គម្រោង​បង្កើត​វិទ្យាស្ថាន​គរុកោសល្យ​នៅ​កំពង់ចាម​ ​នឹង​ជួយ​លើកកម្ពស់​គុណវុឌ្ឍិ​គ្រូបង្រៀន​ឱ្យ​កាន់តែ​ប្រសើរ​

​ក្រសួង​អប់រំ ​គ្រោង​នឹង​បង្កើត​វិទ្យាស្ថាន​គរុកោសល្យ​កំពង់ចាម ​ដោយ​បញ្ចូល​គ្នា​រវាង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ ​និង​សាលា​គរុកោសល្យ​ ​និង​វិក្រិតការ​ខេត្ត​កំពង់ចាម​។ ​គម្រោង​នេះ​ ត្រូវ​រំពឹង​ថា​ ​នឹង​ជួយ​លើកកម្ពស់​គុណ​វុឌ្ឍិគ្រូបង្រៀន​នៅក្នុង​តំបន់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។

​លោកជំទាវ​ ​ឃួន​ វិច្ឆិកា ​អ្នកនាំពាក្យ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​មានប្រសាសន៍​ថា​ ​គម្រោង​នេះ​ ​គឺ​ស្រប​ទៅតាម​កំណែទម្រង់​របស់​ក្រសួង​អប់រំ ​ដោយ​ក្រសួង​បាន​ធ្វើ​ការ​រួមបញ្ចូល​គ្រឹះស្ថាន​ពីរ​បញ្ចូល​គ្នា​ប្រែក្លាយទៅជា​វិទ្យាស្ថាន​គរុកោសល្យ​កំពង់ចាម​ ក្នុង​គោលដៅ​ដើម្បី​អាច​ធានា​បាន​នូវ​ការ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​បឋមសិក្សា​ ​និង​កម្រិត​អនុវិទ្យាល័យ​ស្រប​ទៅតាម​ក្របខ័ណ្ឌ​កម្មវិធី​សិក្សា​ថ្មី​ ​១២​+​៤​ ​ឬ​បរិញ្ញាបត្រ+​១​។

​លោកជំទាវ​ បន្ត​ថា​ ​ក្រៅពី​ការ​លើកកម្ពស់​គុណ​វុឌ្ឍិគ្រូបង្រៀន​ដែល​ត្រៀមខ្លួន​ក្លាយទៅជា​គ្រូបង្រៀន​ហើយ​នោះ​ វិទ្យាស្ថាន​គរុកោសល្យ ​ក៏​ត្រូវតែ​មាន​តួនាទី​មួយ​ទៀត​ ​គឺ​ការ​លើកកម្ពស់​សមត្ថភាព​គ្រូបង្រៀន​ដែល​កំពុងតែ​បំពេញ​ការងារ​ ការ​ត្រៀមលក្ខណៈ​ដំឡើង​គុណ​វុឌ្ឍិគ្រូ ​១២​+​២​ ​ឱ្យ​មាន​បរិញ្ញាបត្រ​នៅក្នុង​ពេល​អនាគត ​ក៏​ដូចជា​ការ​បំពេញ​តួនាទី​នៅក្នុង​ការ​ផ្តល់​វគ្គ​អភិវឌ្ឍន៍​វិជ្ជាជីវៈ​ជាប្រចាំ​។​

​ជាក់ស្តែង​ ​នៅក្នុង​គោលនយោបាយ​របស់​ក្រសួង​ ​បាន​តម្រូវ​ឱ្យ​គ្រូបង្រៀន​ម្នាក់​ត្រូវ​រៀន​ឱ្យ​បាន​ ​១០០​ម៉ោង​បន្ថែម​ទៀត​ ​ដើម្បី​មាន​វិធីសាស្ត្រ​បង្រៀន​ ​ក៏​ដូចជា​ដឹង​អំពី​បច្ចុប្បន្នភាព​សំខាន់​ៗ​ក្នុង​ការ​កែលំអ​ការ​រៀន​ ​និង​បង្រៀន​នៅ​តាម​សាលារៀន​ ​ពោល​គឺ​ជួយ​ឱ្យ​គុណភាព​អប់រំ​នៅ​តាម​សាលារៀន​មាន​ភាព​ប្រសើរ​ឡើង​ ស្រប​តាម​ការ​កំណត់​របស់​ក្រសួង​អប់រំ ​ដែល​បាន​កំណត់​ថា​ ​គ្រូបង្រៀន​ទាំងអស់​ចាប់ពី​កម្រិត​បឋមសិក្សា​ទៅ​ ត្រូវ​មាន​គុណ​វុឌ្ឍិយ៉ាង​ហោចណាស់​ចាប់ពី​កម្រិត​បរិញ្ញាបត្រ​ឡើង​ទៅ​។​

