គ្រូបង្រៀន ៖ AI ជាជំនួយការដ៏ឆ្លាតវៃសម្រាប់លើកកម្ពស់ដំណើរការបង្រៀន និងលទ្ធផលសិក្សាសិស្ស

ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត​ (AI) កំពុងរីកចម្រើនយ៉ាងរហ័ស គ្រូបង្រៀនមិនអាចប្រកែកមិនប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃនេះឡើយ។ ទន្ទឹមគ្នានេះ មានគ្រូបង្រៀនជាច្រើន ទទួលស្គាល់ថា AI ជាជំនួយការដ៏ឆ្លាតវៃសម្រាប់លើកកម្ពស់ដំណើរការបង្រៀន និងលទ្ធផលសិក្សាសិស្សកាន់តែប្រសើរ។

អ្នកគ្រូ សាំង សុខៃ គ្រូបង្រៀនឯកទេសជីវវិទ្យា នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យជាស៊ីមព្រែកអញ្ចាញ លើកឡើងថា បច្ចុប្បន្ននេះ គ្រូបង្រៀនមិនអាចប្រកែកមិនប្រើប្រាស់ AI បានទេ ដោយសារបច្ចេកវិទ្យាដ៏ឆ្លាតវៃនេះ គឺជាជំនួយការដ៏ល្អរបស់គ្រូបង្រៀន។

កញ្ញា សាំង សុខៃ គ្រូបង្រៀនឯកទេសជីវវិទ្យា នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យជាស៊ីមព្រែកអញ្ចាញ

អ្នកគ្រូ សុខៃ ​ឱ្យដឹងថា អ្នកគ្រូប្រើប្រាស់ AI ដើម្បីជួយសម្រួលដល់កិច្ចការរដ្ឋបាល និងសម្រាប់ផ្ដល់ជាគោលគំនិតល្អៗ រួមមាន ការបង្កើតកិច្ចតែងការបង្រៀន ល្បែងសិក្សាថ្មីៗ សន្លឹកកិច្ចការតាមបែបវិទ្យាសាស្រ្ត​ សំណួរស្រាវជ្រាវជ្រៅៗដែលមិនមានក្នុងសៀវភៅសិក្សាគោល ការបង្កើតវីដេអូថ្មីៗទាក់ទងជាមួយមេរៀន ការពិសោធខ្លីៗ ដែលធ្វើឱ្យសិស្សងាយយល់មេរៀន។

ពាក់ព័ន្ធនឹងការប្រើប្រាស់ AI នេះ អ្នកគ្រូ សុខៃ លើកឡើងថា កាលពីមុន អ្នកគ្រូធ្លាប់ជួបបញ្ហាពិបាកក្នុងការសរសេរពាក្យបញ្ជា (Prompt) ប៉ុន្តែនៅពេលចូលរួមចងក្រងសៀវភៅ “មគ្គុទេសក៍ជំនួយការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់គ្រូបង្រៀន” ដែលក្រសួងអប់រំ​ ឱ្យគ្រូបង្រៀនទាញយកទៅប្រើប្រាស់ មានបង្ហាញរូបមន្តក្នុងសរសេរ Prompt ឱ្យបានត្រឹមត្រូវ ទើបជួយឱ្យយល់ច្បាស់ជាងមុនពីរបៀបប្រើប្រាស់ AI។

“ពីមុនយើងប្រើពេលច្រើនដើម្បីធ្វើកិច្ចតែការ ធ្វើសន្លឹកកិច្ចការ ឥឡូវនេះ យើងអាចប្រមូលផ្ដុំពេល ប្រមូលផ្ដុំគំនិត ទៅលើដំណើរការបង្រៀន ដោយសារយើងមានជំនួយការពិសេស គឺ AI ចាំជួយយើង ឱ្យតែយើងចេះសួរ និងចេះប្រើប្រាស់”

អ្នកគ្រូ សាំង សុខៃ បន្ថែមថា ការប្រើប្រាស់ AI ក៏ផ្ដល់ផលប៉ះពាល់ដែរ ប្រសិនបើគ្រូបង្រៀនមិនចេះច្បិចយកគំនិតពី AI ហើយច្នៃឱ្យទៅជាសិល្បៈបង្រៀន ដោយយកចម្លើយរបស់ AI មកប្រើប្រាស់ទាំងស្រុង។ ម៉្យាងវិញទៀត កម្មវិធីរបស់ AI មួយចំនួនតម្រូវឱ្យគ្រូបង្រៀនបង់ថវិកាទើបប្រើប្រាស់បាន នេះក៏ជាបញ្ហាប្រឈមមួយរបស់គ្រូបង្រៀនផងដែរ។ អ្នកគ្រូ សាំង សុខៃ ក៏បានលើកទឹកចិត្តគ្រូបង្រៀនទាំងអស់ត្រូវដើរឱ្យទាន់សម័យកាលបច្ចេកវិទ្យា និងចេះប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឱ្យងាយស្រួលក្នុងការគ្រប់គ្រងលទ្ធផលសិក្សារបស់សិស្ស។

