ភ្នំពេញ- ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការប្រឡងបាក់ឌុបមិនមែនជាការដាក់ទោសទណ្ឌសិស្សនោះទេ ប៉ុន្តែជួយគាំទ្រសិស្សឱ្យអាចសម្រេចបាននូវជោគវាសនា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បន្ថែមថា ការរៀនសូត្រអស់រយៈពេល ១២ឆ្នាំរបស់សិស្សានុសិស្សគឺជាការវិនិយោគដ៏ធំមួយសម្រាប់ឪពុកម្ដាយ ក៏ដូចជាសិស្សានុសិស្ស ប្រសិនបើរៀនហើយមិនចេះ នោះមានន័យថា ការវិនិយោគលើការអប់រំនឹងខាតបង់។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ក្រសួងអប់រំ លើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីឱ្យសិស្សអាចបន្តរៀននៅឧត្តមសិក្សាបន្តទៀត មានជំនាញច្បាស់លាស់ ហើយទោះសម្រេចចិត្តចង់ធ្វើការងារក៏ចំណេះដឹង ជំនាញ មានបំណិន ក៏ដូចជាមានចរិយាសម្បទារគ្រប់គ្រាន់ដើម្បីធ្វើការងារនៅក្នុងសង្គម។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
“ដំណើរការនៃការប្រឡងបាក់ឌុប នឹងមិនធ្វើឡើងតឹងពេករហូតដល់សិស្សប្រឡងធ្លាក់ ហើយក៏មិនធូរពេកដែរ ព្រោះដើម្បីឱ្យសិស្សបានបន្តទៅរៀននៅឧត្តមសិក្សាបាន រៀនចេះ ហើយទៅរៀននៅក្រៅប្រទេសក៏រៀនទាន់គេផងដែរ”

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្ថែមថា ការប្រឡងបាក់ឌុប គឺគិតគូរដល់សិស្សថា ការវិនិយោគលើការរៀនសូត្រ ១២ឆ្នាំនេះ សិស្សានុសិស្សត្រូវទទួលបានអ្វីខ្លះ ហើយប្រសិនបើសិស្សធ្វេសប្រហែសមិនយកចិត្តទុកដាក់ រៀន អាន សរសេរឱ្យបានច្បាស់លាស់ ចេះជំនាញមុខវិជ្ជាឱ្យបានច្បាស់លាស់ គឺសិស្សានុសិស្សនឹងខាតបង់។
តាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ អត្រានៃការប្រឡងកន្លងមកមានចំនួន ៦៥% ទៅ៦៧% ហើយក្រសួងនឹងខិតខំធ្វើយ៉ាងណាកែលម្អការបង្រៀនឱ្យកាន់តែល្អប្រសើរ ដើម្បីឱ្យសិស្សដែលជាបេក្ខជនប្រឡងនឹងប្រឡងជាប់កាន់តែច្រើន គឺដើម្បីលើកទឹកចិត្តឱ្យសិស្សប្រឡងផង ខំប្រឹងប្រែងរៀនសូត្រផង និងទទួលបានចំណេះដឹង ចំណេះធ្វើ មានចរិយាសម្បទារល្អប្រសើរផង។

គួរជម្រាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ធ្នូ ២០២២ នេះ មានបេក្ខជនសរុបចំនួន ១២៨១៣៤នាក់ ក្នុងនោះ ស្រី ៦៨៧៧១នាក់។ ដោយឡែក បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៤២៩៣៣នាក់, បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ៨៥២០១ និងបេក្ខជនចំណេះទូទៅចំនួន ១៩៦៦៧នាក់៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម ៥៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅលើជំនាញបច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្មសរុបចំនួន ៥៨០កន្លែង ដោយក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០ដុល្លារក្នុងមួយខែថែមទៀត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2026
ក្នុងគោលដៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ បានកំពុងប្រកាសជ្រើសរើសយុវជនពីបណ្តាប្រទេសអាស៊ាន...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2024
អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/12/2024
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់ការចុះឈ្មោះប្រឡងគណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/08/2025
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដសិង្ហបុរី (SIMCC)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/11/2023
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ វិទ្យាស្ថាននឹងជ្រើសរើសយុវជន យុវនារី មកពីគ្រួសារក្រីក្រ និងគ្រួសារ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































