យុវជនចង់ឃើញមានការដំឡើងពន្ធលើថ្នាំជក់នៅកម្ពុជា និងអំពាវនាវដល់ក្មេងជំទង់ កុំ​សាកល្បងជក់បារី

នៅក្នុង ”វេទិកាយុវជនស្ដីពី វិធានការពន្ធថ្នាំជក់” រៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីពេលថ្មីៗនេះ យុវជនដែលបានចូលរួម បានបង្ហាញចំណាប់អារម្មណ៍ ដោយលើកឡើងថា ពួកគេចង់ឃើញមានការដំឡើងពន្ធថ្នាំជក់នៅកម្ពុជា។

កញ្ញា ស្រីទូច ជានិស្សិតឆ្នាំទី៣ នៃសាលវិទ្យាល័យភ្នំពេញអន្តរជាតិ ប្រាប់ឱ្យដឹងថា ក្នុងនាមជានិស្សិតមួយរូប កញ្ញាគាំទ្រឱ្យមានការដំឡើងពន្ធលើផលិតផលថ្នាំជក់ បើទោះជាការដំឡើងពន្ធនេះ​ មានការលំបាកសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែវិធានការដំឡើងពន្ធនេះ មានប្រសិទ្ធភាពជាងវិធានការផ្សេងៗ។ ក្នុងនោះ ការដំឡើងពន្ធ នាំឱ្យប្រាក់ចំណូលពន្ធរដ្ឋកើន កាត់បន្ថយការជក់ និងកាត់បន្ថយអ្នកស្លាប់។

កញ្ញា ស្រីទូច ជានិស្សិតឆ្នាំទី៣ នៃសាលវិទ្យាល័យភ្នំពេញអន្តរជាតិ

និស្សិតឆ្នាំទី៣ រូបនេះ ក៏សំណូមពរដល់យុវជនទាំងអស់ត្រូវងាកចេញពីការសាកល្បងប្រើប្រាស់បារី ឬបារីអេឡិចត្រូនិច ព្រោះផលិតផលថ្នាំជក់ទាំងនេះ ផ្ដល់ផងប៉ះពាល់ដល់សុខភាព និងខួរក្បាលជាខ្លាំង។ លើសពីនេះ កញ្ញា​ក៏​សំណូមពរឱ្យ​មានការដំឡើងពន្ធថ្នាំជក់ឱ្យកាន់តែមានប្រសិទ្ធភាព។

សម្រាប់យុវជន លី ហៀង ជានិស្សិតឆ្នាំទី២ វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា-ចិន លើកឡើងថា ការដំឡើងពន្ធថ្នាំជក់ ពិតជាល្អសម្រាប់បង្ការយុវជន កុំឱ្យប្រើប្រាស់ផលិតផលថ្នាំជក់នៅពេលខាងមុខ ខណៈរដ្ឋក៏ទទួលបានចំណូលពន្ធខ្ពស់ កាត់បន្ថយអ្នកឈឺ និងអ្នកស្លាប់ដោយសារជំងឺដែលបង្កឡើងដោយបារី ដូចជា ជំងឺរលាកសួត ជំងឺមហារីក និងជំងឺមិនឆ្លងជាច្រើនទៀត។

និស្សិតឆ្នាំទី២រូបនេះបន្ថែមថា កម្ពុជាគួរតែដំឡើងពន្ធលើផលិតផលថ្នាំជក់ឱ្យបានខ្ពស់ បើធៀបនឹងប្រទេសជិតខាង ដូចជា ប្រទេសហ្វីលីពីន ប្រទេសថៃ ជាដើម ព្រោះមានតែការដំឡើងពន្ធថ្នាំជក់ទេទើបអាចជួយដល់ប្រជាជនក្រីក្រ។ ក្នុងនោះ ថវិកាពន្ធចូលរដ្ឋ អាចប្រើប្រាស់សម្រាប់ជួយគាំទ្រសេវាថែទាំសុខភាព និងព្យាបាលជំងឺរបស់ប្រជាជន។ លើសពីនេះ រាជរដ្ឋាភិបាល គួរមានវិធានការយ៉ាងណាធ្វើឱ្យប្រជាជន ជាពិសេសយុវជនផ្លាស់ប្ដូរឥរិយាបទនៃការជក់បារី តាមរយៈការអនុវត្តច្បាប់ជាដើម។

យុវជន លី ហៀង ជានិស្សិតឆ្នាំទី២ វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា-ចិន

