គរុនិស្សិត គាំទ្រឱ្យរាជរដ្ឋាភិបាលបិទការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលភ្ជាប់រង្វាន់

កាលពីសប្តាហ៍​កន្លងទៅនេះ សិស្សនិស្សិត និងគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំ បាន​នាំគ្នា​បង្ហោះសារព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក និងតិកតុក ដោយភ្ជាប់ខ្លឹមសារ “សូមឈប់ផ្សាយគ្រឿងស្រវឹងដោយដាក់រង្វាន់ទាក់ទាញ” ក្នុងគោលបំណងស្នើសុំឱ្យរាជរដ្ឋាភិបាលបិទការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលភ្ជាប់ជាមួយរង្វាន់គ្រប់ទម្រង់។

ហេតុដែលនាំឱ្យសិស្សនិស្សិត និងគរុសិស្សផ្ដូចផ្ដើមបង្ហោះសារនេះឡើង ដោយសារពួកគេសង្កេតឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនាពេលបច្ចុប្បន្នមានភាពអូសទាញ ពង្វក់ស្មារតី និងជំរុញ កុមារ និងយុវជនឱ្យចង់ប្រើប្រាស់គ្រឿងស្រវឹងទាំងនៅវ័យក្មេង និងប្រើប្រាស់កាន់តែច្រើន ដោយភ្ជាប់រង្វាន់ដូចជា ទទួលបានប្រាក់ខែដោយមិនចាំបាច់ធ្វើការ រង្វាន់ឡាន ម៉ូតូ លុយសុទ្ធ មាសសុទ្ធ និងជួលតារាល្បីៗដែលមានអ្នកគាំទ្ររាប់ពាន់នាក់ មកផ្សាយគ្រឿងស្រវឹង។

កញ្ញា ធម្ម សុភ័ក្រ ជាគរុនិស្សិតគីមីវិទ្យាបរិញ្ញាបត្រ +២ ជំនាន់ទី២ នៃវិទ្យាស្ថានជាតិអប់រំ

កញ្ញា ធម្ម សុភ័ក្រ ជាគរុនិស្សិតគីមីវិទ្យាបរិញ្ញាបត្រ+២ ជំនាន់ទី២ នៃវិទ្យាស្ថានជាតិអប់រំ បានប្រាប់ឱ្យដឹងថា ក្នុងនាមជាគរុនិស្សិត និងជាពលរដ្ឋមួយរូប កញ្ញាគាំទ្រឱ្យមានការបិទការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងភ្ជាប់រង្វាន់ ឬប្រាក់លើកទឹកចិត្តនៅក្នុងការប្រើប្រាស់គ្រឿងស្រវឹង។ កញ្ញា បន្តថា នេះជាវិធានការសំខាន់មួយដែលធ្វើឱ្យយុវជនកាត់បន្ថយការផឹកគ្រឿងស្រវឹង ដោយសារពេលផឹកគ្រឿងស្រវឹងនាំឱ្យអស់លុយ ហើយមិនបានរង្វាន់មកវិញ ទើបមិនសូវចង់ផឹកបន្ត។

កញ្ញា ធម្ម សុភ័ក្រ បន្ថែមថា កន្លងមកកញ្ញាសង្កេតឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាកត្តាជំរុញឱ្យមានអ្នកប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើន ជាពិសេសការផ្សព្វផ្សាយគ្រឿងស្រវឹងតាមប្រព័ន្ធផ្សព្វផ្សាយ ផ្ទាំងប៉ាណូតាមដងផ្លូវ ដោយរំលេចនូវសារខ្លីៗអំពីរស់ជាតិនៃគ្រឿងស្រវឹង ផ្ដល់ប្រាក់រង្វាន់ច្រើន តារាល្បីៗបង្ហាញគ្រឿងស្រវឹង ដែលធ្វើឱ្យយុវជនវ័យក្មេងៗចង់ប្រើប្រាស់តាមដែរ។

គរុនិស្សិតគីមីវិទ្យា រូបនេះ បន្ថែមថា គ្រឿងស្រវឹង ផ្ដល់ផលប៉ះពាល់ខ្លាំង ជាពិសេសអ្នកប្រើប្រាស់ផ្ទាល់ ដែលធ្វើឱ្យប៉ះពាល់សុខភាព ប៉ះពាល់ខួរក្បាល ខូចសណ្ដាប់ធ្នាប់សង្គម និងចំណាយថវិកាច្រើនទៅលើគ្រឿងស្រវឹង។ កញ្ញាក៏សំណូមពរដល់ប្អូនៗសិស្សានុស្សទាំងអស់គ្នា ត្រូវស្រឡាញ់ខ្លួនឯង ស្រឡាញ់សុខភាព ស្រឡាញ់សង្គមជាតិ និងជៀសឱ្យឆ្ងាយពីគ្រឿងស្រវឹង។

លោក ឈឺន ពៅ ជាគរុនិស្សិតសេដ្ឋកិច្ចវិទ្យា នៃវិទ្យាស្ថានជាតិអប់រំ

ជាមួយគ្នានេះ លោក ឈឺន ពៅ ជាគរុនិស្សិតសេដ្ឋកិច្ចវិទ្យា នៃវិទ្យាស្ថានជាតិអប់រំ មានប្រសាសន៍ថា កត្តាដែលជំរុញឱ្យប្រជាជន ជាពិសេសយុវជននៅតែបន្តប្រើប្រាស់គ្រឿងស្រវឹង គឺការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលភ្ជាប់រង្វាន់ ធ្វើឱ្យមនុស្សមួយចំនួនផឹកគ្រឿងស្រវឹងដើម្បីតាមយករង្វាន់ទាំងនោះ។ លោក ឈឺន ពៅ បន្តថា ប្រសិនបើយុវជននៅតែបន្តផឹកគ្រឿងស្រវឹងច្រើន នឹងបង្កបញ្ហាដល់សង្គមជាតិ ព្រោះគ្រឿងស្រវឹងផ្ដល់ផលប៉ះពាល់ខ្លាំងចំពោះសុខភាព ចំណាយថវិកាព្យាបាល បង្កជម្លោះ គ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យបាត់បង់ធនធានមនុស្សជាច្រើន។

“ខ្ញុំគាំទ្រឱ្យមានការលំបំបាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង ព្រោះការផ្សព្វផ្សាយមានឥទ្ធិពលខ្លាំង បច្ចុប្បន្នក្មេងៗក៏ប្រើទូរស័ព្ទដែរ កាលណាក្មេងឃើញការផ្សព្វផ្សាយគ្រឿងស្រវឹងធ្វើឱ្យពួកគេចង់ដឹង ចង់សាក និងចង់ផឹកតាមរង្វាន់ផ្សេងៗ”

ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងស្រវឹង ដល់បុគ្គលិកអប់រំ និស្សិត គរុនិស្សិត និងគរុសិស្ស នៅវិទ្យាស្ថានជាតិអប់រំ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គ្រឿងស្រវឹងផ្ដល់ផលប៉ះពាល់ខ្លាំងទៅលើអ្នកប្រើប្រាស់ តាមការចុះទៅពិនិត្យនៅតាមមន្ទីរពេទ្យដោយផ្ទាល់សង្កេតឃើញថា កំណើននៃជំងឺលើសឈាម ទឹកនោមផ្អែម មានការកើនឡើងច្រើន។ លោកជំទាវបណ្ឌិតបន្តថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ធ្វើយ៉ាងណាទាក់ចិត្តមនុស្សឱ្យប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើន។ ហើយអ្នកផឹកគ្រឿងស្រវឹងភាគច្រើនផឹកទៅតាមរង្វាន់។

អនុរដ្ឋលេខាធិការក្រសួងអប់រំ ក៏សំណូមពរឱ្យយុវជន ជាពិសេសគរុនិស្សិតស្វែងយល់ឱ្យច្បាស់ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង ដើម្បីនាំយកចំណេះដឹងនេះទៅអប់រំសិស្សានុសិស្ស មាតាបិតាសិស្ស ឱ្យយល់ពីតម្លៃនៃសុខភាព គ្រោះថ្នាក់នៃគ្រឿងស្រវឹង និងនាំគ្នាកសាងសង្គមជាតិមួយប្រកបដោយផាសុខភាព។

លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា ការសហការជាមួយក្រសួងអប់រំ ក្នុងការផ្សព្វផ្សាយពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងស្រវឹងដល់គរុនិស្សិត ព្រោះគិតថា គរុនិស្សិតនឹងក្លាយទៅជាគ្រូបង្រៀន នៅពេលផ្សព្វផ្សាយទៅដល់ពួកគាត់ពីផលប៉ះពាល់នៃគ្រឿងស្រវឹង នោះគាត់នឹងផ្សព្វផ្សាយបន្តទៅសល់សិស្សានុសិស្សបន្តទៀត។ លោកវេជ្ជបណ្ឌិត មុំ គង់ បន្តថា ការចូលរួមពីយុវជនដែលជាគរុនិស្សិតក្នុងការស្នើសុំឱ្យរាជរដ្ឋាភិបាលហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដោយភ្ជាប់រង្វាន់នេះ គឺស្របតាមអ្វីដែលប្រជាពលរដ្ឋទូទៅចង់បានតាមរយៈការស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកាលពីពេលកន្លងទៅ។

លោកវេជ្ជបណ្ឌិត មុំ គង់ បន្ថែមថា លទ្ធផលនៃការស្រាវជ្រាវទាក់ទងនឹងសាធារណៈជនអំពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលក្នុងនោះគេបានរកឃើញថា ប្រជាពលរដ្ឋជាង៩០ភាគរយ គាំទ្ររាជរដ្ឋភិបាលបន្ថែមលើការផ្សព្វផ្សាយគ្រឿងស្រវឹង។ ប្រសិនកម្ពុជាមិនទាន់ហាមឃាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងទាំងស្រុងទេ គួរកំហិតការផ្សព្វផ្សាយគ្រឿងស្រវឹង រួមមាន ១. គួរហាមកុំឱ្យ​ភ្ជាប់រង្វាន់ក្នុងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ទាក់ទាញឱ្យប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើន ព្រោះទាំងអស់នេះនឹងជំរុញឱ្យប្រជាជនមានប្រាក់ចំណូលទាបសេពគ្រឿងស្រវឹងជោគជាំ ដែលធ្វើឱ្យគ្រោះថ្នាក់ដល់គាត់ និងសង្គមទាំងមូល, ២. គួរហាមឱ្យតារា ឬអាយដល (Idol) របស់កុមារនិងយុវជន កុំឱ្យផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ព្រោះធ្វើឱ្យកុមារ និងយុវជនចង់ធ្វើតាមតារា ឬអាយដល, ទី៣. ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគួរមានតែឈ្មោះ និងម៉ាកស្រាបៀរតែប៉ុណ្ណោះ កុំឱ្យមានសារ ឬរូបភាពអូសទាញពង្វក់, ទី៤. គួរហាមការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា និង ទី៥. ដកហូតផ្ទាំងប៉ាណូ និងបដាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង តាមដងផ្លូវ និងមុខផ្ទះប្រជាជន ដូចដែលរដ្ឋបាលខេត្តមួយចំនួនបានធ្វើកន្លងមក។

យោង​តាមរបាយការណ៍អង្គការសុខភាពពិភពលោក (WHO) ឆ្នាំ២០២២ បានបង្ហាញថា ក្នុងមួយឆ្នាំៗគ្រឿងស្រវឹងបានបណ្ដាលឱ្យមនុស្សស្លាប់ប្រមាណ ៣,៣លាននាក់នៅលើពិភពលោក ដែលចំនួននេះស្មើនឹង ៥.៩% នៃអត្រាមរណៈសរុបទូទាំងពិភពលោក។ គ្រឿងស្រវឹងជាកត្តាហានិភ័យចំបងមួយក្នុងចំណោមកត្តាហានិភ័យចំបងបួន ដែលបណ្ដាលអ្នកប្រើប្រាស់កើតជំងឺមិនឆ្លងប្រមាណជាង ២០០ប្រភេទ រួមមាន មហារីក ទឹកនោមផ្អែម លើសសំពាធឈាម ដាច់សរសៃ​ខួរក្បាល។ ហើយគ្រឿងស្រវឹងក៏ជាកត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា និងបញ្ហាអសន្តិសុខផ្សេងៗផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *