ការបង្កើតថ្មីវៃឆ្លាត និងបៃតង ៣ កំពុងធ្វើឱ្យប្រព័ន្ធសុខាភិបាលចិនកាន់តែមាននិរន្តរភាព

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ប្រជាជនចិនជិត ២៨ភាគរយ នឹងមានអាយុលើសពី ៦០ឆ្នាំ នៅឆ្នាំ២០៤០ ដោយសារតែអាយុសង្ឃឹមរស់យូរ និងការថយចុះអត្រាកំណើត។ ផ្អែកតាមទិន្នន័យនេះ មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលតម្រូវការថែទាំសុខភាពនៅតែបន្តកើនឡើង ស្របជាមួយនឹងតម្លៃសេវាក៏កើនឡើងដូចគ្នា ខណៈអ្នកជំនាញថែទាំសុខភាពនៅក្នុងប្រទេសចិនកំពុងខ្វះខាត ជាពិសេសនៅតំបន់ជនបទ ។ ជារឿយៗអ្នកជំងឺត្រូវតម្រង់ជួររង់ចាំយ៉ាងយូរ នៅពេលត្រូវការសេវាថែទាំសុខភាពនៅមន្ទីរពេទ្យ ខណៈការសិក្សាមួយបានបង្ហាញ អត្រាបុគ្គលិកសុខាភិបាលចិន អាចប្រឈមនឹងវិបត្តិអស់ថាមពលក្នុងខ្លួន (Burn Out) រហូតដល់ ៧៧ភាគរយ។

វិស័យថែទាំសុខភាពក្នុងប្រទេសចិន បានទទួលអត្ថប្រយោជន៍ជាច្រើនពីការរីកចម្រើននៃបច្ចេកវិទ្យា និងហេរដ្ឋារចនាសម្ព័ន្ធ​ ដែលប្រសើរឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែជាមួយនឹងចំនួនប្រជាជនវ័យចំណាស់ ដែលលូតលាស់លឿនបំផុតមួយក្នុងពិភពលោក ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសចិនកំពុងប្រឈមនឹងគម្លាតយ៉ាងខ្លាំង រវាងតម្រូវការ និងការផ្គត់ផ្គង់។ រូបភាពនេះកំពុងធ្វើឱ្យមានការលំបាកកាន់តែខ្លាំងឡើង ក្នុងការផ្ដល់ការថែទាំសុខភាព ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យស្របតាមតម្រូវការមនុស្ស។

សម្ពាធលើអ្នកជំនាញថែទាំសុខភាព និងអ្នកជំងឺ តម្រូវឱ្យមានវិធីថ្មី ក្នុងការផ្ដល់ការថែទាំ ដែលអាចបង្កើនប្រសិទ្ធភាព ពង្រឹងលទ្ធភាពថែទាំសុខភាព និងបង្កើតបរិយាកាសការងារកាន់តែប្រសើរសម្រាប់បុគ្គលិកសុខាភិបាល។ ប៉ុន្តែតាមរយៈការប្រើថាមពលបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនផ្សេងទៀត ប្រទេសចិនទំនងជាអាចដោះស្រាយបញ្ហាតម្រូវការ ដែលកំពុងកើនឡើងសម្រាប់វិស័យថែទាំសុខភាព រួមជាមួយនឹងការកាត់បន្ថយកាបូនឌីអុកស៊ីតក្នុងវិស័យនេះផងដែរ។

បច្ចេកវិទ្យា គឺជាមូលដ្ឋាគ្រឹះ នៃផែនការសុខភាពប្រទេសចិនឆ្នាំ២០៣០ ហើយក៏ស្របតាមការប្តេជ្ញាចិនរបស់រដ្ឋាភិបាលចិនក្នុងការដោះស្រាយកម្លាំងផលិតភាពថ្មី ដោយប្រើថាមពលនៃការបង្កើតថ្មី និងអនុវត្តប្រកបដោយនិរន្តរភាព។ មានឧទាហរណ៍ជាក់ស្ដែងចំនួន ៣ ដែលបង្ហាញពីរបៀប ដែលបច្ចេកវិទ្យា និងការបង្កើតថ្មី អាចបង្កើនផលិតភាពក្នុងវិស័យសុខាភិបាលចិន និងបង្កើតបានការថែទាំសុខភាពប្រកបដោយនិរន្តរភាពបន្ថែមទៀត។

