ប្រការ​ដែល​បេក្ខជន​ត្រូវ​អនុវត្ត​ ​និង​មិន​ត្រូវ​អនុវត្ត​ ​ក្នុង​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

​ដើម្បី​រក្សា​របៀបរៀបរយ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ដែល​គ្រោង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០​ ​ខែសីហា ​ឆ្នាំ​២០២៦​ខាងមុខ​នេះ​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ចេញ​ប្រកាស​ ​ដោយ​បង្ហាញ​អំពី​បទប្បញ្ញត្តិ ​ដែល​បេក្ខជន​ត្រូវ​អនុវត្ត​ ​និង​មិន​ត្រូវ​អនុវត្ត​ក្នុង​ដំណើរការ​ប្រឡង​។​

​តាម​ប្រការ​៤​ ​នៃ​សេចក្តីប្រកាស​ ​អ្វី​ដែល​បេក្ខជន​នឹង​ត្រូវ​អនុវត្ត​ក្នុង​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​រួមមាន​ ​៖​

​-​ ​ត្រូវ​មកដល់​មណ្ឌល​ប្រឡង​ឱ្យ​បាន​មុន​ដំណើរការ​ប្រឡង​

​-​ ​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​សិស្ស ​ដោយ​ប្រើ​អាវ​ពណ៌​ស ​និង​ខោ ​សំពត់​ពណ៌​ខៀវ ​ឬ​ខ្មៅ​ ​ដាក់​ក្នុង​ខោ ​ឬ​សំពត់​ ​ឱ្យ​បាន​ត្រឹមត្រូវ​

​-​ ​ត្រូវ​យក​បណ្ណ​សម្គាល់​ខ្លួន​ថ្នាក់​ទី​១២​ ​ដែល​មាន​បិទ​រូបថត​ថ្មី​ ​និង​មាន​ចុះហត្ថលេខា​នាយក​ នាយិកា​សាលា​បាន​ត្រឹមត្រូវ​ច្បាស់លាស់​ ​ចំពោះ​បេក្ខជន​ចំណេះ​ទូទៅ​ ​និង​បេក្ខជន​បំពេញ​វិជ្ជា​។ ​ចំពោះ​បេក្ខជន​ស្វៃ​រិន​ចំណេះ​ទូទៅ​ ​និង​បេក្ខជន​ស្វៃ​រិន​បំពេញ​វិជ្ជា​ ​ត្រូវ​យកមក​នូវ​សលាក​បត្រ ​ឯកត្តជន ​ឬ​បណ្ណ​សម្គាល់​ខ្លួន​សិស្ស ​ដែល​ចេញ​ដោយ​មន្ទីរ​អប់រំ ​យុវជន​ និង​កីឡា​រាជធានី ​ខេត្ត​

​-​ ​ត្រូវ​យក​ចូលក្នុង​បន្ទប់​ប្រឡង​នូវ​សម្ភារៈ​ប្រើប្រាស់​ដែល​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​អនុញ្ញាត ​បី​៖ ​ប៊ិក​ពណ៌​ខៀវ ​ខ្មៅដៃ​ ​បន្ទាត់​ ​ដែក​ឈាន ​រ៉ា​ព័រ​ទ័រ ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​នៅពេល​ ​នៅពេល​ ​ដំណើរការ​ប្រឡង​

​-​ ​អនុវត្ត​តាម​ការ​ណែនាំ​របស់​គណៈ​មេ​ប្រយោគ ​និង​អ្នក​មាន​សមត្ថកិច្ច​ថែរក្សា​សណ្តាប់ធ្នាប់​ក្នុង​ ការ​ដកហូត​សំណៅ​ឯកសារ​ ​និង​សម្ភារៈ​ផ្សេង​ៗ​ ​ដែល​ក្រសួង​មិន​អនុញ្ញាតឱ្យ​យក​ចូលក្នុង​ មណ្ឌល​ប្រឡង ​ឬ​បន្ទប់​ប្រឡង​