​លោកជំទាវ​ ​ឃួន​ វិច្ឆិកា​ ​មានប្រសាសន៍​ថា​ «​ពីមុន​សាលា​គរុកោសល្យ​ ​និង​វិក្រិត​ការ​ខេត្ត​កំពង់ចាម ​គឺ​ទទួលបន្ទុក​នៅក្នុង​ការ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​បឋមសិក្សា​ ​១២​+​២​ ​រីឯ​មជ្ឈមណ្ឌល​ភូមិភាគ​ ​មាន​តួនាទី​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​វិទ្យាល័យ​ ​១២​+​២​ ​ដូចគ្នា​ ​ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០២៦​ ​នេះ​តទៅ​ ក្រសួង​អប់រំ​នឹង​មិន​អនុវត្ត​កម្មវិធី​ ​១២​+​២​ ​ទៀត​នោះ​ទេ ​លើកលែងតែ​មត្តេយ្យ​សាលា​ដែល​នៅ​អនុវត្ត​កម្មវិធី​១២​+​២​ ​នេះ​»​។​

​លោកជំទាវ​អ្នកនាំពាក្យ​អះអាង​ថា​ ​គម្រោង​បង្កើត​វិទ្យាស្ថាន​គរុកោសល្យ​កំពង់ចាម ​គឺជា​គម្រោង​ទី​៣​ ​ហើយ​ ​ដោយ​កន្លងមក​ ​JICA​ ​ក៏​បាន​គាំទ្រ​នៅក្នុង​ការ​ប្រែក្លាយ​មជ្ឈមណ្ឌល​ និង​គរុកោសល្យ​នៅ​ខេត្ត​បាត់ដំបង​ឱ្យ​ក្លាយទៅជា​វិទ្យាស្ថាន​គរុកោសល្យ​បាត់ដំបង​ ​ក៏​ដូចជា​នៅ​ទីក្រុង​ភ្នំពេញ​ ​ដូច្នេះ​ ​គិត​មកទល់​ពេលនេះ​ ​មាន​ចំនួន​ ​៣​ វិទ្យាស្ថាន​រួចហើយ​ដែល​ក្រសួង​បាន​ប្រែក្លាយ ​គឺ​ ​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្ត​បាត់ដំបង​ ​និង​ខេត្ត​កំពង់ចាម​។

​សូម​ជម្រាប​ថា​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ រដ្ឋាភិបាល​ជប៉ុន​ តាមរយៈ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ ​បាន​សម្រេច​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ ​១.១៨៩.០០០.០០០​ យ៉េន ​ឬ​ស្មើ​ប្រមាណ​ ​៨​ ​លាន​ដុល្លារ​អាម៉េរិក​ ​ដល់​កម្ពុជា​ ​លើ​គម្រោង​បង្កើត​វិទ្យាស្ថាន​គរុកោសល្យ ​នៅ​ខេត្ត​កំពង់ចាម​។ ​បើ​តាម​ក្រសួង​ការ​បរទេស​កម្ពុជា​ ​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​នេះ​ ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ភាព​ជាដៃគូ​យ៉ាង​រឹងមាំ​ និង​ការ​ប្តេជ្ញាចិត្ត​របស់​ជប៉ុន​ ក្នុង​ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ និង​វិស័យ​អប់រំ​នៅ​កម្ពុជា​៕

អត្ថបទ ៖ ឌិន ថារី




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2026

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។