លោក រ៉ា វិចិត្រា គ្រូបង្រៀនគីមីវិទ្យា នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប និងជាគណៈកម្មការអភិវឌ្ឍវិជ្ជាជីវជាប្រចាំ (CPD) មានប្រសាសន៍ថា AI ពិតជាអាចជួយការងារគ្រូបង្រៀនបានច្រើន ហើយបច្ចុប្បន្ន លោកក៏កំពុងប្រើ AI ជាជំនួយការក្នុងការបង្រៀន និងរៀនផងដែរ។

លោក រ៉ា វិចិត្រា គ្រូបង្រៀនគីមីវិទ្យា នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប

លោក វិចិត្រា បញ្ជាក់ថា លោកប្រើ AI ឱ្យជួយបង្កើតជាបទបង្ហាញបង្រៀន (Slide), បង្កើតលំហាត់ វិញ្ញាសាប្រឡង, បង្កើតមាតិកា, បង្កើតរូបភាពស្អាតៗ រូបផែនទីគំនិត និងយករូបភាពពីសៀវភៅសិក្សាគោល ស-ខ្មៅ បម្លែងទៅជា វីដេអូអប់រំខ្លី, ពាក្យពិបាកចាំបង្កើតជាចម្រៀង ដែលធ្វើឱ្យសិស្សងាយស្ដាប់ ចាប់អារម្មណ៍ច្រើន។ ជាពិសេស ជួយសន្សំសំចៃ​កិច្ចការរដ្ឋបាល ដូចជា ការធ្វើអត្រាកំណែ ក៏ដូចជា ការរង្វាយតម្លៃលទ្ធផលសិស្ស។

គ្រូបង្រៀនគីមីវិទ្យា នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប បន្ថែមថា AI ជួយគាំទ្រការបង្រៀនមុខវិជ្ជាស្ទែម និងបច្ចេកវិទ្យា ដូចជា ការជួយរកប្រធានបទងាយៗសម្រាប់សិស្សធ្វើ ដោយគ្រាន់តែផ្ដល់តម្រូវការ និងផលវិបាក នោះវានឹងដោះស្រាយបញ្ហាជូនភ្លាមៗ។ ម៉្យាងវិញទៀត AI ក៏ជួយក្នុងការពង្រឹង និងបណ្ដុះបណ្ដាលផ្សេងៗ ដូចជា ការចុះទៅបណ្ដុះបណ្ដាលគ្រូបង្រៀននៅតាមខេត្ត ដោយគ្រាន់តែប្រាប់ AI ពីមូលហេតុ តម្រូវការ រយៈពេល ស្ថានភាព នោះ AI នឹងជួយផ្ដល់ចម្លើយ ដោយយើងគ្រាន់តែកែសម្រួលបន្ថែម រួចអាចយកមកប្រើប្រាស់បាន។

“កាលពីមុន ខ្ញុំចំណាយពេលខ្ទង់ ៤ម៉ោង ធ្វើកិច្ចការមួយ តែនៅពេលប្រើ AI ជួយសម្រួលធ្វើកិច្ចការសល់ពេលត្រឹមតែ ៣០នាទីទៅ៤០នាទី”

លោក រ៉ា វិចិត្រា បញ្ជាក់ដែរថា ការប្រើប្រាស់ AI ក៏មានការលំបាកមួយចំនួនដែរ នៅពេលមិនចេះពីរបៀបសរសេរពាក្យបញ្ជា (Prompt) នោះចម្លើយចេញមក មិនចំគោលដៅដែលយើងចង់បាន។ លោកគ្រូ វិចិត្រា បន្តថា បន្ទាប់ពីរៀនស្រាវជ្រាវ ទើបអាចធ្វើការងារច្រើន។

គ្រូបង្រៀនគីមីវិទ្យា នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ក៏បានសំណូមពរទៅលោកគ្រូ អ្នកគ្រូ និងអ្នកអប់រំ កុំទាន់ទុកចិត្ត AI ទាំងស្រុង ព្រោះចម្លើយទាំងអស់ នឹងផ្ដល់នូវកំហុសឆ្គងមួយចំនួន ដូច្នេះ តម្រូវឱ្យគ្រូបង្រៀនតាមមុខវិជ្ជាផ្ទាល់ ត្រូវតែត្រួតពិនិត្យឡើងវិញឱ្យបានច្បាស់ មុននឹងយកទៅប្រើប្រាស់ក្នុងថ្នាក់រៀន។

កាលពីថ្ងៃទី៧ ខែឧសភា កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវវគ្គសិក្សា មគ្គុទេសក៍ជំនួយការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់គ្រូបង្រៀន ដើម្បីជួយឱ្យការអប់រំនៅកម្ពុជាដើរទាន់និន្នាការសកល និងជំរុញការអប់រំ STEM ឱ្យកាន់តែប្រសើរឡើង។ តាមរយៈឯកសារថ្មីនេះ លោកគ្រូ អ្នកគ្រូ នឹងយល់ច្បាស់អំពីបច្ចេកទេសប្រើប្រាស់ AI, ការសរសេរ Prompt, បង្កើនអន្តរកម្មក្នុងថ្នាក់, ក្រមសីលធម៌ និងសុវត្ថិភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU