សម្តេចតេជោ ស្នើ​ឱ្យ​មានគុណភាពអប់រំដូចគ្នា រវាងសាកលវិទ្យាល័យ​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត

ភ្នំពេញ – ក្នុងពិធីចែកសញ្ញាបត្រ​ជូន​ដល់និស្សិត​សាកលវិទ្យាល័យ​បៀលប្រាយ នាព្រឹក​ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានស្នើទៅ​ដល់​សាកលវិទ្យាល័យ​ទាំងអស់ពង្រឹងគុណភាព​ឱ្យដូចគ្នា រវាង​សាកលវិទ្យាល័យ​នៅ​រាជធានីភ្នំពេញ និង​តាម​បណ្តា​ខេត្ត​។

សម្តេចតេជោ​មានប្រសាសន៍ថា តាំងតែពីមុន​ឆ្នាំ​១៩៧០ ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គធ្លាប់​បង្កើតសាកលវិទ្យាល័យ​នៅ​តាម​បណ្តា​ខេត្ត​រួចមក​ហើយ ហើយ​បច្ចុប្បន្ន​នេះ កម្ពុជា​ក៏​មាន​សាកលវិទ្យាល័យ​នៅ​បាត់ដំបង សៀមរាប ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កំពង់ចាម និងក្រចេះជាដើម, ក្នុងនោះសម្តេចលើកទឹកចិត្ត​ឱ្យ​សាកលវិទ្យាល័យ​ឯកជន ចូលរួម​ក្នុង​ការ​រៀបចំ​បណ្តាញ​ឧត្តម​សិក្សា​នៅ​តាម​ខេត្ត ដែលវា​កាត់បន្ថយ​នូវ​ការ​លំបាក​របស់និស្សិត​ដែលត្រូវបន្ត​ការ​សិក្សា ហើយ​គ្មាន​កន្លែង​ស្នាក់​នៅ​ទីក្រុងភ្នំពេញ។

តែជាមួយ​គ្នានេះ សម្តេចតេជោ​ក៏​សំណូមពរ​ដល់​សាកលវិទ្យាល័យ​ទាំងអស់ ត្រូវពង្រឹងគុណភាពឱ្យដូចគ្នា​រវាង​សាលវិទ្យាល័យ​នៅ​ភ្នំពេញ និង​សាកលវិទ្យាល័យ​នៅ​តាម​បណ្តា​ខេត្ត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

“អ្វីដែលជាសំណូមពររបស់ខ្ញុំ​នៅ​តាម​បណ្តាខេត្ត គឺពង្រឹងគុណភាព កុំ​ឱ្យ​សាលាតែមួយ ប៉ុន្តែគុណភាពខុសគ្នា រវាងអ្នករៀននៅភ្នំពេញ និង​តាមខេត្ត ត្រូវ​ធ្វើ​យ៉ាងម៉េច​ឱ្យគុណភាពដូចគ្នា នោះ​គឺជាការរួមចំណែក​ក្នុងការកាត់បន្ថយការលំបាករបស់និស្សិត”

ដូច្នេះ ដើម្បី​ឱ្យ​សាកលវិទ្យាល័យនៅ​បណ្តាខេត្តមានគុណភាពដូចគ្នា​ទៅ​នឹងសាកលវិទ្យាល័យនៅភ្នំពេញ សម្តេចបានប្រាប់​ឱ្យសាកលវិទ្យាល័យ​ទាំងអស់ ធ្វើ​ការ​បណ្តុះបណ្តាល​សាស្រ្តាចារ្យ​ដែលមានកម្រិតដូចគ្នា ហើយ​បញ្ជូន​ទៅ​បង្រៀន​នៅ​តាម​សាលកលវិទ្យាល័យ​នានា​នៅ​តាម​បណ្តា​ខេត្ត។

ជាមួយ​គ្នានេះដែរ សម្តេចតេជោ​ក៏​បានផ្តល់ដំបូន្មាន​ដល់សិស្សនិស្សិតទាំងអស់ ត្រូវ​មានស្មារតី​រៀនជាប់ជានិច្ច ទោះជា​សិក្សា​ដល់​កម្រិតថ្នាក់ណា ឬមានតួនាទីក្នុងស្ថាប័នកំពូលរបស់ជាតិកម្រិតណាក៏ដោយ។

គួរ​បញ្ជាក់ដែរថា បើយោង​តាម​របាយការណ៍​របស់ក្រសួងអប់រំ យុវជន និង​កីឡា បច្ចុប្បន្ន​កម្ពុជា​មានគ្រឹះស្ថាន​ឧត្តម​សិក្សា​នៅទូទាំង​ប្រទេសសរុបចំនួន ១៣០ ក្នុងនោះ​គ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈរបស់រដ្ឋមានចំនួន ៤៨ និង​ឯកជន​ចំនួន៨២ មានទីតាំងស្ថិត​នៅ២០ខេត្ត និង​រាជធានីភ្នំពេញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន