គន្លឹះ៧ចំណុច​ជួយជំរុញផលិតភាពការងារ

ភ្នំពេញ – ការពន្យារពេល និងការខ្វះកម្លាំងជំរុញចិត្តរមែងកើត​ឡើង​​ដោយ​សារមូលហេតុមួយចំនួនដូចជា ភាពស្រពេចស្រពិល ភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់ថា ខ្លួនឯងកំពុងព្យាយាមធ្វើអ្វី ត្រូវធ្វើអ្វីមុន ធ្វើអ្វីក្រោយ និងធ្វើដើម្បីអ្វី។ យ៉ាងណាក៏ដោយ​ អ្នកត្រូវតែចៀសវាងស្ថានការណ៍ទាំងនោះឱ្យអស់ពីសមត្ថភាព ដើម្បី​ឱ្យគោលដៅ និងការងារសំខាន់ៗរបស់អ្នកមានភាពច្បាស់លាស់។ បើតាមសៀវភៅ EAT THAT FROG! របស់លោក Brain Tracy បនាផ្តល់​នូវ​គន្លឹះចំនួន ៧ ដែលអ្នកអាចយកទៅអនុវត្តដើម្បីបន្ថែមប្រសិទ្ធភាពក្នុងការធ្វើការងាររបស់អ្នកឱ្យបានល្អ ពោល​គឺច្រើនឡើង២ទៅ៣ដង និងអាចសម្រេចគោលដៅរហូតមួយជីវិត។

ទី១. សម្រេចចិត្តឱ្យច្បាស់លាស់៖ នៅពេលដែលអ្នកត្រូវការអ្វី អ្នកត្រូវសម្រេចចិត្តដោយខ្លួនឯង ឬមិនអញ្ចឹងទេ ក៏អង្គុយនិយាយជាមួយប្រធានទាក់ទងនឹងគោលដៅ និងវត្ថុបំណងរបស់អ្នក រហូតដល់អ្នកយល់យ៉ាងច្បាស់ថា តើគេរំពឹងអ្វីខ្លះពីអ្នក និង តើរៀបចំរៀបរៀងលំដាប់សំខាន់ដូចម្តេច? លើសពីនេះ ជៀសជាងធ្វើការងារដែលអ្នកមិនពេញចិត្តពីមួយថ្ងៃហើយមួយថ្ងៃទៀត យើងគួរពិភាក្សាជាមួយប្រធានទំនាក់ទំនងការងារពីអ្វីដែលយើងចង់ធ្វើឱ្យបានជាក់លាក់ និងប្រាកដថា យើងមានសមត្ថភាពអាចធ្វើបាន។ វិធីប្រើប្រាស់ពេលវេលាដែលអាក្រក់បំផុតគឺ ការធ្វើរឿងមួយបានយ៉ាងល្អ ទោះបីមិនមានភាពចាំបាច់ត្រូវធ្វើក៏ដោយ។

ទី២. សរសេរគោលដៅចេញមកនៅលើក្រដាស៖ នៅពេលអ្នកសរសេរគោលដៅ អ្នកត្រូវសរសេរយ៉ាងណាឱ្យច្បាស់លាស់ និងអាចប៉ះបាន ហើយអ្នកត្រូវបង្កើតរឿងដែលអ្នកអាចមើលឃើញ និងប៉ះបាន។ ផ្ទុយទៅវិញ គោលដៅដែលមិនបានសរសេរចេញមកនោះ វាគ្រាន់តែជាការស្រមៃ និងនិន្នាការដែលប្រាសចាកថាមពលណាមួយប៉ុណ្ណោះ ដែលអ្វីទាំងនោះសុទ្ធតែនាំទៅកាន់ភាពស្មុគស្មាញ ភាពស្រពេចស្រពិល ការវង្វេងផ្លូវ និងកំហុសឆ្គងជាច្រើន។

ទី៣. កំណត់គោលដៅ និងពេលវេលាជាក់លាក់ ៖ គោលដៅរបស់អ្នកត្រូវកំណត់ពេលវេលាឱ្យច្បាស់លាស់ និងត្រូវកំណត់ពេលវេលាខ្លីៗប្រសិនបើចាំបាច់។ នៅពេលគ្មានការកំណត់ពេលវេលាច្បាស់លាស់ និងគ្មានទំនួលខុសត្រូវថា នឹងត្រូវធ្វើឱ្យសម្រេច អ្នកនឹងពន្យារពេល និងមិនងាយបានសម្រេចឡើយ។

