យុទ្ធនាការ «៥៦០០រៀល» ជួយកុមារនៅជំរំភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ

អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា បានប្រកាសបើក «យុទ្ធនាការបរិច្ចាគ ៥៦០០រៀល» ដើម្បីគាំទ្រសម្ភារៈសិក្សា និងសម្ភារៈអនាម័យសម្រាប់កុមារដែលកំពុងរស់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។

យុទ្ធនាការនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលអង្គការប្រារព្ធខួប ៥៦ ឆ្នាំ នៃការបំពេញការងារនៅកម្ពុជា ដោយអំពាវនាវឱ្យសាធារណជនចូលរួមបរិច្ចាគ ដើម្បីជួយកុមារងាយរងគ្រោះទទួលបានសម្ភារៈចាំបាច់ និងបន្តការសិក្សារបស់ពួកគេ។

អង្គការបានលើកឡើងថា ការបរិច្ចាគត្រឹម ៥៦០០ រៀល អាចរួមចំណែកបង្កើតផលជះវិជ្ជមានសម្រាប់កុមារ តាមរយៈការផ្តល់អារម្មណ៍សុវត្ថិភាព ការយកចិត្តទុកដាក់ និងការគាំទ្រផ្នែកអប់រំ និងអនាម័យ។
អង្គការទស្សនៈពិភពលោកអន្តរជាតិ បានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាតាំងពីឆ្នាំ១៩៧០ ដោយធ្វើការជាមួយរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ដើម្បីលើកកម្ពស់សុខុមាលភាពកុមារ និងពង្រឹងជីវភាពគ្រួសារ។

ក្នុងរយៈពេល ៥៦ ឆ្នាំកន្លងមក អង្គការបានអនុវត្តកម្មវិធីជាច្រើនពាក់ព័ន្ធនឹងការអប់រំ ទឹកស្អាត សុខាភិបាល និងការការពារកុមារ ដើម្បីបង្កើតបរិយាកាសមានសុវត្ថិភាព និងភាពវិជ្ជមានសម្រាប់កុមារនៅកម្ពុជា។

អង្គការបានបញ្ជាក់ថា ខ្លួននឹងបន្តនាំមកនូវក្តីសង្ឃឹម និងការគាំទ្រដល់កុមារ និងសហគមន៍ងាយរងគ្រោះ ដើម្បីរួមចំណែកកសាងអនាគតប្រសើរសម្រាប់កុមារកម្ពុជា។

សូមជម្រាបថា បើយោងតាមរបាយការណ៍របស់អង្គការទស្សនៈពិភពលោកបានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ ផលពីកម្មវិធីរបស់អង្គការ បានជួយដល់ប្រជាជនប្រមាណ ៥,៤ លាននាក់ ក្នុងនោះមានកុមារជាង ៣,១ លាននាក់នៅកម្ពុជា។ ការឆ្លើយតបផ្នែកមនុស្សធម៌នៅតែជាអាទិភាពសំខាន់ ដោយផ្តោតលើជំនួយទឹកស្អាត អនាម័យ អាហារ ការអប់រំ សុខភាព អាហារូបត្ថម្ភ ការការពារ និងការគាំទ្រផ្នែកចិត្តសាស្ត្រសង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។