ក្រសួងអប់រំ ដាក់ឱ្យអនុវត្តសាកល្បងជំនាញគណនេយ្យនៅវិទ្យាល័យចំនួន ៦ ក្នុងរាជធានី-ខេត្តចំនួន ៥ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចដាក់ឱ្យអនុវត្តសាកល្បងនូវ «ជំនាញគណនេយ្យ» ផ្អែកលើតម្រូវការសិក្សា នៅតាមវិទ្យាល័យចំនួន ៦ ស្ថិតក្នុងរាជធានី-ខេត្តចំនួន ៥ ក្នុង​ឆ្នាំសិក្សា ២០២៦-២០២៧ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

បើតាម​ប្រសាសន៍របស់លោកជំទាំវ ឃួន វិច្ឆិកា នៅក្នុងដំណាក់កាលសាកល្បងនេះ ក្រសួងបានជ្រើសរើសគ្រឹះស្ថានសិក្សាចំនួន ៦ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ២ វិទ្យាល័យ, ខេត្តកណ្តាល ចំនួន ២ វិទ្យាល័យ, ខេត្តកំពង់ចាម ចំនួន ១ វិទ្យាល័យ និងខេត្តបន្ទាយមានជ័យ ចំនួន ១ វិទ្យាល័យ។ ក្នុងការអនុវត្តជំនាញគណនេយ្យនេះ ក្រសួងបានសហការជា​មួយ​​សាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា ក្នុងការ​បង្រៀនអនឡាញ និង​ដឹកនាំអនុវត្តនៅថ្នាក់រៀនដោយគ្រូជំនួយ។

ការដាក់បញ្ចូលជំនាញគណនេយ្យសម្រាប់សិស្សវិទ្យាល័យនេះ គឺស្ថិតនៅក្រោមក្របខ័ណ្ឌនៃ «គន្លងអប់រំថ្មី» នៅកម្រិតមធ្យមសិក្សាទុតិយភូមិ (ចាប់ពីថ្នាក់ទី១០ ដល់ទី១២) ដែលជាកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើតាម​លោកជំទាវ ឃួន វិច្ឆិកា ជំនាញគណនេយ្យនេះ មានសិស្សចាប់អារម្មណ៍ច្រើន។

នៅ​ក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បាន​​សាកល្បងអនុវត្ត​គន្លង​អប់រំថ្មី ដែល​មានគន្លងវិទ្យាសាស្ត្រ គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងវិជ្ជាជីវៈ នៅ​តាមគ្រឹះស្ថានសិក្សាចំនួន ៤៩រួចមកហើយ ដើម្បីបើកច្រកដល់អ្នកសិក្សាឱ្យមានជម្រើសកាន់តែច្រើន ក្នុងការសម្រេចចិត្តរៀបចំផែនការសិក្សា ជ្រើសរើសផ្លូវសិក្សា និងផែនការអាជីព សមស្របតាមលក្ខណៈសម្បត្តិផ្ទាល់ខ្លួន ឧបនិស្ស័យ សមត្ថភាពពីកំណើត និងចំណូលចិត្តរបស់បុគ្គលម្នាក់ៗ ក្នុងន័យអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។