ទី៤. បញ្ជាក់រឿងដែលអ្នកត្រូវធ្វើដើម្បីសម្រេចគោលដៅតាមចំណុចនីមួយៗ ៖ នៅពេលគិតអ្វីថ្មីៗចេញមក អ្នកត្រូវសរសេរចេញមកជារឿយៗមានលក្ខណៈរហូតពេញលេញ ពេលនោះអ្នកនឹងមើលឃើញគោលដៅ និងវត្ថុបំណងក្នុងរូបភាពរួម បន្ទាប់មកអ្នកនឹងមានផ្លូវឱ្យឈានទៅខាងមុខ។ នៅពេលអ្នកបញ្ជាក់គោលដៅចេញមកយ៉ាងច្បាស់លាស់ហើយ អ្នកត្រូវតែចាប់ផ្តើមធ្វើតាមនោះភ្លាមៗ ពេលនោះហើយ អ្នកនឹងសម្រេចគោលដៅតាមដែលចង់បាន។

ទី៥. ត្រូវផ្លាស់ប្តូររឿងដែលត្រូវធ្វើឱ្យស្ថិតនៅក្នុងលក្ខណៈ នៃគម្រោងការងារ៖ អ្នកត្រូវរៀបចំរឿងដែលត្រូវធ្វើតាមលំដាប់នៃភាពសំខាន់ និងត្រូវចំណាយពេលត្រិះរិះពិចារណាពីរបីនាទីថា តើត្រូវធ្វើអ្វីមុន អ្វីក្រោយ? តើរឿងណាដែលត្រូវធ្វើភ្លាម? តើរឿងណាទុកពេលក្រោយបាន? ប្រសិនបើឱ្យល្អជាងនេះ អ្នកត្រូវគូសរូបភាពលើផ្ទាំងក្រដាសឱ្យឃើញទំនាក់ទំនងនៃរឿងដែលអ្នកត្រូវធ្វើ ដោយ​ប្រើជា​រូបរាង ចតុកោណ រង្វង់ ខ្សែត្រង់ និងព្រួញ ដើម្បីបង្ហាញពីការសម្រេចគោលដៅនោះ ។ នៅពេលមានគោលដៅដែលសរសេរជាលាយល័ក្ខណ៍អក្សរ រួមទាំងគម្រោងការណ៍​ដែលច្បាស់លាស់ហើយនោះ អ្នកនឹងធ្វើការងារបានច្រើនឡើង និងមានប្រសិទ្ធភាពជាងមនុស្សដែលមានគោលដៅត្រឹមតែនៅក្នុងខួរក្បាល។

ទី៦. ចាប់ផ្តើមធ្វើតាមគម្រោងភ្លាមៗ ៖ ចូរធ្វើអ្វីម្យ៉ាង ឬធ្វើអ្វីក៏បាន គម្រោងការងារធម្មតាៗដែលត្រូវយកទៅប្រើយ៉ាងយកចិត្តទុកដាក់នោះ វារមែងល្អជាងគម្រោងការដ៏អស្ចារ្យដែលត្រូវយកទៅដាក់នៅលើធ្នើរប៉ុណ្ណោះ។ ដូច្នេះបើអ្នកចង់សម្រេចជោគជ័យ មិនថាលើរឿងណាក៏ដោយ ការចាប់ផ្តើមធ្វើចាត់ទុកថាជារឿងសំខាន់ខ្លាំងណាស់។

ទី៧. តាំងចិត្តយ៉ាងម៉ឺងម៉ាត់ថានឹងចាប់ផ្តើមធ្វើអ្វីម្យ៉ាង៖ ជារៀងរាល់ថ្ងៃដើម្បីឱ្យចូលទៅជិតគោលដៅរបស់អ្នកកាន់តែខ្លាំង អ្នកត្រូវតែធ្វើឱ្យក្លាយជាទម្លាប់។ ឧទាហរណ៍ដូចជា អ្នកអាចកំណត់ចំនួនទំព័រសៀវភៅដែលត្រូវអានឱ្យចប់, ចំនួនអតិថិជនដែលត្រូវទូរស័ព្ទទៅរក, ចំនួនម៉ោងដែលត្រូវហាត់ប្រាណ ឬចំនួនពាក្យសព្ទអង់គ្លេសថ្មីដែលចង់ចេះ គឺមិនថាជាអ្វីក៏ដោយ ហាមខកខានជាដាច់ខាត។

គួរជម្រាបជូនថា ចូរឈានទៅខាងមុខជានិច្ច, នៅពេលដែលអ្នកចាប់ផ្តើមឈានជើងចេញទៅ ចូរដើរទៅជារឿយៗកុំឈប់ឱ្យសោះ។ ការសម្រេចចិត្ត និងការរក្សាវិន័យបែបនេះ អ្នកនឹងសម្រេចគោលដៅបានកាន់តែលឿន និងអាចបន្ថែមប្រសិទ្ធភាពរបស់ខ្លួនឯងបានដោយអ្នកមិនធ្លាប់នឹកស្រមៃមកពីមុនឡើយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...