​-​ ​ត្រូវ​គោរព​តាម​ការ​ណែនាំ​របស់​អនុ​រក្ស ​ដូចជា​ ​អង្គុយ​ឱ្យ​ចំ​តាម​លេខ​តុ​ដែល​អនុ​រក្ស​បាន​បង្ហាញ​ ​បំពេញ​លើ​ក្បាល​សន្លឹក​កិច្ចការ​ដែល​អនុ​រក្ស​បាន​ចែក​ឱ្យ​ ​ប្រគល់​សន្លឹក​កិច្ចការ​ជូន​អនុ​រក្ស​វិញ​ ​ពេល​ដល់​ម៉ោង​ ​ទោះបី​កិច្ចការ​នោះ​បាន​ធ្វើ​ ​ឬ​ពុំ​បាន​ធ្វើ​ក៏ដោយ​

​-​ ​ត្រូវ​រក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ​នៃ​ការ​ប្រឡង​ ​និង​ត្រូវ​គោរព​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​បទប្បញ្ញត្តិ ​ការ​ប្រឡង​។​

​ដោយឡែក​ប្រការ​ដែល​បេក្ខជន​មិន​ត្រូវ​អនុវត្ត​វិញ​ ​រួមមាន​ ​៖​

​-​ ​មិន​ត្រូវ​មកដល់​មណ្ឌល​ប្រឡង​ក្រោយ​ជួង​ទី​២​

​-​ ​មិន​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​កងកម្លាំងប្រដាប់អាវុធ​ក្នុង​មណ្ឌល​ប្រឡង​

​-​ ​មិន​ត្រូវ​យក​សៀវភៅ​ ​និង​សំណៅ​ឯកសារ​គ្រប់​រូបភាព​ចូលក្នុង​មណ្ឌល​ប្រឡង​

​-​ ​មិន​ត្រូវ​យក​ចូលក្នុង​មណ្ឌល​ប្រឡង ​ឬ​បន្ទប់​ប្រឡង​នូវ​អាវុធ ​ជាតិ​ផ្ទុះ​ ​ទូរស័ព្ទ​ដៃ​ ​ឧបករណ៍​ ​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ ​សៀវភៅ​ ​សំណៅ​ឯកសារ​ ប្រដាប់​គិត​លេខ​ នាឡិកាដៃ​ដែល​មាន​ ​ប្រដាប់​គិត​លេខ​ វ៉ែនតា​ឆ្លាតវៃ​ កាតាប ​កាបូប​យួរ​ដៃ​ ​ថង់​ ​សំពៀត​ ​កញ្ចប់​ផ្សេង​ៗ​ ​និង​ទឹក​លុប ​ពណ៌​ស​

​-​ ​មិន​ត្រូវ​ចូល​ក្នុង​បន្ទប់​ប្រឡង​មុនពេល​អនុ​រក្ស​ហៅ​ឈ្មោះ​

​-​ ​មិន​ត្រូវ​ប្រើ​ពាក្យ​សម្តី​ ​ឬ​អាកប្បកិរិយា​មិន​សមរម្យ​ក្នុង​មណ្ឌល​ប្រឡង​ ​ឬ​បង្ក​ជម្លោះ​ក្នុង​មណ្ឌល​ ​ប្រឡង ​ឬ​ក្នុង​បន្ទប់​ប្រឡង​ដោយ​គម្រាមកំហែង​លើ​បេក្ខជន​ដទៃ​

​-​ ​មិន​ត្រូវ​បដិសេធ​ ​ប្រឆាំង​តបត ​ឬ​បង្ក​បាតុភាព​ដោយ​ពាក្យ​សម្តី​ ​ដោយ​កាយវិការ​ចំពោះ​ ​អ្នក​ត្រួតពិនិត្យ​របស់​អ្នក​មាន​សមត្ថកិច្ច ​ឬ​គណៈ​មេ​ប្រយោគ​ក្នុង​ការ​ពិនិត្យ​ស្រាវជ្រាវ​វើរក ​សំណៅ​ឯកសារ​ ​និង​សម្ភារៈ​ផ្សេង​ៗ​ ​ដែល​ត្រូវ​ហាមឃាត់​មិន​ឱ្យ​យក​ចូលក្នុង​មណ្ឌល​ប្រឡង​

​-​ ​មិន​ត្រូវ​ប្រើ​ពាក្យ​សម្តី​ ​និង​អាកប្បកិរិយា​ដែល​នាំឱ្យ​ខូច​សណ្តាប់ធ្នាប់​របៀបរៀបរយ​នៃ​ការ​ ប្រឡង ​ឬ​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​គណៈ​មេ​ប្រយោគ​

