មន្ត្រីសាសនា និងអ្នកជំនាញ ជំរុញការរក្សាប្រពៃណីបោះបាយបិណ្ឌ ខណៈមានការវែកញែករឿងខ្ជះខ្ជាយបាយ

មន្ត្រីក្រសួងធម្មការ និងសាសនា ព្រះសង្ឃ និងអ្នកជំនាញ បានជំរុញឱ្យប្រជាពលរដ្ឋ យុវជនបន្តចូលរួមថែរក្សាប្រពៃណី «បោះបាយបិណ្ឌ» ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយចាត់ទុកថា ពិធីនេះជាផ្នែកមួយនៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ខ្មែរ។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមានការវែកញែក និងបញ្ចេញមតិផ្សេងៗគ្នា ពេញបណ្តាញសង្គម ពាក់ព័ន្ធនឹងការបោះបាយបិណ្ឌ ដោយអ្នកខ្លះយល់ថា ជាការខ្ជះខ្ជាយអាហារ ខណៈអ្នកផ្សេងទៀតចាត់ទុកថា ជាប្រពៃណី និងជំនឿដែលគួររក្សាទុក។

ឯកឧត្តម ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានលើកឡើងថា ការបោះបាយបិណ្ឌពាក់ព័ន្ធនឹងសិទ្ធិសេរីភាព និងជំនឿរបស់ប្រជាពលរដ្ឋ ដូច្នេះ អ្នកដែលមានជំនឿអាចបន្តធ្វើ ខណៈអ្នកមិនចង់ធ្វើក៏មិនចាំបាច់ចូលរួម ប៉ុន្តែមិនគួរជំទាស់ ឬមើលងាយប្រពៃណីរបស់ខ្លួនឡើយ។

ឯកឧត្តមបានបញ្ជាក់ថា ការរក្សាប្រពៃណីនេះ មិនគួរមើលត្រឹមតែការបោះបាយចោលនោះទេ ប៉ុន្តែគួរមើលទៅលើអត្ថន័យនៃការអប់រំ ការបណ្តុះស្មារតីសាមគ្គីភាព សេចក្តីមេត្តា និងការស្រលាញ់គ្នាក្នុងសង្គម ព្រមទាំងការបន្តបណ្តុះស្មារតីដល់កូនខ្មែរជំនាន់ក្រោយ ឱ្យស្គាល់ និងចេះថែរក្សាវប្បធម៌របស់ជាតិ។

ឯកឧត្តម ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា

ជាមួយគ្នានេះ ព្រះឥន្ទមុនី សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បានអំពាវនាវដល់ពុទ្ធសាសនិក និងប្រជាពលរដ្ឋខ្មែរ ចូលរួមពិធីបោះបាយបិណ្ឌឱ្យបានច្រើនកុះករ ដើម្បីចូលរួមថែរក្សាវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដែលមានប្រវត្តិតាំងពីបុរាណកាលមក។

ព្រះអង្គបានលើកឡើងថា ទោះបីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងណាក៏ដោយ ប្រទេសជាច្រើននៅតែបន្តរក្សាប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន។ ព្រះអង្គបានលើកឧទាហរណ៍ពីការប្រារព្ធពិធី Halloween នៅប្រទេសលោកខាងលិច និងទំនៀមទម្លាប់សែនរបស់ជនជាតិចិន ដែលនៅតែត្រូវបានរក្សាតាមជំនឿប្រពៃណីរបស់ពួកគេ។

ព្រះអង្គ សុំ សុខា ក៏បានចោទជាសំណួរថា ហេតុអ្វីបានជាបព្វជិត និងគ្រហស្ថមួយចំនួនតូច បញ្ចេញទស្សនៈដែលហាក់ដូចជាទើសទាល់នឹងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជាតិសាសន៍ខ្លួន ខណៈជាតិសាសន៍ដទៃនៅតែបន្តរក្សាប្រពៃណីរបស់ពួកគេ។

 ព្រះឥន្ទមុនី សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ

ព្រះអង្គបានបញ្ជាក់ថា ប្រទេសនីមួយៗសុទ្ធតែមានវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ហើយការបន្តគង់វង្សនៃប្រពៃណីទាំងនេះ ត្រូវការការចូលរួមពីយុវជន និងប្រជាជនជំនាន់ក្រោយ។

ដោយឡែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិតសភាកម្ពុជា បានឱ្យដឹងថា ការជជែកដេញដោលអំពីពិធីបោះបាយបិណ្ឌ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានក្លាយជាប្រធានបទដែលកំពុងទទួលបានការចាប់អារម្មណ៍ក្នុងសង្គមខ្មែរ ដោយមានទស្សនៈខុសគ្នារវាងអ្នកដែលផ្អែកលើហេតុផលតាមធម៌វិន័យ និងអ្នកដែលប្រកាន់យកប្រពៃណី និងជំនឿ។

លោកក៏បានបញ្ជាក់ថា អ្នកដែលមិនមានជំនឿលើការបោះបាយបិណ្ឌ អាចរំលងពិធីនេះបាន ហើយចូលរួមតែពិធីរាប់បាត វេរភត្តាហារ និងស្តាប់ធម៌ទេសនា ដោយចិត្តស្ងប់។ លោកចាត់ទុកថា ការគោរពទស្សនៈគ្នាទៅវិញទៅមក អាចជួយកាត់បន្ថយការខ្វែងគំនិត និងរក្សាសាមគ្គីភាពក្នុងសង្គម។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិតសភាកម្ពុជា

សម្រាប់ប្រវត្តិនៃពិធីនេះ ការបោះបាយបិណ្ឌត្រូវបានភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រខ្មែរតាំងពីសតវត្សទី៩ ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ តាមសិលាចារិកថ្នល់បារាយណ៍ លេខសម្គាល់ K279 មានការរៀបរាប់អំពីពិធីបុណ្យតាមព្រហ្មញ្ញសាសនា ដែលមានឈ្មោះជាភាសាសំស្ក្រឹតថា «ស្រាទ្ធ» ដែលពាក់ព័ន្ធនឹងការធ្វើពិធីឧទ្ទិសដល់អ្នកដែលបានស្លាប់ និងជំនឿអំពីការជួយស្រោចស្រង់ដល់ព្រលឹងអ្នកស្លាប់ដែលបានទៅកើតជាប្រេត។

ជុំវិញការវែកញែកនេះ មន្ត្រីសាសនា ព្រះសង្ឃ និងអ្នកជំនាញ បានលើកឡើងថា ការពិភាក្សាអំពីប្រពៃណីបោះបាយបិណ្ឌ គួរធ្វើឡើងដោយភាពអត់ឱន និងគោរពទស្សនៈគ្នាទៅវិញទៅមក ដើម្បីឱ្យការរក្សាប្រពៃណីអាចដើរទន្ទឹមគ្នាជាមួយការយកចិត្តទុកដាក់លើការប្រើប្រាស់អាហារប្រកបដោយការទទួលខុសត្រូវ អនាម័យ បរិស្ថាន និងសាមគ្គីភាពក្នុងសង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...