តើយុវជន​កម្ពុជាត្រូវ​ត្រៀមអ្វីខ្លះ ដើម្បីអាច​​រួមរស់ជាមួយ​យុវជនផ្សេង​ទៀតក្នុង​តំបន់​អាស៊ាន?

ភ្នំពេញ – ប្រទេស​កម្ពុជា​បាន​ចូលជា​សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ​១៩៩៩ ។ សមាគម​មួយ​នេះ មាន​បាវចនា «ចក្ខុវិស័យ​មួយ អត្តសញ្ញាណ​មួយ សហគមន៍​មួយ»។ ដូច្នេះ តើយុវជន​កម្ពុជា ត្រូវ​ត្រៀម​ខ្លួនយ៉ាង​ដូចម្តេចដើម្បី​រួមរស់ និង​ធ្វើការងារជា​មួយ​យុវជនដទៃ​ទៀត មកពីបណ្តា​ប្រទេស នៃ​សមាជិកអាស៊ានបាន?

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋាន​យុវជន ក្រសួងអប់រំ យុវជន និ​ងកីឡា មានប្រសាសន៍ថា យុវជនកម្ពុជាចាំបាច់​ត្រូវមាន​បំណិន៣យ៉ាងតិច ដើម្បី​អាច​រួមរស់ និង​ធ្វើការងារ​ជាមួយ​ប្រជាជាតិអាស៊ីអាគ្នេយ៍ផ្សេង​ទៀត នោះគឺ​បំណិនវិជ្ជាសម្បទារ បំណិនសម្បទារ និងចរិយាសម្បទារ។

បើតាម​ប្រសាសន៍​របស់​លោកជំទាវ ស្រូយ សុជាតិ ឥឡូវ​នេះ បន្ទាប់​ពីមានកំណែទម្រង់វិស័យ​អប់រំ យុវជន​របស់យើង​មាន​ការកែប្រែច្រើន ដោយ​ពួក​គាត់យល់ដឹងអំពីតម្លៃនៃការ​សិក្សា ការ​អប់រំរបស់ពួកគេ ដែល​គេហៅថា វិជ្ជាសម្បទារ ។ ហើយ​ជាមួយ​គ្នា​នេះ យុវជន​ក៏​ត្រូវ​​​​មាន​បំណិន​សម្បទារ ដូចជាបំណិននៅ​ក្នុង​ការ​និយាយ បំណិន​ទំនាក់ទំនង និង​បំណិនដោះស្រាយ​បញ្ហាផងដែរ។

លោកជំទាវ ស្រូយ សុជាតិ

“…អ្វីដែល​គាត់រៀន​មិន​មែន​គាត់រៀន​អាចរស់នៅ​ដោយ​ខ្លួន​ឯង​ទេ គាត់ត្រូវ​រៀន​រស់ជាមួយ​អ្នកដទៃ គាត់រៀន​បន្ស៊ាំខ្លួន… ចុះ​បើគាត់រស់​នៅ​ក្នុង​កម្រិតអាស៊ាន គាត់ត្រូវ​រស់នៅ​បន្ស៊ាំ ក្នុងកម្រិតអាស៊ាន ឧទាហរណ៍ថា វប្បធម៌របស់យើងល្អ ប៉ុន្តែ​វប្បធម៌របស់គេ​ក៏​មិន​អន់ដែរ អញ្ចឹង​យើង​ត្រូវ​យល់ពីគ្នា​ទៅវិញ​ទៅមក…”

សម្រាប់​បំណិនទី៣ ដែល​យុវជន​កម្ពុជាត្រូវ​មានដែរនោះ គឺ​ចរិយាសម្បទា ដោយ​លោកជំទាវ​បាន​លើក​ឡើងថា វាមាន​សារៈសំខាន់សម្រាប់យុវជន​ម្នាក់ៗដើម្បីអាចធ្វើ​ការងារជាមួយ​គេបាន ពោល​គឺយុវជន​​ត្រូវ​មានសីលធម៌ល្អ ឱ្យ​តម្លៃអ្នកដទៃ គោរព​ម៉ោងពេលជាដើម។

ដូច្នេះ សម្រាប់​សម្បទារទាំង៣ លោកជំទាវគិតថា ចាំបាច់​ត្រូវ​បញ្រ្ជាបទៅកាន់យុវជន​ ហើយ​​​កន្លងមក​អគ្គនាយកដ្ឋាន​យុវជន ក៏​បានរៀបចំ​កម្មវិធីជាច្រើន ក្នុង​បំណង​តែមួយ​គត់ គឺ​បំពាក់បំប៉នទៅ​ដល់យុវជន ដើម្បីយុវជន​ត្រៀម​ខ្លួន​រួចជា​ស្រេច​ក្នុង​ការ​បន្ត​វេន​នៅ​ក្នុង​ពេល​ដ៏​ឆាប់ខាងមុខនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