កណ្ដាល – ថ្លែងក្នុងសិក្ខាសាលាស្ដីពីវិធានការមានប្រសិទ្ធភាពកាត់បន្ថយហានីភ័យបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ នាព្រឹកថ្ងៃព្រហស្បតិ៍ (២៥ សីហា) លោកជំទាវ សាន្ត អរុណ រដ្ឋលេខាធិកាក្រសួងកិច្ចការនារី មានប្រសាសន៍ថា ការប្រើប្រាស់ថ្នាំជក់បង្កឱ្យមានបញ្ហាសេដ្ឋកិច្ច និងសុខភាពធ្ងន់ធ្ងរ ដែលជាបន្ទុកសម្រាប់រាជរដ្ឋាភិបាលដោះស្រាយ។
លោកជំទាវ សាន្ត អរុណ រដ្ឋលេខាធិកាក្រសួងកិច្ចការនារី បញ្ជាក់បន្ថែមថា ការប្រើប្រាស់ថ្នាំជក់ បណ្ដាលឱ្យពលរដ្ឋប្រមាណ ១៥ ០០០ ស្លាប់ដោយសារតែជំងឺដែលបង្កពីការប្រើប្រាស់ថ្នាំជក់រួមមាន ជំងឺដាច់សរសៃខួរក្បាល សរសៃឈាមបេះដូង ផ្លូវដង្ហើមរ៉ាំរ៉ៃ មហារីក និងទឹកនោមផ្អែម បើតាមការសិក្សារបស់អង្គការសុខភាពពិភពលោកឆ្នាំ២០១៩។ លើសពីនេះ កម្ពុជាខាតបង់ថវិកាប្រមាណ ៦៦៣លានដុលារអាមេរិកក្នុងមួយឆ្នាំៗ។

លោកជំទាវ សាន្ត អរុណ បន្តថា ខណៈដែលរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ឧស្សាហកម្មថ្នាំជក់ ក៏បានខិតខំប្រឹងប្រែងមិនឈប់ឈរ ដើម្បីស្វែងរកអ្នកជក់ថ្មីៗ យុវជនវ័យក្មេងដទៃទៀត ដូចអង្គការសុខភាពពិភពលោកបានបញ្ជាក់កន្លងមកថា ផលិតផលថ្នាំជក់សម្លាប់ប្រមាណពាក់កណ្ដាល នៃអ្នកប្រើប្រាស់ទាំងអស់ ប្រាកដណាស់ក្រុមហ៊ុនថ្នាំជក់ត្រូវការអ្នកជក់ថ្មីៗទៀតដើម្បីរក្សាផលចំណេញ។
លោកជំទាវ សាន្ត អរុណ
“យុវជនក្មេងៗជំនាន់ក្រោយត្រូវតែយល់ដឹង និងកុំទទួលយកថ្នាំជក់មកប្រើប្រាស់ កាលណាយើងជក់ច្រើនអាចធ្វើឱ្យញៀន ហើយយើងត្រូវរួមគ្នាធ្វើយ៉ាងណាការពារយុវជនធ្លាក់ទៅក្នុងអន្ទាក់ប្រើប្រាស់ថ្នាំជក់ ។ ដូច្នេះ យុវជនកុំចំណាយថវិកាដែលមិនត្រូវចំណាយ ទិញផលិតផលបារីដែលជាផលិតផលដែលមិនចាំបាច់ គឺកាត់បន្ថយយុវជនក្នុងការប្រើប្រាស់ផលិតផលបារី”

រដ្ឋលេខាធិកាក្រសួងកិច្ចការនារីបញ្ជាក់បន្ថែមថា កម្ពុជាជាសមាជិកនៃអនុសញ្ញាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ហេតុនេះការតម្លើងពន្ធថ្នាំជក់ក៏ជាកាតព្វកិច្ចមួយរបស់កម្ពុជាក្នុងនាមជារដ្ឋភាគីផងដែរ។ ទន្ទឹមគ្នានេះ បច្ចុប្បន្នប្រទេសកម្ពុជាមានអត្រាពន្ធថ្នាំជក់ទាប គឺត្រឹមតែ ២៥% ទៅ ៣១% ធៀបតម្លៃលក់រាយ ខណៈដែលប្រទេសថៃ ប្រុយណេ សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេសី ហ្វីលីពី ភូមា សុទ្ធតែមានអត្រាខ្ពស់ជាង ៥០%ធៀបតម្លៃលក់រាយ។
គួរជម្រាបជូនថា តាមបទពិសោធន៍របស់ប្រទេសក្នុងតំបន់អាស៊ាន ដូចជា ថៃ ហ្វីលីពីន សិង្ហបុរី បានបង្ហាញថា ការដាក់ចេញនូវវិធានការដំឡើងពន្ធថ្នាំជក់ ធ្វើឱ្យរដ្ឋាភិបាលទទួលបានចំនូលពន្ធកើនឡើង ព្រមទាំងជួយបង្ការប្រជាពលរដ្ឋពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ទៀតផង៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2023
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញឥតគិតថ្លៃចំនួន ១២៦០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2024
ជាឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ គ្រួសារដែលមានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/08/2025
តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម ៥៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅលើជំនាញបច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្មសរុបចំនួន ៥៨០កន្លែង ដោយក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០ដុល្លារក្នុងមួយខែថែមទៀត។

ឱកាសសម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2026
សម្រាប់សិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍ TVET រយៈពេល២ឆ្នាំ ចំនួន៦០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2026
សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ នឹងជ្រើសរើសនិស្សិតឱ្យទទួលអាហារូបករណ៍ ១០០% សរុបចំនួន ៦០កន្លែង

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2025
កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេសអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅសាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលបញ្ចប់ថ្នាក់ទី១២ ហើយកំពុងស្វែងរកអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជនអាហារូបករណ៍ (ស២) បានប្រកាសពីការផ្តល់...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































