកការងារធ្វើ ដើម្បីបង្កើតប្រាក់កម្រៃផងដែរ។ ទន្ទឹមនឺងនេះ យុវតី សុគន្ធលីហ្សា បន្ថែមថា ក្រៅពីជំនាញភាសា ការអាន និងបច្ចេកវិទ្យា សិស្សានុសិស្ស ដែលកំពុងសិក្សានៅវិទ្យាល័យ ត្រូវមានផែនការក្នុងការសិក្សាច្បាស់លាស់ ទើបងាយសម្រេចគោលដៅសិក្សានៅសាកលវិទ្យាល័យ។

អតីតសិស្សនិទ្ទេស A រូបនេះ ចែករំលែកថា សម្រាប់ឆ្នាំទី១ សិស្សនិស្សិត ត្រូវប្រឹងប្រែងសិក្សាឱ្យបានពូកែ ឆ្លៀតពេលចូលរួមការងារស្ម័គ្រចិត្ត និងកម្មវិធីប្រកួតប្រជែងផ្សេងៗ។ ឆ្នាំទី២ គួរបន្តស្ម័គ្រចិត្តដដែល ប៉ុន្តែត្រូវធ្វើការលើតួនាទីដែលខ្លួនចង់ពង្រឹង និងស្របនឹងជំនាញដែលកំពុងរៀន។ ឆ្នាំទី៣ និងទី៤ ជាដំណាក់កាល ដែលនិស្សិតអាចផ្គត់ផ្គង់ខ្លួនឯងបាន, ដូច្នេះ ដំណាក់កាលនេះ ត្រូវស្វែងរកឱកាសហាត់ការការងារ និងការងារដែលស៊ីគ្នាជាមួយនឹងជំនាញ ដែលកំពុងរៀន ដើម្បីអាចរកចំណូល។ លើសពីផែនការក្នុងការសិក្សា យុវជន ដែលជាសិស្សនិស្សិត ត្រូវមានផែនការហិរញ្ញវត្ថុ និងគម្រោងចំណាយឱ្យបានត្រឹមត្រូវ ដើម្បីធានាថា មិនមានវិបត្តិថវិកាអំឡុងពេលសិក្សា។

យុវតី ឡុង សុគន្ធលីហ្សា អតីតសិស្សនិទ្ទេស A និងជានិស្សិតជំនាញអក្សរសាស្ត្រអង់គ្លេស កំពុងចែករំលែកបទពិសោធន៍ ក្នុង ពិព័រណ៌សាកលវិទ្យាល័យ និងជំនាញ ឆ្នាំ ២០២៤។

សម្រាប់យុវតី កៅ ម៉េង សហស្ថាបនិក នៃគម្រោងស្ទែមយូនីធី និងគម្រោង Ladies in Tech ហើយក៏ជានិស្សិតកំពុងសិក្សា​ជំនាញផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិតនៅសាកលវិទ្យាល័យមួយ បានបន្ថែមថា ក្រៅជំនាញ និងការរៀបចំផែនការហិរញ្ញវត្ថុ និងសិក្សា សិស្សានុសិស្ស ត្រូវត្រៀម និងថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ ព្រោះអំឡុងពេលសិក្សានៅសាកលវិទ្យាល័យ អ្នកនឹងត្រូវឆ្លងកាត់រឿងជាច្រើន ដែលទាមទារឱ្យអ្នកមានការអត់ធ្មត់ និងផ្លូវចិត្តរឹងមាំ ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលទាំងនេះ។

យ៉ាងណាក៏ដោយ កញ្ញា សេង ហ្គិចលី បានសង្កត់ធ្ងន់ថា ដើម្បីឱ្យការត្រៀមខ្លួនសិក្សា​នៅសាកលវិទ្យាល័យ​រឹងតែល្អប្រសើរ សិស្សានុសិស្ស ដែលកំពុងសិក្សានៅវិទ្យាល័យ គួរចំណាយពេលស្រាវជ្រាវ ជំនាញ ដែលត្រូវនឹងចំណង់ចំណូលចិត្ត មានតម្រូវការក្នុងទីផ្សារការងារ និងមានចំណូលសមរម្យ ព្រោះការសម្រេចចិត្តនេះ មានឥទ្ធិពលខ្លាំងលើអនាគតរបស់យុវជន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"