​-​ ​មិន​ត្រូវ​ធ្វើ​ចម្លើយ​វិញ្ញាសា ​នៅលើ​សន្លឹក​កិច្ចការ​ណា​ដែល​គ្មាន​ហត្ថលេខា​របស់​អនុ​រក្ស​

​-​ ​មិន​ត្រូវ​ចម្លង​ប្រធាន​វិញ្ញាសា​ចូលក្នុង​ក្រដាស​ដទៃ​ ​និង​មិន​ត្រូវ​បោះ​ប្រធាន​វិញ្ញាសា​ចេញ​ក្រៅ​ ​បន្ទប់​ប្រឡង​ឡើយ​
​មិន​ត្រូវ​ងើប​ឈរ ​ឬ​ងាក​ឆ្វេង​ ​ស្តាំ​ ​កើត​ឈ្ងោក​ទៅ​មុខ​ ​បែរ​ទៅ​ក្រោយ​ ​ឬ​ដើរ​ចេញពី​កន្លែង​ ​អង្គុយ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អនុ​រក្ស
​-​ ​មិន​ត្រូវ​សរសេរ​កិច្ចការ​ហើយ​អាន​ខ្លាំង​ៗ​ឮ​ដល់​អ្នកជិតខាង​ ​ឬ​ឆក់​អូសទាញ​យក​សន្លឹក​កិច្ចការ​ របស់​អ្នកដទៃ​ដាក់​ពី​មុខ ​ឬ​ដាក់​ពី​ក្រោម​សន្លឹក​កិច្ចការ​របស់​ខ្លួន​ឡើយ​

​-​ ​មិន​ត្រូវ​ប្តូរ​គ្នា​នូវ​សន្លឹក​កិច្ចការ​ ​ឬ​ក្រដាស​ព្រាង​ ​ឬ​ផ្ទៀងផ្ទាត់​ចម្លើយ​ ​ឬ​ចម្លង​គ្នា​ ​និង​មិន​ត្រូវ​ដាក់​ សន្លឹក​កិច្ចការ​ឆ្ងាយ​ពី​មុខ​របស់​ខ្លួន​ ​បង្កឱ្យ​អ្នកដទៃ​មើល​ ​ឬ​អូស​ឆក់​យក​បាន​

​-​ ​មិន​ត្រូវ​ធ្វើ​សញ្ញា​សម្គាល់​លើ​សន្លឹក​កិច្ចការ​ ​ដើម្បី​ធ្វើឱ្យ​គេ​ស្គាល់​អាគត​ដ្ឋាន​របស់​ខ្លួន​ ​ដូចជា​ សរសេរ​អក្សរ​ប្លែក​ពី​តួ​អក្សរ​ទាំងអស់​ក្នុង​កិច្ចការ​ ធ្វើ​សញ្ញា​ផ្សេង​ៗ​ ​ឬ​គូស​បន្ទាត់​ខុស​ប្រក្រតី​ ​ឬ​ សរសេរ​រំលង​បន្ទាត់​ជាដើម​

​-​ ​មិន​ត្រូវ​លាក់ ​ឬ​ហែក​សន្លឹក​កិច្ចការ​របស់​ខ្លួន​ និង​មិន​ត្រូវ​លាក់ ​ឬ​ហែក​សន្លឹក​កិច្ចការ​របស់​អ្នកដទៃ​

​-​ ​មិន​ត្រូវ​បំផ្លាញ​ ​ឬ​ធ្វើឱ្យ​ខូចខាត​សម្ភារៈ​ក្នុង​បន្ទប់​ប្រឡង​ ​ដូចជា​ដោះ​ទ្វារ​ ​បង្អួច​ ធ្វើឱ្យ​របើក​ ​ជញ្ជាំង​ ក្ដារ ​ធ្វើឱ្យ​បែក​តុ ​កៅអី ​ឬ​ក្តារ​ខៀន​ជាដើម​

​-​ ​មិន​ត្រូវ​ឱ្យ​អ្នកដទៃ​ប្រឡង​ជំនួស ​ឬ​សរសេរ​បំពេញ​បន្ថែម​លើ​សន្លឹក​កិច្ចការ​របស់​ខ្លួន​ជាដាច់ខាត​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។