ក្រសួងអប់រំណែនាំដល់គ្រប់គ្រឹះស្ថានសិក្សា ពង្រឹង និងលើកកម្ពស់ការសិក្សាវប្បធម៌-អរិយធម៌ខ្មែរ

ភ្នំពេញ – ដើម្បីបណ្តុះ និងពង្រឹងស្មារតីស្នេហាជាតិឱ្យកាន់តែខ្លាំងក្លា ព្រមទាំងចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើនថែមទៀតកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២៣ ក្រសួងអប់រំ យុវជន និ​ងកីឡា បានចេញសេចក្តីណែនាំចំនួន៨ចំណុច ទៅ​ដល់​គ្រប់គ្រឹះស្ថានសិក្សា​ទាំង​សាធារណៈ និង​ឯកជន ក្នុងការពង្រឹង និង​លើក​កម្ពស់ការ​សិក្សា​វប្បធម៌-អរិយធម៌ខ្មែរ។

ខាងក្រោមនេះជាសេចក្ដីណែនាំ៨ចំណុចដែលចេញផ្សាយ​ដោយ​ក្រសួងអប់រំ យុវជន និង​កីឡា ៖

ទី១- គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវចាត់ចែងរៀបចំ និងរកឯកសារពាក់ព័ន្ធនឹងការពង្រីកចំណេះលើផ្នែកវប្បធម៌-អរិយធម៌ ដូចមានរាយចំណងជើងក្នុងឧបសម្ព័ន្ធខាងក្រោមដាក់នៅក្នុងបណ្ណាល័យសាលា ដើម្បីឆ្លើយតបនឹងការសិក្សារបស់សិស្ស។

ទី២- រៀបចំយន្តការចូលអាន និងសិក្សាក្នុងបណ្ណាល័យ ដោយចែកវេន ឬរៀបកាលវិភាគឱ្យបានច្បាស់លាស់និងបង្កលក្ខណៈងាយស្រួលក្នុងការអាន សិក្សា និងស្រាវជ្រាវ។

ទី៣- ជំរុញសិស្សឱ្យចូលអាន សិក្សា និងស្រាវជ្រាវ លើឯកសារទាំងនេះ ដោយមានការដឹកនាំ និងសម្របសម្រួលសិក្សា ដោយគ្រូឈរថ្នាក់ ឬគ្រូឯកទេសភាសាខ្មែរ អក្សរសាស្ត្រខ្មែរ និងសិក្សាសង្គម ព្រមទាំងមានការផ្តល់សេវាយ៉ាងល្អ និងត្រឹមត្រូវពីបណ្ណារក្ស។

ទី៤- ជំរុញសិស្សឱ្យចូលខ្ចី និងបំផុសឱ្យសិស្សរកជាវសៀវភៅទាំងនេះយកទៅអាននៅផ្ទះ ដោយគ្រូដាក់បញ្ហា ដូចជាសំណួរ ឬលំហាត់ និងធ្វើការត្រួតពិនិត្យ កែលម្អនាពេលបន្ទាប់។

ទី៥- អង្គភាពពាក់ព័ន្ធ គណៈគ្រប់គ្រងសាលា និងអ្នកទទួលបន្ទុកបច្ចេកទេស ត្រូវជំរុញ តាមដាន និងវាយតម្លៃការអនុវត្តការសិក្សាខ្លឹមសារវប្បធម៌-អរិយធម៌ខ្មែរ ឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាព។

ទី៦- រៀបចំចេញវិញ្ញាសាប្រឡងប្រចាំខែ ប្រឡងឆមាស និងប្រឡងថ្នាក់ជាតិ ក្នុងមុខវិជ្ជាភាសាខ្មែរនិងអក្សរសាស្ត្រខ្មែរ និងសិក្សាសង្គម។

ទី៧- នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សាត្រូវរៀបចំគម្រោងថវិកាសម្រាប់ជាវ ឬថតចម្លង សម្រាប់ដាក់ក្នុងបណ្ណាល័យ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់គ្រឹះស្ថានសិក្សាសាធារណៈមួយចំនួន ដែលគ្មានលទ្ធភាពដើម្បីបម្រើឱ្យការសិក្សាទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ទី៨- នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សាត្រូវសហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍនានាដោយកៀរគររកមូលនិធិ ដើម្បីទ្រទ្រង់ និងបម្រើឱ្យការសិក្សាវប្បធម៌-អរិយធម៌ខ្មែរឱ្យមានគុណភាព និងនិរន្តរភាព។

សូមបញ្ជាក់ថា សេចក្ដីណែនាំនេះ តម្រូវឱ្យ មន្ទីរអប់រំ រាជធានី ខេត្ត ការិយាល័យអប់រំ ក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការ ផ្សព្វផ្សាយ។ ក៏ដូចជាចូលរួមអនុវត្តតាមសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពដោយស្មារតីទទួលខុសត្រូវខ្ពស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់