យុវជន លី ហៀង បញ្ជាក់ថា ការដំឡើងពន្ធបារី ៥០០រៀលក្នុងមួយកញ្ចប់ គឺជារឿងល្អក្នុងការចាប់ផ្ដើមអនុវត្តពន្ធលើផលិតផលថ្នាំជក់នៅកម្ពុជា ដែលនឹងធ្វើឱ្យអ្នកជក់កាត់បន្ថយការជក់នៅពេលតម្លៃបារីថ្លៃ នាំឱ្យកាត់បន្ថយការចំណាយគ្មានជំងឺ ព្រមទាំងកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាលទៅលើវិស័យសុខាភិបាល។

យុវជន លី ហៀង លើកទឹកចិត្តដល់យុវជន សូមកុំជក់បារី ឬបារីអេឡិចត្រូនិចជាដាច់ខាត ព្រោះវាជាផលិតផលមិនល្អសម្រាប់សុខភាព ធ្វើឱ្យការចងចាំធ្លាក់ចុះ និងជំងឺកាចសាហាវ។

កញ្ញា ច្រឹង ក្លង និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យសីហនុនីរាជា បន្ថែមដែរថា វាជារឿងល្អប្រសិនបើកម្ពុជាដំឡើងពន្ធបារីឱ្យបានខ្ពស់ស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក។ កញ្ញា ច្រឹង ក្លង បន្តថា ប្រសិនបើពន្ធថ្នាំជក់ខ្ពស់ នឹងអាចជួយកាត់បន្ថយអ្នកប្រើប្រាស់បារី ហើយអ្នកដែលមានប្រាក់ចំណូលទាបអាចនឹងឈប់ប្រើតែម្ដង។ ម៉្យាងវិញទៀត ជួយដល់សុខភាពសាធារណៈទាំងអ្នកធ្លាប់ជក់ឱ្យកាត់បន្ថយជក់ ឬឈានដល់ឈប់ជក់ និងកាត់បន្ថយផលប៉ះពាល់ដល់អ្នកស្រូបផ្សែងបារីពីគេ។

កញ្ញា ច្រឹង ក្លង ជានិស្សិតបញ្ចប់ការសិក្សានៃពុទ្ធិកសាកលវិទ្យាល័យសីហនុនីរាជា

កញ្ញា ច្រឹង ក្លង លើកទឹកចិត្តដល់ប្រជាជនខ្មែរទូទៅ ជាពិសេស មនុស្សចាស់ សូមកាត់បន្ថយការជក់បារី ឬផ្ដាច់បារី ដើម្បីថែរក្សាសុខភាព។ ចំណែក យុវជន និងក្មេងជំទង់ សូមកុំសាកល្បងជក់បារី ព្រោះវាជាផលិតផលមិនល្អធ្វើឱ្យខូចសុខភាព។

គួរជម្រាបជូនថា បើតាមសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) បានបង្ហាញថា កុមារ និងយុវជន ងាយនឹងទទួលរងផលប៉ះពាល់ដែលបណ្តាលមកពីការឃោសនា ផ្សាយពាណិជ្ជកម្មថ្នាំជក់ ដែលធ្វើឱ្យពួកគេមានអាកប្បកិរិយាទោរទន់ចង់ជក់បារីច្រើនឡើង ហើយគិតថា ការប្រើប្រាស់ថ្នាំជក់ជារឿងធម្មតា មិនមានផលប៉ះពាល់អ្វីទាំងអស់។ ផ្ទុយទៅវិញ ការប្រើប្រាស់ថ្នាំជក់ដែលមានជាតិនីកូទីន បង្កឱ្យមានផលប៉ះពាល់ដល់សុខភាពកុមារដូចជា បញ្ហាផ្លូវដង្ហើម បញ្ហាសួតធ្ងន់ធ្ងរ ធ្វើឱ្យខួរក្បាលរបស់ក្មេងៗដែលកំពុងអភិវឌ្ឍ ងាយនឹងទទួលរងការបំផ្លាញដោយជាតិនីកូទីន ញៀនក្នុងរយៈពេលវែង និងវិវត្តទៅជាញៀនពេញមួយជីវិត។  ហើយអ្នកដែលស្រូបផ្សែងបារីពីគេ ក៏មានផលប៉ះពាល់ដល់សុខភាពដែរ ដូចជា ការឆ្លងមេរោគផ្លូវដង្ហើម និងជំងឺហឺតជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...