អ្នកស្រី ប៊ុន សុផានី ប្រាប់គន្លឹះដាក់ពាក្យប្រឡងគ្រូបង្រៀនកម្រិតឧត្តមសិក្សានៅវិទ្យាស្ថានជាតិអប់រំ

ភ្នំពេញ – នៅក្នុងសិក្ខាសាលាស្ដីពី “ឱកាសក្លាយជាគរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ(NIE)” ធ្វើឡើងកាលពីពេលថ្មីៗនេះ អ្នកស្រី ប៊ុន សុផានី នាយិការងវិទ្យាស្ថានជាតិអប់រំ មានប្រសាសន៍ថា វិទ្យាស្ថានជាតិអប់រំ ជាវិទ្យាស្ថានជាតិមួយជ្រើសរើសនិស្សិតប្រឡងចូលរៀន ដើម្បី​ក្លាយ​ជាគ្រូបង្រៀនក្របខណ្ឌរដ្ឋ។ ទន្ទឹមគ្នានេះ ការប្រឡងចូលក្របខណ្ឌរដ្ឋមានសិស្ស និងនិស្សិតប្រឡងច្រើន ដោយ​ទាមទារឱ្យនិស្សិតខិតខំប្រឹងប្រែង និងស្វែងយល់នូវអ្វីដែលជាចំណុចខ្វះខាតរបស់ខ្លួន និងត្រូវបំពេញចំណុចខ្វះខាតទាំងនោះទើបអាចប្រឡងចូលក្របខណ្ឌគ្រូបង្រៀនជាប់។

អ្នកស្រី ប៊ុន សុផានី នាយិការងវិទ្យាស្ថានជាតិអប់រំ បន្ថែមថា ដើម្បីអាចប្រឡងគ្រូបង្រៀនកម្រិតឧត្តមនៅវិទ្យាស្ថានជាតិអប់រំ គឺត្រូវការអ្នកចេះ អ្នកមានសមត្ថភាព តាមរយៈការប្រឡងជ្រើសរើសដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំ។

អ្នកស្រី ប៊ុន សុផានី នាយិការងវិទ្យាស្ថានជាតិអប់រំ

“គោលជំហរគ្រូបង្រៀន គឺត្រូវតាំងចិត្តឱ្យបានមុតមាំ មានសច្ចៈធម៌ ទៀងត្រង់ ហើយគ្រូបង្រៀន គឺជាដើរតួជាគំរូទៅដល់អ្នកនៅជុំវិញខ្លួនយើងតែម្ដង”

នាយិការងវិទ្យាស្ថានជាតិអប់រំ បញ្ជាក់បន្ថែមថា ចំពោះការដាក់ពាក្យប្រឡងគ្រូកម្រិតឧត្តមសិក្សា គឺនិស្សិតត្រូវត្រៀមដូចជា ១.ពាក្យសុំចុះឈ្មោះប្រឡង ២. សញ្ញាបត្រថតចម្លងដោយមានបញ្ជាក់ពីអជ្ញាធរដែនដីជាភាសាខ្មែរ ក្នុងករណីសញ្ញាបត្រមកពីក្រៅប្រទេសត្រូវយកសញ្ញាបត្រនោះទៅបញ្ជាក់សមមូលនៅនាយយកដ្ឋានឧត្តមសិក្សា។ ៣.ប្រវត្តិរូបសង្ខេប ៤. លិខិតធានារបស់ឪពុកម្ដាយ ឬអាណាព្យាបាល ។ ៥.លិខិតកិច្ចសន្យាស្ម័គ្រចិត្តចូលបម្រើវិស័យអប់រំ យុវជន និងកីឡា។ ៦. សាលាកបត្រឯកត្តជន ៧. បង្កាន់ដៃសុំសិទ្ធប្រឡង និង ៨. រូបថត ៤x៦។

អ្នកស្រី ប៊ុន សុផានី នាយិការងវិទ្យាស្ថានជាតិអប់រំ។

“នៅពេលមានសេចក្ដីប្រកាសនៃការជ្រើសរើសប្អូនៗត្រូវមើលសេចក្ដីប្រកាស គឺគេមានពាក្យឱ្យប្អូនបំពេញ រួចយកទៅចុះហត្ថលេខាតាមលក្ខខណ្ឌ នៃពាក្យសុំចុះឈ្មោះប្រឡង។ ឧទាហរណ៍ថា ប្អូនដាក់ពាក្យប្រឡងនៅខេត្តបាត់ដំបង តើវិទ្យាល័យណាដែលប្អូនចង់ទៅ ហើយត្រូវមុខវិជ្ជាឯកទេសរបស់ប្អូនដែលគេជ្រើសរើស? គឺត្រូវយកសំណុំលិខិត ហើយបំពេញពាក្យប្រឡង ត្រៀមសញ្ញាបត្រ និងសុំស៊ីញ៉េបញ្ជាក់ពីអាជ្ញាធរដែនដី ហើយលិខិតកិច្ចសន្យាស្ម័គ្រចិត្តចូលបម្រើការងារវិស័យអប់រំ យុវជន និងកីឡា គឺត្រូវសុំហត្ថលេខាបញ្ជាក់ពីនាយកសាលាផ្ទាល់”

អ្នកស្រី ប៊ុន សុផានី បន្តថា ចំពោះលក្ខខណ្ឌដែលបេក្ខជនអាចប្រឡងចូលវិទ្យាស្ថានជាតិអប់រំបានគឺ ទី១.ជាបេក្ខជនជានិស្សិតកំពុងសិក្សាមិនទាន់មាននៅក្នុងក្របខណ្ឌផ្សេងទៀត ទី២.បេក្ខជនជាបុគ្គលិករបស់ក្រសួង អប់រំ យុវជន និងកីឡា ទី៣.មានសញ្ជាតិខ្មែរ មានជីវប្រវត្តិច្បាស់លាស់ មានសុខភាពល្អ និងមានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ។ ទី៤.បេក្ខជនមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ មានអាយុត្រឹម ៣៥ឆ្នាំគិតដល់ថ្ងៃប្រឡង ទី៥.បេក្ខជនមានសញ្ញាបត្រអនុបណ្ឌិត អាយុត្រឹម ៤០ឆ្នាំ ទី៦.បេក្ខជនមានសញ្ញាបត្របណ្ឌិត ឬក្រោយបណ្ឌិត លក្ខខណ្ឌអាយុ គឺត្រូវបានលើកលែង។

នាយិការងវិទ្យាស្ថានជាតិអប់រំ បញ្ជាក់បន្ថែមទៀតថា ការប្រឡងជ្រើសរើសគ្រូកម្រិតបរិញ្ញាបត្រ +១ និងកម្រិតបរិញ្ញាបត្រ + ២ សុទ្ធតែជាក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តមដូចគ្នា ប៉ុន្តែតម្លៃសមមូលនៃសញ្ញាបត្រ បរិញ្ញាបត្រ +២ គឺមានតម្លៃស្មើនឹងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់។ លើសពីនេះ គោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺចង់ពង្រឹង និងលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀនឱ្យបានសញ្ញាបត្រដល់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ទើបបានជាមានប្រឡងគ្រូកម្រិតបរិញ្ញាបត្រ+២៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)