. បច្ចេកវិទ្យា AI-enabled CT imaging ជួយសន្សំសំចៃពេលវេលា និងការចំណាយ ៖ ការថតរូបដោយកុំព្យូទ័រ (CT) ត្រូវបានប្រើយ៉ាងទូលំទូលាយ ដើម្បីទទួលបានរូបភាពលម្អិតនៃរាងកាយអ្នកជំងឺ។ វាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីក លក្ខខណ្ឌសរសៃឈាមបេះដូង និងជំងឺផ្សេងៗទៀត។

បរិមាណអ្នកជំងឺច្រើន និងកង្វះគ្រូពេទ្យ ដែលមានបទពិសោធន៍ អាចធ្វើឱ្យកាលវិភាគស្កេន និងបកស្រាយលទ្ធផល មានការពន្យារពេល និងយឺតយ៉ាវ ហើយប៉ះពាល់ដល់ការថែទាំអ្នកជំងឺ និងប្រសិទ្ធភាពនៃការព្យាបាល។ ប៉ុន្តែភាពជឿនលឿននៃបច្ចេវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចធ្វើ​ឱ្យប្រសើរឡើងនូវគុណភាពរូបភាព និងចរន្តការងារ ដែលជួយឱ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ និងតាមដានអ្នកជំងឺកាន់តែមានទំនុកចិត្ត។ លើសពីនេះ បញ្ញាសិប្បនិម្មិត (AI) ក៏អាចសម្រួលការងារ ដែលស្មុគស្មាញមួយចំនួន និងជួយឱ្យគ្រូពេទ្យមានពេលច្រើន ដើម្បីផ្ដោតលើការព្យាបាលអ្នកជំងឺ។

ដោយសារវត្តមានបញ្ញាសិប្បនិម្មិត (AI) ការស្កេន CT អាចផ្ដល់នូវព័ត៌មាន និងទិន្នន័យលម្អិតបន្ថែមទៀត អំពីអ្នកជំងឺ ដែលអាចជំនួសការស្កេនដោយ MR និង PET ដែលមានតម្លៃថ្លៃ។ បច្ចេកវិទ្យានេះ អាចកាត់បន្ថយចំនួនដង នៃការស្កេនលើអ្នកជំងឺមួយចំនួន ហើយអាចសន្សំប្រាក់បានរហូតដល់ ៩០ភាគរយ នៃការចំណាយ។ នេះបើយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិនៃវិទ្យុសាស្ត្រចិន។

២. បច្ចេកវិទ្យា Virtually helium-free MR ជួយពង្រីកការថែទាំទៅកាន់ទីតាំងជាច្រើន ៖ ការថតរូបភាព MR នៅតែជាឧបករណ៍សំខាន់ សម្រាប់ធ្វើរោគវិនិច្ឆ័យជំងឺជាច្រើនប្រភេទ ទោះបីជាបច្ចេកវិទ្យាស្កេន CT មានភាពជឿនលឿនក៏ដោយ។ ប៉ុន្តែការប្រើប្រាស់អេលីយ៉ូមរាវក្នុងម៉ាស៊ីនស្កេន MR ភ្ជាប់មកជាមួយនឹងការព្រួយបារម្ភអំពីបរិស្ថាន ព្រោះអេលីយ៉ូម គឺជាធនធាន ដែលមិនអាចកកើតឡើងវិញ ហើយបរិមាណមានកំណត់សម្រាប់ការផ្គត់ផ្គង់សកល។ ចំណុចនេះ បង្កជាបញ្ហាប្រឈមចំពោះនិរន្តរភាព នៃសេវាកម្ម MR នៅពេលដែលតម្រូវការសេវាកម្មនេះកើនឡើង។

