ខេត្តសៀមរាប ជាខេត្តដំបូងដែលមានផែនការសកម្មភាព ក្នុងការ​អនុវត្ត​គោល​នយោបាយ​ជាតិស្តីពីមុខរបរ និង​ការងារ

សៀមរាប – ខេត្តសៀមរាប គឺជា​ខេត្ត​ដំបូងដែល​មានផែនការ​សកម្មភាព សម្រាប់អនុវត្ត​គោល​នយោបាយ​ជាតិ ស្តីពីមុខរបរ និង​ការងារ​ឆ្នាំ​២០១៥-២០២៥ ហើយ​ក៏​ត្រូវ​ចាត់ទុកជា​ខេត្ត​គំរូមួយ សម្រាប់​បណ្តា​ខេត្ត​រាជធានីទាំង​២៤​ផ្សេង​ទៀត​យក​គំរូតាម។ នេះ​ជា​ការ​លើក​ឡើង​របស់ ឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការ ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ឱកាស​ចូលរួម​កិច្ច​ប្រជុំ និងអនុម័ត​ផែនការ​សកម្មភាពឆ្នាំ​២០២២-២០២៣ នៃគណៈកម្មខេត្តសៀមរាប កាលពី​ពេលថ្មីៗនេះ។

ឯកឧត្តម សោម ចំណាន បានលើក​ឡើងថា ការ​អនុវត្ត​គោល​នយោបាយស្តីពីមុខរបរ និង​ការងារ នឹង​រួម​ចំណែក​លើក​​តម្កើង​ជីវភាព ភាពថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ និង​សុខដុម​រមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ជូនប្រជាពលរដ្ឋប្រកបដោយសមធម៌​ សំដៅធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥។

ជាមួយ​គ្នា គោល​នយោបាយនេះ ក៏​លើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ភាពសុខដុមក្នុងសង្គមដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមអនុរដ្ឋលេខាធិការ គូសបញ្ជាក់ថា បើសិនជាផែនការសកម្មភាពនេះអនុវត្តបានជាអតិបរិមា វាជាការចូលរួមចំណែកសម្រាប់ភាពសុខដុមក្នុងខេត្តសៀមរាប ដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងការពង្រឹងអភិបាលកិច្ចទីផ្សារការងារ។ 

គួរ​បញ្ជាក់ថា គោល​នយោបាយ​ជាតិស្តីពី​មុខរបរ និង​ការងារ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់ចេញ​កាលពី​ឆ្នាំ​២០១៥ សំដៅ​បង្កើន​ឱកាស​ការងារ​សមរម្យ​ជូន​ដល់​ប្រជាពលរដ្ឋកម្ពុជា និង​លើក​កម្ពស់​ផលិតភាព​ការងារ ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ និង​ធនធាន​មនុស្ស ព្រមទាំង​ពង្រឹង​អភិបាល​កិច្ច​ទីផ្សារការងារ ដើម្បីឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម និង​ការ​ផ្លាស់ប្តូរ នៃនិម្មាបនកម្មសេដ្ឋកិច្ចទាំង​នៅក្នុងប្រទេស តំបន់ និង​សកលោក។ គោលនយោបាយនេះ ក៏​សំដៅ​ជម្នះ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ចម្បងៗ​ដែលទីផ្សារ​ការងារ​កម្ពុជា​កំពុង​ជួប​ប្រទះ ដូចជា កម្លាំង​ពលកម្មភាគច្រើន​នៅ​ខ្វះបទពិសោធន៍ និង​ជំនាញ, យុវជនដែលបោះបង់ចោល​ការ​សិក្សា​នៅ​កម្រិតមូលដ្ឋាន​មិន​ទាន់មានជំនាញ​សមស្រប, កង្វះ​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​តាម​រដូវ ក៏​ដូចជា​ទំនាក់ទំនង​វិជ្ជាជីវៈ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...