ក្រុមហ៊ុនផលិតបរិក្ខាសុខាភិបាល Philips បានបង្កើតមេដែកបិទជិត ដែលជួយដល់ការផ្លាស់ប្ដូរប្រតិបត្តិការ MR ដែលគ្មានអេលីយ៉ូមប្រកបដោយនិរន្តរភាព។ វាត្រូវការតែ ៧លីត្រនៃអេលីយ៉ូម ស្មើនឹង ០.៥ ភាគរយនៃតម្រូវការសម្រាប់ប្រព័ន្ធ MR ធម្មតា។ ចំណុចនេះ មិនត្រឹមតែកាត់បន្ថយការពឹងផ្អែកលើអេលីយ៉ូមប៉ុណ្ណោះទេ ថែមទាំងអាចសន្សំ អេលីយ៉ូមចំនួន ១.៩ លានលីត្រនៅទូទាំងពិភពលោក ហើយក៏អាចជួយសម្រួលដល់ការដំឡើងឧបករណ៍នេះផងដែរ។ នេះមានន័យថា មន្ទីរពេទ្យអាចពង្រីកសេវាកម្ម MR ដល់អ្នកជំងឺក្នុងតំបន់ ដែលមិនអាចប្រើបច្ចេកវិទ្យានេះកាលពីមុន រួមទាំងការផ្ដល់សេវាកម្ម​តាមរយៈរថយន្តចល័តទៅកាន់តំបន់ដាច់ស្រយាលក្នុងប្រទេសចិន។

៣. ការធ្វើឱ្យអេកូសាស្ត្រឆ្លាតវៃ និងបៃតង (ultrasound smart and green) ផ្ដល់អត្ថប្រយោជន៍ដល់អ្នកជំងឺ និងភពផែនដី ៖ ក្នុងការថែទាំបេះដូង អេកូសាស្ត្រ គឺជាឧបករណ៍ដែលមិនអាចខ្វះបាន ដើម្បីជួយមើល និងវាយតម្លៃមុខងារបេះដូងអ្នកជំងឺ។ ជាពិសេស នេះគឺជាឧបករណ៍រូបភាពដំបូងគេ ដែលត្រូវបានប្រើ ដើម្បីធ្វើរោគវិនិច្ឆ័យ។ ប៉ុន្តែដើម្បីទទួលបានលទ្ធផលអាចចំណាយពេលច្រើន។

ការបង្កើតថ្មី ដែលមានបញ្ញាសិប្បនិម្មិត (AI) អាចជួយគ្រូពេទ្យកាត់បន្ថយពេលវេលាសិក្សា និងបកស្រាយស្ថានភាពអ្នកជំងឺ ព្រមទាំងអាចកាត់បន្ថយភាពប្រែប្រួលនៃលទ្ធផលផងដែរ។ លើសពីនេះ តាមរយៈការបញ្ចូលយុទ្ធសាស្ត្រសេដ្ឋកិច្ចរាងជារង្វង់ (circular economy strategies) ទៅក្នុងការឌីហ្សាញ និងវដ្តនៃប្រព័ន្ធអេកូសាស្ត្រ គេអាចបង្កើតផលិតផលប្រកបដោយនិរន្តរភាព និងថាមពលកាន់តែច្រើន ដើម្បីកាត់បន្ថយកាកសំណល់។

វិធីសាស្ត្រនេះ ផ្ដល់ឱ្យអ្នកជំនាញផ្នែកថែទាំសុខភាពនូវភាពជឿនលឿននៃបច្ចេកវិទ្យាចុងក្រោយបង្អស់ ក្នុងពេលដំណាលគ្នា នៃការកាត់បន្ថយផលប៉ះពាល់ នៃបរិស្ថាន។

ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួន នៃការបង្កើតថ្មី និងបច្ចេកវិទ្យាបៃតង រួមគ្នាក្នុងការពង្រឹងវិស័យថែទាំសុខភាព ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់អ្នកជំនាញ អ្នកជំងឺ និងភពផែនដី។ ចំណុចនេះអាចបង្កើតជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធថែទាំសុខភាព ដែលផ្តោតលើគុណភាព ផលិតភាព និងនិរន្តរភាព។ ជាពិសេស ប្រទេសជាច្រើនទៀត ក៏អាចរៀនយុទ្ធសាស្ត្រនេះពីប្រទេសចិនផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